ថ្ងៃ អង្គារ ទី 25 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 25 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

​បើ​មាន​សញ្ញា​ ៤ យ៉ាងនេះ ក្រោយ​ពេល​រួមភេទ អ្នក​គួរប្រញាប់​ទៅជួប​គ្រូពេទ្យ​ភ្លាម

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ប្រសិន​បើអ្នក​អាច​មាន​អារម្មណ៍​ថា ក្នុង​ខ្លួន​ចេះ​តែ​មាន​ភាព​មិន​ស្រួល ហើយ​មាន​សភាព​ឈឺ​ចាប់​ ចេះ​តែ​ភ្លេច​ភ្លាំង ឬ​មាន​ការ​ហូរ​ឈាម​ គួរ​តែ​ទៅ​ពិគ្រោះ​ជា​មួយ​អ្នក​ជំនាញ ព្រោះ​ការ​បណ្តែត​បណ្តោយ​យូរៗ​ទៅ​អាច​ធ្វើឱ្យ​អ្នក​មាន​ជំងឺ​អវៈ​យវៈ​ភេទ​រ៉ាំរ៉ៃ។

១. ការ​ឈឺ​ចាប់ចំណុចសំខាន់៖ការ​ឈឺចាប់វា​ជា​រឿង​ធម្មតា​ទេ ក្រោយ​ពី​បញ្ចប់​ទំនាក់​ទំនង​ស្នេហា។ ប៉ុន្តែ​ប្រសិន​បើ​ (មាន​ការ​ឈឺ​ចាប់​មិន​ស្រួល​ខ្លាំង) យក​ល្អ​អ្នក​គួរតែ​ទៅ​មន្ទី​ពេទ្យ​ឱ្យ​បាន​ឆាប់។ លោក​បណ្ឌិត Rankin មាន​ប្រសាសន៍​ថា នៅពេល​ដែល​អ្នក​កំពុង​លេង (ល្បែង​ស្នេហា) ភាព​ស្រណុក​សុខ​ស្រួល និង​ការ​ឈឺ​ចាប់​នៅ​លាយឡំ​ជា​មួយ​គ្នា​ប្រសិន​បើ​អ្នក​មិន​ប្រុង​ប្រយ័ត្ន ជួន​កាល​វា​អាចឈឺ​អាវៈយវៈ​ពិសេស។ ការ​កកិត​គ្នា​រវាង​អវៈ​យវៈ​ភេទ​ទាំង​ពីរ​ខ្លាំង​ពេក​អាច​បណ្តោល​ឱ្យមាន​ការ​ឈឺ​ចាប់ ហើយ​បើ​សិន​ជា​បណ្តោយ​យូរអាច​បង្ក​ជាការ​ឈឺ​រ៉ាំ​រ៉ៃ។

២. ធ្លាក់ឈាម៖លុះត្រាតែ​ជា​ថ្ងៃ​មក​រដូវ ឬក៏​ជា​ពេល​ដំបូង​ក្នុង​ករណី​ដែល​ដៃ​គូរបស់​អ្នក​មិន​ចេះ​ថ្នាក់​ថ្នម។ ប្រសិន​បើ​លោក​អ្នក​នៅ​តែ​បន្តមិន​ព្រម​សរាក​ខ្លះ អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​ដូចជា​មាន​ជំងឺ​រលាក​សន្លាក ជំងឺ​ផ្លូវ​ភេទ​មួយ​ចំនួន មាន​បញ្ហា​សាច់​ដុំ​ស្បូន…  ទោះ​ជា​យ៉ាង​ណា​បើ​មាន​ការ​ធ្លាក់​ឈាម​មិន​ប្រក្រតី​អ្នក​គួរតែ​ទៅ​កាន់មន្ទី​ពេទ្យ​ដើម្បី​ធ្វើ​តេស្ត។

៣. ឈឺក្បាល៖ការ​រួម​ភេទមិន​អាច​ជួយ​បញ្ឈប់ការ​ឈឺ​ចាប់​នោះទេ ប៉ុន្តែ​វាក៏​អាច​បណ្តោល​ឱ្យ​ឈឺ​ក្បាល​ថែម​ទៀត។ ដោយ​សារតែ​កម្រិត​ខ្ពស់​នៃ​ការ​រួម​ប្រាណ​នាំឱ្យ​អស់​កម្លាំង ឈឺ​ក្បាលប្រកាំង  គ្រាន់​តែ​សម្រាក​មួយ​រយៈ​គឺ​ជា​ត្រឡប់​មក​ដូច​ដើម​វិញ។

៤. បាត់​បង់​ការ​ចង់​ចាំ​បណ្តោះ​អាសន្ន៖បន្ទាប់​ពី​ការ​ (រួម​គ្រែ) អ្នក​អាច​មាន​ភាព​ភ្លេច​ភ្លាំង​ជា​បណ្តោះ​អាសន្ន​ សូម្បី​តែ​ឈ្មោះ​ដៃ​គូ។ លើស​ពី​នេះ​ទៅទៀត​ប្រភេទនៃ​ការ​បាត់​បង់​ការ​ចង់​ចាំ​នេះ​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​វិនាទី ឬ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ មូល​ហេតុ​នេះ គឺ​បណ្តោល​មក​ពី​អ្នក​ឈាន​ដល់​ចំណុច​កំពូល​ញឹក​ញាប់​ខ្លាំងពេក ធ្វើ​ឱ្យ​ការ​ផ្គត់​ផ្គង​ឈាមមិន​គ្រប់​គ្រាន់៕

ផ្តល់សិទ្ធិដោយ៖ khmerpropey

ពាក្យទាក់ទង ៖
 

មតិយោបល់