ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ពេល​ផ្ដាសាយ​កុំ​រួម​ភេទ ប្រយ័ត្ន​បាក់​កម្លាំង​!

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ការ​ផ្លាស់ប្ដូរ​អាកាស​ធាតុ​ប៉ុន្មាន​ថ្ងៃ​នេះ​ជា​រដូវ​វស្សា​ធ្លាក់​ភ្លៀង​ បាន​ធ្វើ​ឲ្យ​​ប្រជាជន​នៅ​កម្ពុជា​ មួយ​ចំនួន​បាន​​កើត​ជំងឺ​ផ្ដាសាយ​ ប៉ុន្តែ​ជំងឺ​នេះ​ជា​តូចតាច​ប៉ុណ្ណោះ ​គ្រាន់​តែ​ធ្វើ​ឲ្យ​មនុស្ស​មិន​ស្រួល​ខ្លួន ល្ហិតល្ហៃ​អស់​កម្លាំង​ ប៉ុន្តែ​មាន​យុវវ័យ​មួយ​ចំនួន​បាន​លើក​ជា​ចម្ងល់​ថា ក្នុង​អំឡុង​ពេល​ផ្ដាសាយ​គួរ​រួមភេទ​ដែរ​ឬ​ទេ ?

ទាក់ទិន​នឹង​បញ្ហា​នេះ ​លោក លាង​ ធី គ្រូបង្គោល​អប់រំ​សុខភាព​យុវវ័យ​​នៃ​សមាគម​ថែទាំ​សុខភាព​គ្រួសារ​ហៅ​កាត់​ថា​ សមាគម​រ៉ាក់ បាន​លើកអះអាង​​ថា ផ្ដាសាយ​​​មិន​អាច​ឆ្លង​តាម​ការ​រួមភេទ​នោះ​ទេ តែ​វា​ឆ្លង​តាម​ខ្យល់​ដង្ហើម និង​ទឹក​មាត់​ប៉ុណ្ណោះ​ ប៉ុន្តែ​ពេល​ផ្ដាសាយ​ មនុស្ស​យើង​មិន​គួរ​រួមភេទ​ទេ​ ព្រោះ ទី​១​ជំងឺ​ផ្ដាសាយ​អាច​ឆ្លង​ដល់​ដៃ​គូ​​ និង​​​ទី​២​ កាលណា​​​រួមភេទ​ខ្លាំង​ពេក​រហូត​ដល់​បាក់​កម្លាំង​អាច​​នឹង​នាំ​ឲ្យ​យើង​ចុះ​ខ្សោយ​។

ក្នុង​អំឡុង​ពេល​កើត​មាន​ជំងឺ​ផ្ដាសាយ​​តែ​​ជំងឺ​មួយ​ចំនួន​អាច​​ឆ្លង​តាម​ការ​ថើប​គ្នា​​​ទៅ​វិញ​ ដូចជា​ជំងឺ​ផ្ដាសាយ ថ្លើម​ប្រភេទB ​និង​គ្រុនពោះវៀន​ជា​ដើម ពិសេស​​​មិន​គួរ​រួមភេទ​ដោយ​ប្រើ​មាត់​នោះ​​ទេ​​ ពី​ព្រោះ​អាច​ប្រឈម​នឹង​ជំងឺ​ផ្សេងទៀត។ នេះ​បើ​តាម​ការ​បន្ថែម​របស់​អ្នក​ជំនាញ​ដដែល។ចុង​បញ្ចប់​គ្រូ​បង្គោល​រូប​នេះ​ សូម​ផ្ដាំផ្ញើ​ថា តាម​ពិត​ទៅ​ ជំងឺ​ផ្ដាសាយ ទោះបី​គ្មាន​ការប្រើប្រាស់​ថ្នាំ​ព្យាបាល​ក៏​ដោយ​ រយៈ​ពេល​១​សប្ដាហ៍​ក្រោយ ​នឹង​ជា​សះស្បើយ​ដោយ​ឯក​ឯង​ជា​មិន​ខាន ឲ្យ​តែ​សម្រាក​បាន​គ្រប់គ្រាន់ ដូច្នេះ​បើ​អាច​ជៀសវាង​ការ​រួមភេទ​បាន​ជា​ការ​ល្អ៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់