ថ្ងៃ ពុធ ទី 11 ខែ ធ្នូ ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 11 ខែ ធ្នូ ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

អាហារ​ដែល​អាច​ទប់​ស្កាត់​អាការៈ​ក្អក​ ដ៏មាន​ប្រសិទ្ធភាព

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

នៅ​ក្នុង​រដូវ​ភ្លៀង​អញ្ចឹង​​អាកាសធាតុ​ផ្លាស់​ប្ដូរ​ញឹក​ញាប់​​ទៅតាម​នឹង​ធ្វើ​ឱ្យ​សុខភាព​យើង​ពិបាក​នឹង​ទទួល​យក​នៃ​បន្លាស់​ប្ដូរ​នេះ​​ដែល​បណ្ដាល​ឱ្យ​យើ​ង​ឆាប់​​ឈឺ។​​ប្រសិន​បើ​អ្នក​ត្រូវ​ទឹកភ្លៀង​​​ ឬ​នៅ​ក្នុង​អាកាស​ធាតុ​ត្រជាក់​ញឹកញាប់​​ ប្រាកដ​ណាស់​អ្នក​មាន​ជំងឺ​ផ្ដាសាយ​ឬ​ក្អក​ជា​មិន​ខាន។​ប្រសិន​បើ​អ្នក​ព្យាបាល​ក្អក​មិន​ទាន់​ពេលវេលា​ទេ​វា​និង​បង្ក​អោយ​មាន​បញ្ហា​ផ្សេង​ទៀត។​​​ ការ​បរិភោគ​អាហារ​មួយ​ចំនួន​ក៏​អាច​មាន​ប្រសិទ្ធ​ភាព​ប្រសើរ​ជាង​ការ​លេប​ថ្នាំ​គ្រាប់​ ឬ​ថ្នាំ​សេរ៉ូម​ក្អក។​ គួរ​តែ​សាក​ល្បង​ញាំ​អាហារ​ទាំង​ ៥​ប្រភេទ​នេះ​​សិន​ មុន​នឹង​ទៅ​មន្ទីរពេទ្យ។ អាហារ​ទាំង​ ៥​ប្រភេទ​មាន​ ដូចជា៖

១.​ខ្ញី៖ខ្ញី​គឺ​ជា​អាហារ​មួយ​ដែរ​ល្អ​សម្រាប់​ព្យាបាល​ក្អក។​គ្រាន់​តែ​យក​ខ្ញី​មួយ​ជំនិត​មក​ទំពា​ ក្អក​របស់​អ្នក​នឹង​បាត់​ភ្លាម។​ប្រសិន​បើ​មាន​រស​ជាតិ​ខ្លាំង​ពេក​អ្នក​ក៏​អាច​យក​ទៅ​ឆុង​ជា​តែ​លាយ​ជាមួយ​ស្ករ​ក៏បាន។ ​

២.​ អាហារ​ក្ដៅ​និង​មាន​រសជាតិ​ហិល៖វា​ជា​ការពិត​ណាស់​ដែរ​អាហារ​ក្ដៅ​និង​ហិល​អាច​ព្យាបាល​ការ​ក្អក​និង​ផ្ដាសាយ​បាន​យ៉ាង​រហ័ស​ពីព្រោះ​នៅ​ពេល​ដែល​យើង​បរិភោគ​ហើយ​យើង​នឹង​បែក​ញើស​។

៣.​ ស៊ុបមាន់៖ស៊ុប​មាន់​ជា​ជម្រើស​ដ៏​ល្អ​ក្នុង​ការ​បណ្ដេញ​ជំងឺ​ផ្ដាសាយ​នឹង​ក្អក​ចេញ​ពី​ក្នុង​ខ្លួន។​​ស៊ុប​មាន់​មិន​ត្រឹម​តែ​ជួយ​ព្យាបាល​មិន​អោយ​ក្អក​ទេ ថែម​ទាំង​ជួយ​បង្កើន​ថាមពល​ទៀត។​ស៊ុប​មាន់។

៤.​​ខ្ទឹម៖ខ្ទឹម​សរ​មាន​សមត្ថ​ភាព​ខ្ពស់​ជួយ​សម្រួល​ដល់​បំពង់​ក​នៅ​ពេល​ដែរ​អ្នក​មាន​អាការៈ​ក្អក ដោយ​សារ​ផ្ដាសាយ​។ខ្ទឹម​ស​ក៏​អាច​បំផ្លាញ​បាក់តេរី​នៅ​ក្នុង​បំពង់​ក​របស់​អ្នក​ផង​ដែរ​។​ ដោយ​គ្រាន់​បន្ថែម​ខ្ទឹម​ស​ច្រើន​បន្តិច​ចូល​ទៅ​ក្នុង​ម្ហូប​អាហារ​​ជា​ការ​ស្រេច។

៥.​ ផ្លែ ក្រូច​៖នៅ​អំឡុង​ពេល​ផ្ដាសាយ​ឫ​ក្អក​ខ្លាំង​យក​ល្អ​អ្នក​គួរ​ទទួល​ទាន​ប្រភេទ ក្រូច​អោយ​បាន​ច្រើន​ដូចជា​ក្រូច​ឆ្មា​ ក្រូច​ពោធិ៍សាត់​ជា​ដើម ពី​ព្រោះ​ក្រូច​មាន​ផ្ទុក​សារធាតុ​វីតាមីន​C ដែរ​វា​សំខាន់​សម្រាប់​សុខភាព។ក៏​ប៉ុន្តែ​ក៏​មាន​អាហារ​​ជា​ច្រើន​ទៀ​ត​ដែរ​អ្នក​គួរ​ជៀសវាង​កុំ​បរិភោគ​ពេល​ដែរ​អ្នក​កំពុង​មាន​ជំងឺ​ក្អក​ផង​ដែរ​៕

ផ្តល់សិទ្ធិដោយ៖ sabay

ពាក្យទាក់ទង ៖
 

មតិយោបល់