ថ្ងៃ សៅរ៍ ទី 19 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 19 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

អាហារ​ដែល​ជួយ​ឲ្យ​ស្ត្រី​ស្រស់​ស្អាត​ និង ក្មេង​ជាង​វ័យ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ភាព​ស្រស់​ស្អាត​ និង​ក្មេង​ ជាង​វ័យ​ គឺ​ជា​អ្វី​ដែល​មនុស្ស​ស្រី​ប្រាថ្នា​ ហើយ​អាហារ​ក៏​ជា​រឿង​មួយ​សំខាន់​ដែល​អ្នក​ត្រូវ​យកចិត្ត​ទុក​ដាក់​ ដើម្បី​ឲ្យ​អ្នក​កាន់​តែ​ស្រស់​ស្អាត ៖

១. ក្រូច​​ និង ម្នាស់ ៖ ផ្លែ​ឈើ​ទាំង​ពីរ​មុខ​នេះ​ សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​ទប់ទល់​នឹង​ រ៉ាឌីកាល់ស៊េរី​​ ដែល​ជា​មូល​ហេតុ​​ក្នុង​ការ​បំផ្លាញ​សភាព​ស្បែក​ឲ្យ​ខូច​ ដូច្នេះ​ហើយ​អ្នក​គួរ​តែ​ព្យាយាម​ញ៉ាំ​ពួក​វា​ឲ្យ​បាន​ច្រើន។

២. ប៉េងប៉ោះ និង ឪឡឹក៖ សម្បូរ​ទៅ​ដោយ​ វីតាមីន​ C និង សារជាតិ​ ខៃខូពីន​ ដែល​ជួយ​ការពារ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​កាំ​រស្មី​ UV​ ដូច្នេះ​​ហើយ​អ្នក​គួរ​តែ​ទទួលទាន​ប៉េងប៉ោះ​ក្រហម​ឲ្យ​បាន​ ២​ ទៅ​ ៣​ ផ្លែ​ក្នុង​មួយ​ថ្ងៃ។

៣. ទឹក​ដោះ​គោ​ជូរ ៖​ វា​ជួយ​ឲ្យ​ប្រព័ន្ធ​បញ្ចេញចោល​មាន​ដំណើរ​ការ​ល្អ​ ហើយ​អាច​កម្ចាត់​នូវ​សារធាតុ​មិន​ល្អ​ដែល​សន្សំ​ទុក​ក្រោម​ស្បែក​ ឲ្យ​ចេញ​ពី​រាង​កាយ​ ដើម្បី​ឲ្យ​រាង​កាយ​មាន​ភាព​ស្រស់​ថ្លា។

៤. ផ្លែ​ទទឹម ៖ ផ្លែ​នេះ​ពោរពេញ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូច​ជា​វីតាមីន ​C ដែល​រារាំង​​កុំ​ឲ្យ​មាន​ស្នាម​ជ្រួញ ​និង​​ការ​ពារ​កុំ​ឲ្យ​ស្បែក​ស្ងួត​ ដែក​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ចាស់​ជាង​វ័យ។

៥. ត្រី ៖ ជាតិ​ខ្លាញ់​នៅ​ក្នុង​ត្រី​ជា​ប្រភេទ​ខ្លាញ់​ល្អ​ ដែល​ជួយ​ឲ្យ​ស្បែក​តឹង​ណែន​ និង​ មាន​មើល​ទៅ​មាន​សភាព​ស្រស់​ថ្លា​គួរ​ឲ្យ​ចង់​គយគន់។ដូច្នេះ​ហើយ​អ្នក​ត្រូវ​ចេះ​ជ្រើស​រើស​អាហារ​ឲ្យ​បាន​ល្អ៕

ផ្តល់សិទ្ធិដោយ៖ sabay

ពាក្យទាក់ទង ៖
 

មតិយោបល់