ថ្ងៃ អង្គារ ទី 25 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 25 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ស្រីៗបើធ្វើរឿងសាមញ្ញៗទាំងនេះ ធានា​សម្រស់​និង​​រូប​រាងអេមម៉ង!​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ម៉ាស​ធម្មជាតិ​ដ៏អស្ចារ្យ​នេះ ​គឺមាន​ប្រសិទ្ធ​ភាព​ខ្ពស់​បំផុត​ ក្នុងការ​កម្ចាត់​ស្នាម​ជ្រួញ​លើផ្ទៃ​មុខ​របស់​អ្នកឱ្យ​មើល​ទៅស្រស់​ស្អាត​តឹងណែន ​និងភ្លឺ​រលោង។រូបមន្ត​ពិសេស​របស់​ជប៉ុន​មួយនេះ បាន​ចាត់​ទុកគ្រាប់​ធញ្ញជាតិ គឺជា​គ្រឿងផ្សំ​ដ៏សំខាន់​បំផុត​ ដើម្បី​ថែរក្សា​សម្រស់​របស់​ពួកគេ​ឱ្យមាន​ភាព​ស្រស់​ស្អាត។ ​ស្រូវ ​គឺសម្បូរ​ទៅ​ដោយ​វីតាមីន B​ ដែល​ជួយ​ជម្រុញ​ឱ្យ​មាន​ការ​បង្កើត​កោសិកា​ឡើង​វិញ ​និងការ​ថយចុះ​ដំណើរ​ការ​ឈាន​ទៅរក​វ័យ​ចំណាស់។ទាំងនេះ គឺជាអ្វី​ដែល​អ្នក​ត្រូវការ​ដើម្បី​រៀប​ចំម៉ាស​អស្ចារ្យនេះ

គ្រឿងផ្សំ៖
– អង្ករ ២-៣ ស្លាបព្រាបាយ
– ទឹកឃ្មុំ ១ ស្លាបព្រាបាយ
– ទឹកដោះគោឆៅ ១ ស្លាបព្រាបាយ

ដំណើរការ និងការរៀបចំ៖ដាក់អង្ករ ​២-៣ ​ស្លាបព្រាបាយ ​លាយ​ជា​មួយទឹក​បន្តិច ​ហើយ​ចម្អិន​វាឱ្យ​បាន​ឆ្អិនល្អ​រហូត​ដល់​អង្ករ​ទៅជា​ល្បាយ​ខាប់។ ​យក​ល្បាយ​អង្ករ​ដាក់​នៅក្នុង​ចាន​មួយ ​រួច​បន្ថែម​ទឹកឃ្មុំ​ ១ ស្លាបព្រាបាយ ​និង ទឹកដោះ​គោឆៅ ​១ ស្លាបព្រាបាយ ​លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​កូរឱ្យសព្វ។ ​អនុវត្ត​ម៉ាស​អង្ករនេះ ​នៅលើ​មុខ​របស់​អ្នក ​និងរក្សា​ទុកវា​ក្នុងពេល ​៣០ នាទី។ ​ទើបធ្វើ​ការ​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា។ ​អ្នក​អាច​រក្សាទុក​ម៉ាសនេះ​បានរយៈ​ពេល ​៤ ថ្ងៃ​នៅក្នុង​ទូរទឹកកក ​ហើយ​អាចប្រើវា​បាន​ជារៀង​រាល់ថ្ងៃ។បន្ទាប់ពី ​ប្រើ​ជាមួយ​ម៉ាសនេះ​បាន​រយៈពេល ២ ទៅ ៣ថ្ងៃ អ្នកនឹង​សម្គាល់​ឃើញថា ​ស្បែក​របស់​អ្នក​នឹងមាន​សភាព​ស្រទន់ ​និងភ្លឺរលោង៕

ផ្តល់សិទ្ធិដោយ៖ khmerpropey

ពាក្យទាក់ទង ៖
 

មតិយោបល់