ថ្ងៃ សៅរ៍ ទី 19 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 19 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

គេងលើស​១ម៉ោងបន្ថែមជា​រៀងរាល់ថ្ងៃ ជួយ​បង្កើន​ចំណង់​ផ្លូវភេទ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

សុខភាព៖  បើ​យោង​តាម​ការ​សិក្សា​ដ៏គួឲ្យចាប់អារម្មណ៏ថ្មីមួយ​បានឲ្យដឹងថា ប្រសិន​បើបងៗ​ស្រ្តី​ជូបប្រទៈការធ្លាក់ចុះ​ខ្សោយ​នូវ​ចំណង់​ផ្លូវភេទ វិធីងាយៗ​ក្នុងការព្យាបាល​នូវ​អាការៈនេះ គឺគ្រាន់តែ​ទទូលទាន​ដំណេក​នៅ​ពេលយប់​លើស​១ម៉ោង​បន្ថែម​ជារៀង​រាល់ថ្ងៃ នោះវា​និង​បង្កើន​ចំណង់​ផ្លូវ​ភេទ​នៅ​ថ្ងៃបន្ទាប់។​​

ឆ្លុះបញ្ចាំង​​ឲ្យឃើញ​ថា ការគេង​មិនគ្រប់គឺ​វា​មានផល​ប៉ះពាល់​ទៅដល់​ចំណង់​ផ្លូវភេទ ដូច​នេះ​ការ​បន្ថែម​ម៉ោង​ក្នុង​ការទទួល​ទានដំណេក គឺបាន​បង្កើន​លទ្ធភាព​ផ្លូវភេទ​ជាមួយ​ដៃគួបាន​១៤ភាគរយ។លទ្ធផល​នេះ បាន​រក​ឃើញ​ថា​ស្រ្តីដែល​គេង​បាន​យូ​គឺប្រឈម​ទៅ​និង​បញ្ហា​នេះតិច​ទូចប៉ុណ្ណោះ ជាង​ស្រ្តី​ដែល​គេង​បាន​តិច។ ហើយជាមធ្យមស្រ្តីគេងបាន ៧ម៉ោង និង ២២នាទីក្នុងមួយថ្ងៃ នេះបើ​យោងតាម​ការចេញ​ផ្សាយ​ដោយ​ការសែត Journal of Sexual Medicine។ថ្វីត្បិត​បញ្ហា​សម្រើបនិង​ចំណង់​ផ្លូវភេទ​នៃ​ការគេងនេះ​ ទទួល​បាន​ការយក​ចិត្តទុក​ដាក់តិចតួច​ក្តី ក៏​ប៉ុន្តែ​ការ​រកឃើញ​នេះ​បាន​បង្ហាញ​ថា ការ​គេង​មិន​គ្រប់គ្រាន់​អាច​បន្ថយ​ចំណង់​ផ្លូវភេទ និង​បញ្ហា​សម្រើប​របស់​ស្រ្តី។ ​អ្នក​ស្រាវជ្រាវ​នៃ​មហាវិទ្យាល័យ Michigan លោក David Kalmbach បាន​និយាយ​ថា ការ​គេង​គ្រប់គ្រាន់​និង​ទទួល​បាន​ផលវិជ្ជមាន​សំរាប់​ស្រ្តី​ដែល​ចង់​រួមភេទ និង​ក៏​ទទួល​បាន​ការ​សម្រើប​ប្រដាប់ភេទ​បាន​ល្អ​ប្រសើរ​ផងដែរ។​

លោក Kalmbach បានឲ្យដឹងទៀតថាចំពោះ​ការស្រាវ​ជា្រវនេះ បាន​វាយ​តម្លៃ​ឲ្យឃើញ​ថា​ស្រ្តី​១៧១នាក់ ដែល​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ ដែល​បាន​រក្សាទុក​សៀវភៅ​កំណត់​ហេតុប្រចាំថ្ងៃ  នៃ​ការ​គេង​របស់​ពួកគេ​ដែល​បាន​ចូល​ប្រឡូក​ក្នុង​សកម្មភាព​ផ្លូវភេទ​នៅ​ថ្ងៃបន្ទាប់។ទោះបីជា​មានការ​ចាប់អារម្មណ៏​ចំពោះ​បញ្ហា​នេះ​តិចតូច​ក្តី ក៏ប៉ុន្តែ​ឥឡូវនេះ​ក្រុម​អ្នកស្រាវជ្រាវ​ត្រូវ​បាន​គេ​សម្លឹង​មើលនិង​ចាប់អារម្មណ៏​ បើ​សិន​ជាជំងឺ​នៃការគេង​គឺ​ជា​កត្តាហានិភ័យ​មួយ​សម្រាប់​ការខូច​មុខងារ​ផ្លូវភេទ នោះពួក​គេនិង​មានវិធានការណ៏​ភ្លេម៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់