ថ្ងៃ អង្គារ ទី 25 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 25 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

លំហាត់​ប្រាណ​ធ្វើ​ឲ្យ​សុដន់​ស្រស់​ស្អាត​ ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ​វះ​កាត់​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

សព្វថ្ងៃនេះ ស្ត្រី​ដែល​ចាត់ទុកថា ជា​អ្នកមាន​សុដន់​ដ៏​ស្រស់ស្អាត​នោះ គឺ​សុដន់​ដែលមាន​ទ្រទ្រង់ ស័ក្តិសម​នឹង​ដងខ្លួន​កម្រើក​ចលនា ម្យ៉ាងវិញទៀត សុដន់ គួរតែមាន​សភាព​មូល​ក្បំជាមួយ ​ភាព​រលាស់ នឹងមាន​ទំហំ​សមល្មម​នឹង​រូបរាងកាយ​។ ចំណុច​សំខាន់​នៃ​ភាពស្រស់ស្អាត​របស់​សុដន់ គឺ​ទ្រទ្រង់​របស់​វា​។​កីឡា ដែល​អាចជួយ​ធ្វើ​ឲ្យ​សុដន់​ស្អាត គឺ​កីឡាហែលទឹក ប៉ុន្តែ​ប្រសិនបើ​អ្នក​មិនចេះ​ហែល​ទឹក ក៏​មិន​ថ្វី​ដែរ អ្នក​អាចធ្វើ​លំ​ហាត់ប្រាណ​ផ្សេងៗ​ជំនួស​វិញ ប្រកបដោយ​ប្រសិទ្ធិភាព ដូចគ្នា​ផងដែរ ចូរ​អ្នក​រីករាយ​យល់ដឹង​ពី​លំ​ហាត់ប្រាណ​ទាំងអស់​ដូចខាងក្រោម ៖

១.លំ​ហាត់ប្រាណ​រុញច្រាន​៖ចលនា​រុញច្រាន គឺជា​លំ​ហាត់ប្រាណ​សាមញ្ញ​បំផុត សម្រាប់​ធ្វើឱ្យ​សុដន់​របស់​អ្នក​ស្អាត​។ ឈរ​ឱ្យ​ត្រង់ ទល់មុខ​នឹង​ជញ្ជាំង រួច​យកដៃ​ទ្រោប​នឹង​ជញ្ជាំង រុញច្រាន​សង្កត់​នឹង​ជញ្ជាំង​នោះ​ឱ្យ​ខ្លាំង តាម​ដែល​អាច​ធ្វើបាន ១០ វិនាទី រួច​សម្រាក​បន្ដិច ហើយ​គ្រវី​ដៃ​របស់​អ្នក ធ្វើ​យ៉ាង​ដូច្នោះ​ចំនួន​១០ ដង ដដែលៗ​ដូចគ្នា​។​

២.លំ​ហាត់ប្រាណ​កែងដៃ​ប៉ះគ្នា​៖​ឈរ​ឱ្យ​ត្រង់​ខ្លួន បោះដៃ​របស់​អ្នក​ទៅក្រោយ ដាក់​លើ​ត្រគាក រួច​ព្យាយាម​ប៉ះ​កែងដៃ​ទៅវិញទៅមក (​បាតដៃ​ឆ្វេង​ប៉ះ​កែងដៃ​ស្ដាំ បាតដៃ​ស្ដាំ​ប៉ះ​កែងដៃ​ឆ្វេង​) ចូរ​កុំ​ធ្វើ​លឿន​ពេក អ្នក​ត្រូវធ្វើ​លំ​ហាត់ប្រាណ​យ៉ាង​ដូច្នេះ​យឺតៗ ដើម្បី​លាត​ពន្យឺត​សាច់ដុំ​ឱ្យបាន ១០ ទៅ ១៥ វិនាទី ធ្វើ​យ៉ាង​ដូច្នេះ ៨ ដង​។​

៣. លំ​ហាត់ប្រាណ​ដោយ​យក​បាតដៃ​ម៉ាស្សា​៖ស៊ក​ម្រាមដៃ​ចូលគ្នា ដាក់​លើ​ដើមទ្រូង​របស់​អ្នក ហើយ​គាប​សុដន់​ទាំងសងខាង​ចូលគ្នា ធ្វើ​យ៉ាងនេះ​ពី ៣ ទៅ ៥ វិនាទី​។ ធ្វើ​ម្ដង​ហើយ​ម្ដងទៀត ឱ្យបាន ៨ ទៅ ១០ ដង​។​

៤. ការបញ្ចប់​លំ​ហាត់ប្រាណ ធ្វើឱ្យ​សុដន់​ស្រស់ស្អាត ជាមួយ​ឥរិយាបថ​លំ​ហាត់ប្រាណ មួយចំនួន​៖​វិធី​ដ៏​ល្អ​បំផុត ក្នុងការ​បញ្ចប់​លំ​ហាត់ប្រាណ ធ្វើឱ្យ​សុដន់​ស្អាត គឺមាន​កាយវិការ​មួយចំនួន​ដែល​អ្នក​គួរ​ប្រតិ​ប​ត្ដិ​តាម ដូចជា យក​សៀវភៅ​ដែលមាន​កម្រាស់​ក្រាស់​មួយ​ក្បាល ដាក់​លើ​ក្បាល​របស់​អ្នក រួច​ដើរ​ចុះឡើង​ក្នុងផ្ទះ​អ្នក​ឱ្យបាន ២ ទៅ ៣ នាទី ព្យាយាម​ទប់​សៀវភៅ​ដែល​នៅលើ​ក្បាល​នោះ​ឱ្យមាន​លំនឹង​។​គួរ​បញ្ជាក់ថា ធ្វើ​យ៉ាង​ដូចនេះ វា​អាចជួយ​ឱ្យ​សាច់ដុំ​របស់​អ្នក មាន​សភាព​ធូរស្រាល យ៉ាង​មាន​ប្រសិទ្ធភាព​។ ប្រសិនបើ​អ្នក​មិនអាច​ធ្វើបាន យ៉ាងហោចណាស់ អ្នក គួរតែ​ព្យាយាម​ឈរ​ឱ្យ​ត្រង់ ជាមួយ​ការដាក់​សៀវភៅ​នៅលើ​ក្បាល​វិញ​៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់