ថ្ងៃ អង្គារ ទី 25 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 25 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

បរិភោគ​កាហ្វេ​៤​កែវ​ក្នុង​មួយ​ថ្ងៃ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នឹង​ការ​កើត​ជំងឺ​ថ្លើម​ស្ទើរ​ទាំង​ស្រុង​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

អ្នក​ស្រាវជ្រាវ​ផ្នែក​សុខភាព​រក​ឃើញ​ថា​ ការ​បរិភោគ​កាហ្វេ​ ៤​ កែង​ក្នុង​មួយ​ថ្ងៃ​ អាច​កាត់​បន្ថយ​ស្ទើរ​ទាំង​ស្រុង​នូវ​ការ​ប្រឈម​មុខ​ចំពោះ​គ្រោះ​ថ្នាក់​ នៃ​ដំណើរ​វិវត្ត​ទៅ​រក​ជំងឺ​រលាកថ្លើម​ ។​​តាម​រយៈ​អ្នក​វិភាគ​របស់​សាកលវិទ្យាល័យ​ Southampton​ សហរដ្ឋ​អាមេរិក​ អះអាង​ថា​ ការ​បរិភោគ​កាហ្វេ​ក្ដៅ​ ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ថ្លើម​ ដែល​ជា​ជំងឺ​ឆក់​យក​ជីវិត​មនុស្ស​មួយ​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ​ និង​ជា​ប្រភេទ​ជំងឺ​ដែល​កើត​ឡើង​ដោយសារ​ការ​បរិភោគ​ជាតិ​ស្រវឹង​ច្រើន ។​

ការ​សិក្សា​បាន​បញ្ជាក់​ផង​ដែរ​ថា​ ការ​បរិភោគ​កាហ្វេ​ត្រឹម​តែ​មួយ​កែវ​ ក៏​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចំពោះ​ជំងឺ​ថ្លើម​បាន​ ២២% ។​ ប៉ុន្តែ​ប្រសិន​បើ​គេ​បរិភោគ​ ២​ កែវ​ក្នុង​មួយ​ថ្ងៃ​ នឹង​កាត់​បន្ថយ​ ៤៣%​ ប្រសិន​បើ​បរិភោគ​ ៣​ កែវ​ក្នុង​មួយ​ថ្ងៃ​នឹង​កាត់​បន្ថយ​ ៥៧%​ ហើយ​ប្រសិន​បើ​បរិភោគ​ ៤​ កែវ​ក្នុង​មួយថ្ងៃ​ នឹង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចំពោះ​ការ​កើត​ជំងឺ​ថ្លើម​រហូត​ដល់​ ៦៥% ។​លោក​ Oliver Kennedy​ ដែល​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ បញ្ជាក់​ថា​ “ជំងឺ​ថ្លើម​គឺ​ជា​ជំងឺ​គ្រោះ​ថ្នាក់​បំផុត​មួយ​ ហើយ​ពុំ​មាន​ថ្នាំ​ព្យាបាល​ឡើយ​ ប៉ុន្តែ​បច្ចុប្បន្ន​ការ​ប្រឈម​មុខ​ចំពោះ​គ្រោះ​ថ្នាក់​នៃ​ការ​វិវត្ត​ទៅ​រក​ជំងឺ​នេះ​ អាច​ត្រូវ​បាន​កាត់​បន្ថយ​តាម​រយៈ​ការ​បរិភោគ​កាហ្វេ​ ដែល​ងាយ​ស្វែង​រក​ និង​ជា​ភេសជ្ជ​ដ៏​ពេញ​និយម” ។

លោក​ Kennedy​ បង្ហាញ​ភស្តុតាង​ថា​កាហ្វេ​ផ្ទុក​ដោយ​ល្បាយ​សមាសធាតុ​គីមី​រាប់​រយ​ប្រភេទ​ ប៉ុន្តែ​នៅ​មិនទាន់​រក​ឃើញ​ថា​តើ​សមាសធាតុ​គីមី​ណា​ខ្លះ​ដែល​ការពារ​ទប់​ទល់​នឹង​ជំងឺ​ថ្លើម ។​ របាយការណ៍​នេះ​ ផ្អែក​លើ​ការ​សិក្សា​ចំនួន​ ៩​ ផ្សេងៗ​ពី​គ្នា​ ធ្វើ​ទៅ​លើ​មនុស្ស​ ៤៣​ ម៉ឺន​នាក់​ ក្នុង​នោះ​មាន​ ១៩៩០​ នាក់​ ជា​អ្នក​កើត​ជំងឺ​ថ្លើម ៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់