ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ពេទ្យ​​ជំនាញ​​​​ប្រាប់​មូលហេតុ​​​អ្នក​ជំងឺ​​​​ចុក​ទ្រូង​​និង​ចុក​ខ្នង​គំហុក ​មាន​អត្រា​ស្លាប់​ខ្ពស់

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

លោក​សាស្ត្រាចារ្យ តាន់ តឹកស្រេង ប្រធាន​សមាគម​គ្រូពេទ្យ​ផ្នែក​រំលាយ​អាហារ ​​កម្ពុជា បាន​​ធ្វើ​ការ​​បង្ហាញ​​ពី​​អាការៈ​ចំនួន​​៣​ប្រភេទ ​ទាក់ទង​នឹង​ការ​​ចុក​ទ្រូង ​និង​​ចុក​ខ្នង​​​គំហុក ក្នុង​ចំណោម​អាការៈ​រួម​ផ្សំ​មួយ​ចំនួន​ទៀត ដែល​អ្នក​ជំងឺ​មាន​អត្រា​ស្លាប់​ខ្ពស់​ ដល់​វេជ្ជសាស្ត្រ​​​​ទាំង​អស់​​ក្នុង​ប្រទេស​កម្ពុជា​។

លោក​សាស្ត្រាចារ្យ បាន​ឲ្យ​ដឹងនៅ​លើ​ទំព័រ Facebook របស់​លោក​ថា៖​ ​”​៣​​​​ទាក់​ទង​នឹង ចុក​ទ្រូង ​ចុក​ខ្នង​​​គំហុក ក្នុង​ចំណោម​អាការៈ​រួម​ផ្សំ​មួយ​ចំនួន​ទៀត ដែល​មាន​អត្រា​ស្លាប់​ខ្ពស់​​ តម្រូវ​ការ​ធ្វើ​តេស្តឈាម​នឹង​បរិក្ខារ​ពេទ្យ​ក្នុង​មន្ទីរពេទ្យ​ទំនើប ដើម្បី​រក​មូល​ហេតុ​នៃ​រោគ និង​ការ​​​ព្យាបាល​” រួម​មាន​៖​

១.​ រហែក​ស្រទាប់​ក្នុង​សរសៃ​ឈាម អាអក​; dissecting aorta; dissection aortique។ ស្ថានភាព​នេះ​បណ្ដាល​ពី​រោគ​មួយ​ចំនួន តែ​មាន​រោគ​ធំ​ៗ​២ ​ដោយ​ទី​១​​​ ​ឈាម​បុក​ខ្លាំង​ លើ​សរសៃ​ឈាម​ដែល​ស្ដើង​ខ្សោយ​ស្រាប់​ជា anévrisme aortique; thoracic aortic aneurysm និង​ទី​២ ​ឈាម​បុក​ខ្លាំង​ដោយ​ រោគ​លើស​ឈាម​មិន​នឹងន​។​ចំពោះ​​ការ​​ព្យាបាល​​ ​លោក​សាស្ត្រាចារ្យ តាន់ តឹកស្រេង ​បាន​ឲ្យ​ដឹង​ថា ​តាម​ករណី​នឹង​មូលហេតុ​ ពី​ការ​ប្រើប្រាស់​ឱសថ​បន្ថយ​សម្ពាធ​ឈាម ដល់​ការ​វះ​កាត់ ក្នុង​មជ្ឈមណ្ឌល​ឯកទេស​បេះ​ដូង​។

ទី​​២​ ស្ទះ​សរសៃ​ឈាម​ពី​បេះដូង​ទៅ​សួត ដោយ​កំណក​ឈាម; Embolie pulmonaire; pulmonary embolism។ ការ​ព្យាបាល​ដោយ​ប្រើ​ឱសថ​រំលាយ​ឈាម​កក​ និង​ឧបករណ៍​ជួយ​បើក​សរសៃរ​ឈាម ដែល​សុទ្ធ​ត្រូវ​ការ​ពេទ្យ​ឯក​ទេស​ជំនាញ។

​និង​​ទី​៣​ រលាក​ហើម​លំពែង pancréatite aiguë; acute pancreatitis។ ចុក​ចុង​ដង្ហើម​មែន ​តែ​រាល​ទៅ​ឆ្អឹង​ខ្នង។ ការ​ព្យាបាល ប្រើ​មធ្យោបាយ​ឱសថ​សង្គ្រោះ​បន្ទាន់​ បរិក្ខា​សុង​រហូត​ដល់​ដើម​ពោះ​វៀន​តូច មុខ​ច្រក​ចេញ​ទឹក​ប្រមាត់-លំពែង អាច​រហូត​ដល់​ការ​វះកាត់​ជំនាញ​។

លោក​សាស្ត្រាចារ្យ បាន​បញ្ជាក់​ថា ​ការ​ចុក​ទ្រូង ​​និង​​ចុក​ខ្នង​​​គំហុក ពេល​វេលា​សង្គ្រោះ​តិច​តួច​ណាស់​ រក​ពេល​ឡើង​យន្តហោះ​សឹង​មិន​ទាន់​ទេ​។ យល់​ហេតុ​ដែល​គ្រួសារ​ត្រូវ​បញ្ជូន​អ្នក​ជំងឺ​ទៅ​មន្ទីរ​ពេទ្យ​រដ្ឋ​តែម្ដង​។ ដូច​នេះ ​លោក​សាស្ត្រាចារ្យ​សូម​គ្រូពេទ្យ​ពង្រឹង​ខ្លួន​ឯង ឯ​សាធារណជន​ ជួយ​លើក​ទឹក​ចិត្ត​អ្វី​ដែល​ល្អ និង​ជួយ​ជំរុញ​វិស័យ​សុខាភិបាល តាម​លទ្ធភាព​៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់