ថ្ងៃ សៅរ៍ ទី 19 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 19 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

អត្ថប្រយោជន៍​គ្មាន​ពីរ​នៃស្លឹក​ត្របែក​ដែលអ្នក​ត្រូវតែដឹង

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ថ្មីៗនេះ​ស្លឹក​ត្របែក​ ត្រូវបាន​គេរក​ឃើញ​ថា ជា​ឱសថ​ដ៏​អស្ចារ្យ​សម្រាប់​ព្យាបាល​ផ្សេងៗ។ នៅ​ក្នុងស្លឹក​ត្របែក​មាន​ផ្ទុក​សារធាតុ​ប្រឆាំងនឹង​ការ​រលាក, ប្រឆាំង​អុក​ស៊ីតកម្ម និង​សារធាតុ​ប្រឆាំង​មេរោគ​ជា​ច្រើន​ទៀត ដែល​អាចជួយ​ថែរក្សា​ស្បែក និង​ការ​ពារ​សក់​ជ្រុះ​យ៉ាង​មាន​ប្រសិទ្ធិភាព។ក្រៅ​ពី​ការ​សម្រក់​ទម្ងន់ ស្លឹក​ត្របែក​អាចជួយ​កាត់​បន្ថយ​កូឡេស្តែរ៉ុល, គាំទ្រ​ដល់​ការ​ព្យាបាល​ជំងឺក្រពះពោះ​វៀន, ទឹក​នោម​ផ្អែម… ហើយ​វា​ក៏​ត្រូវបាន​គេ​ប្រើ​ដើម្បី​ថែរក្សា​សម្រស់​ផងដែរ។

ថែរក្សា​ស្បែក៖ជា​មួយសារធាតុ​សំខាន់ៗ​ដែល​មាន​នៅ​ស្លឹក​ត្របែក អាច​សម្លាប់​បាក់​តេរី​ដែល​បង្កឲ្យ​មាន​មុន និង​អាចម៍រុយ។​ លើសពី​នេះ​​សមាសភាគ​ផ្សេងទៀត​អាចជួយ​ឲ្យស្បែក​ស្រអាប់​ប្រែក្លាយ​ជា​ស្រស់​ ស្អាត។វិធី​ដ៏​សាមញ្ញ ដើម្បី​ព្យាបាល​មុខ​មុន និង​អាចម៍រុយ៖ គ្រាន់តែ​លាង​សំអាត​ផ្ទៃមុខរបស់​អ្នក រួច​យក​ស្លឹក​ត្របែកសុទ្ធ​ដែល​បុក​ម៉ត់មក​បិទពី​លើ​​មុន ឬ​ស្នាក់​ស្នាម​ជាំ​ក្នុងរយៈពេល ១០ នាទី ទើប​លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ស្អាតចេញ​វិញ តែ​ត្រូវ​អនុវត្ត​រាល់​ថ្ងៃរហូត​ដល់​មុនរាប​អស់។

ជាពិសេស​ជា​មួយ​នឹង​អាចម៍រុយ សូម​បុក​ស្លឹក​ត្របែកហើយលាយ​ជាមួយ​ទឹក​ក្តៅ​បន្តិច​បន្តួច ប្រើ​សម្រាប់​លាង​សម្អាតមុខ​ជា​ប្រចាំ ហើយ​ត្រដុស​ថ្នមៗ​ត្រង​កន្លែង​កើត​មុន​នឹង​អាចជួយ​បំបាត់​យ៉ាង​ឆាប់​រហ័ស។សារៈ​ប្រយោជន៍​ផ្សេងទៀត​នៃ​ស្លឹក​ត្របែក ​គឺធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដោយសារតែ​សារធាតុ​ប្រឆាំង​នឹង​អុក​ស៊ីតកម្ម។ សារធាតុ​ទាំងនេះ​អាច​បំផ្លាញ់​រ៉ាឌីកាល់​សេរី​ដែលធ្វើ​ឲ្យ​​ខូច​ស្បែក, ជួយការ​ពារ​ស្បែក​ពី​ភាព​ចាស់ និ​កែ​សម្អពណ៌នៃស្បែក​របស់អ្នក។ឱសថ​ដ៏សាក​សិទ្ធ​នៃ​ស្លឹកត្របែក​ជា​ជួយ​បន្លឹង​រន្ធ​ញើស, ការ​ពារ​មុន, និង​ជួយ​ថែ​បំប៉ន​​ស្បែក​ឲ្យ​ទន់​រលោង។ លើស​ពី​នេះ​ទៅ​ទៀត​ស្លឹក​ត្របែក​ក៏អាច​កាត់បន្ថយ​ការរមាស់ និ​​​​ង​ប្រតិកម្ម​ដែល​ធ្វើ​ឲ្យ​អាឡែស៊ីស្បែក។

វីធីសាស្ត្រ៖ជ្រើស​រើស​ស្លឹក​ត្របែក​ដែល​ខ្ចីៗ យក​មកលាង​ទឹក​ឲ្យស្អាត និង​បុក​ឲ្យម៉ត់។ លាយស៊ុត​ស​ជាមួយ​នឹង​ស្ករត្នោត​មួយស្លាប​ព្រាកាហ្វេដោយ​កូរ​ឲ្យ​រលាយ​ចូល​ គ្នា។ បន្ទាប់​មក​លាយ​បញ្ចូល​ជាមួយ​នឹង​ស្លឹក​ត្របែក ហើយ​លាប​ពេញ​ផ្ទៃ​មុខ​នឹង​ករបស់​អ្នក ទុក​រយៈពេល​៥នាទី ទើប​លាង​សម្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ឌៗ។ ក្នុង​មួយ​សប្តាហ៍អនុវត្ត​បែបនេះ ២ ទៅ ៣ ដង រហូត​ដល់​រយៈ​ពេល​មួយ​ខែអ្នក​នឹង​ឃើញ​ស្បែក​មាន​ការ​ប្រែប្រួល។

ជ្រុះ​សក់៖គ្រៅពី​ជួយ​ឲ្យ​ស្បែក​ស្រស់​ស្អាត​ហើយ ស្លឹក​ត្របែក​ក៏​ជា​ដំណោះ​ស្រាយ​បែប​ធម្មជាតិ​ដែល​អាច​ការ​ពារ​ការ​ជ្រុះ​សក់​បាន​ដែរ។

វិធី​សាស្ត្រ៖ បេះ​ស្លឹក​ត្រ​បែក​មក​ដាំ​ទឹក​ប្រហែល​ជា ២០ នាទី បន្ទាប់​ពី​ទុក​ឲ្យ​ត្រជាក់​ល្មម សូម​យក​មកញី​ឲ្យ​សព្វ​ និង​ម៉ាស្សា​សក់ ហើយ​សឹម​លាង​ជម្រះ​ជា​មួយ​នឹង​ទឹក​ស្អាត។

ជួយ​គាំ​ទ្រ​ដល់កា​សម្រក់​ទម្ងន់៖សមាសភាព​នៃ​ស្លឹក​ត្រ​បែក​អាច​ជួយ​ដល់ការ​សម្រក​ទម្ងន់ និង​ទប់ស្កាត់​ការ​បំលែង​ពី​សារធាតុ​ម្សៅ​ទៅ​ជា​ជាតិ​ស្ករ។ជា​ញឹក​ញាប់​កាបូ​អ៊ីដ្រាត​ទាំង​នេះ​ត្រូវបាន​បំបែក​នៅ​ក្នុង​ថ្លើម ដើម្បី​ចិញ្ចឹម​រាង​កាយ ប៉ុន្តែ​ស្លឹក​ត្របែក​អាចរារាំង​ការ​រំលាយ​នៃ​សមាសធាតុ​កាបូអ៊ី​ដ្រាត​ដែល​ ត្រូវបាន​ប្រើ​ប្រាស់។

បញ្ជាក់៖ ប្រសិន​បើ​អ្នក​ព្យាបាល​តាម​បែប​ធម្មជាតិ​នេះ​ហើយ​នៅ​តែ​គ្មាន​ប្រសិទ្វិភាព ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​នឹង​ពេទ្យ​ជំនាញ​ភ្លាមៗ៕

ផ្តល់សិទ្ធិដោយ៖ khmerpropey

ពាក្យទាក់ទង ៖
 

មតិយោបល់