ថ្ងៃ អង្គារ ទី 25 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 25 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ផលប៉ះ​ពាល់​យ៉ាង​ច្រើន​ នៃការ​ឆ្លុះអេកូ​មើល​ទារក​ក្នុងផ្ទៃ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

តើអ្នក​ដឹងទេ​ថា ​អេកូ​ត្រូវ​បាន​ប្រើ​ជាលើក​ដំបូង​ក្នុងឆ្នាំ ​១៩៥៥ ​ដើម្បី​ឆ្លុះមើល​មនុស្ស​ដោយ​អ្នក​ជំនាញ​ផ្នែក​សម្រាល​កូន​ ដោយ​លោក ​Lan Donald ​ពីប្រទេស​ស្កុតឡេន។កាល​ពីមុនម៉ាស៊ីន​អេកូ​ត្រូវបាន​ប្រើ​ដើម្បី​ឆ្លុះមើល​បញ្ហា​ក្នុងពោះ។ ​ដំបូង ​គាត់​ប្រើវា​ដើម្បី​ឆ្លុះមើល​ដុំសាច់​ក្នុងពោះ ​តែក្រោយ​មក ​វាក៏ត្រូវ​បានគេ​ប្រើលើ​ស្ត្រីមាន​ផ្ទៃពោះ​ផងដែរ។

បច្ចុប្បន្ននេះ ​ម៉ាស៊ីន​អេកូ​ បាន​ក្លាយ​ជា​ឧបករណ៍​សំខាន់​មួយ ​ដែល​ត្រូវបាន​ប្រើ​ដើម្បី​មើល​ការ​លូត​លាស់​របស់​គភ៌។ ​វាជារឿង​មួយ​ទូទៅ ​សម្រាប់​ស្ត្រីឆ្លុះ​អេកូជា​ច្រើនដង ​ក្នុង​កំឡុង​ពេល ​៣៦សប្តាហ៍​នៃការមាន​ផ្ទៃពោះ​របស់​នាង។ផ្ទុយពី​អ្វីដែល​មនុស្ស​ភាគ​ច្រើនគិត ​និងតាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​ម៉ាស៊ីន​អេកូ​អាច​បង្កការ​គ្រោះថ្នាក់​ដល់​ទារក​របស់អ្នក។ ​ការឆ្លុះ​អេកូ​មិន​ធានា​សុវត្ថិភាព​ដល់​ទារក​មិនទាន់​កើតក្នុង​ស្បូន​ឡើយ។​ អ្នក​ម្តាយ​គួរតែ​ចៀស​វាងវា ​ដើម្បី​កា​រពារ​ពីភាព​គ្រោះ​ថ្នាក់​ក្នុង​ផ្ទៃពោះ ​និងការ​ទម្លាប់​ប្រើវា។

អេកូ​ជាម៉ាស៊ីន​ស្កេន​ដែល​បង្កើត​សម្លេង​រលក​នៃប្រេកង់​ខ្ពស់ ​រលក​ប្រេកង់​ខ្ពស់នេះ​បាន​ប្រមូល​ផ្តុំជាលិកា ​បង្កើត​បាន​ជារូបភាព​មួយ។រលកនេះ​អាចបង្ក​ភាព​គ្រោះថ្នាក់​ ព្រោះវា​អាច​បង្កើន​សីតុណ្ហភាព​ និង​សម្ពាធ​លើ​ជាលិកា។ ​មុន​ពេលឆ្លុះ​អេកូ ​អ្នក​ម្តាយ​គួរគិត​ដោយ​ប្រុងប្រយ័ត្ន​ពីផល​ប៉ះពាល់​ដល់ការ​លូត​លាស់​របស់​គភ៌​ក្នុង​ស្បូន។ខាង​ក្រោម​នេះ ​នឹង​បង្ហាញ​ពីផល​ប៉ះពាល់​នៃការឆ្លុះ​អេកូក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ៖

បង្កើនឱកាសនៃការរលូតកូន៖វាត្រូវ​បានគេ​បង្ហាញថា ​ម៉ាស៊ីន​ឆ្លុះអេកូន​អាច​បង្កើន​ឱកាស​នៃការ​រលូតកូន, សម្រាល​កូន​មុនខែ ​និងអាច​បណ្តាល​ឱ្យទារក​ស្លាប់​បាន។

បណ្តាលឱ្យជាលិកា និងឆ្អឹងឡើងកម្តៅ៖ការឆ្លុះ​អេកូ​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ​ អាច​បណ្តាល​ឱ្យ​ជាលិកា ​និងឆ្អឹង​ឡើង​កម្តៅ ​ដែល​អាច​នំាឱ្យ​រំខាន​ដល់​កោសិកា ​ធ្វើឱ្យ​មាន​លំហូរ​ឈាម ​និង​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់ការ​លូត​លាស់​របស់​គភ៌។

អាចធ្វើឱ្យរាំងស្ទះដល់ការលូតលាស់ក្នុងស្បូន៖តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ​ក្មេង​ដែល​ត្រូវបាន​ឆ្លុះ​អេកូ​ច្រើន​ជាង ​៥ដង​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ​ ច្រើន​តែជួប​នឹង​បញ្ហា​ក្រិន។ ​បញ្ហាក្រិន​សម្តៅ​ទៅលើ​ស្ថាន​ភាព​មួយ​ដែល​ទារក​តូច​ជាង​ធម្មតា​ ដោយ​សារ​ខ្សោយ​ការលូត​លាស់​នៅខាង​ក្នុង​ស្បូន។

អាច​បណ្តាល​ឱ្យទារក​វិកល​ចរិក​ដោយសារ​ត្រូវនឹង​ការឆ្លុះ​អេកូច្រើន៖ទារក​ដែល​ត្រូវ​បាន​ឆ្លុះ​អេកូ​ក្នុងស្បូន​ម្តាយ​ច្រើន​ តែង​ប្រឈម​នឹង​បញ្ហា​ការ​និយាយ ​និងការ​រៀន​ដូចជា​វិកល​ចរិក។

ការឆ្លុះអេកូអាចផ្តល់ផលអាក្រក់ច្រើនជាងល្អ៖វាត្រូវ​បាន​គេ​បង្ហាញ​ថា ​ការឆ្លុះ​អេកូ​ត្រូវបាន​ប្រើ​ដើម្បី​មើល​បញ្ហា​កើត​ឡើង​មុន​សម្រាល ​មិនអាច​ជួយ​កាត់​បន្ថយ​ជម្ងឺ​បានទេ ​តែផ្ទុយ​ទៅវិញ ​វាអាច​ផ្តល់​ផល​ប៉ះពាល់​អាក្រក់​ច្រើន​ជាងល្អ។

បង្កើនឱកាសនៃការវះកាត់ពេលសម្រាល៖ហេតុផល​មួយ​ដែល​អ្នក​ជំនាញ​ណែនាំ​ឱ្យស្ត្រី​មានផ្ទៃពោះ​ឆ្លុះអេកូ ​ដូច្នេះ​បញ្ហា​សុក​បាំង​មាត់​ស្បូន​អាចធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ។ ​នៅក្នុង​ស្ថាន​ភាពនេះ សុក​ដែល​ជាប់​នឹងផ្នែក​ខាង​ក្រោម​ នៃស្បូន​អាច​បណ្តាល​ឱ្យមាន​លំហូរ​ឈាម ​និង​បង្កើន​ឱកាស​នៃការវះ​កាត់​ពេល​សម្រាល។ ​យោង​តាម​ការស្រាវ​ជ្រាវ​ដែល​បាន​សិក្សា​លើ​ស្ត្រី​ចំនួន ​៤០០០នាក់​​បាន​ឱ្យដឹង​ថា ​ស្ត្រី ​២៥០នាក់​បាន​ធ្វើរោគ​វិនិច្ឆ័យ​ឃើញ​បញ្ហា​សុកបាំង​មាត់​ស្បូន។

ការឆ្លុះអេកូច្រើនអាចបណ្តាលឱ្យគីឡូទារកស្រាល៖ការសិក្សា​បាន​បង្ហាញថា ​ទារក​ដែល​ត្រូវ​បាន​ឆ្លុះអេកូ​ច្រើន ​អាច​ប្រឈម​នឹង​បញ្ហា​ទម្ងន់​ស្រាល ​និង​ខូចត្រចៀក…។

ការឆ្លុះអេកូក៏បង្កគ្រោះថ្នាក់​ដល់អ្នក​បច្ចេក​ទេស​ផងដែរ៖វាមិន​ត្រឹមតែ​បង្កគ្រោះ​ថ្នាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ប៉ុណ្ណោះទេ ​តែអ្នក​បច្ចេក​ទេស​ដែល​ប្រើវា​ក៏ដូចគ្នា​ដែរ។​ ការ​ស្រាវជ្រាវ​បាន​បង្ហាញថា ​ប្រសិន​បើពេទ្យ​មាន​ផ្ទៃពោះ ​ហើយ​នាង​បាន​ឆ្លុះអេកូ​ច្រើន​ជាង ​២០ដង​ក្នុង ​១សប្តាហ៍ ​នាង​នឹង​ប្រឈម​មុខ​គ្រោះថ្នាក់​ធំ ​ដោយ​រលូត​កូន​ដោយ​ឯកឯង។

ដាក់កម្តៅសម្ពាធលើទារក៖វាត្រូវ​បាន​គេអះ​អាងថា ​រយៈពេល ​និង​អាំងតង់​ស៊ីតេ​នៃការ​ឆ្លុះអេកូ​មាន​កម្រិត​ទាប ​មិនធ្វើ​ឱ្យកើត​បញ្ហា​ផ្សេងៗ​ចំពោះ​ទារក​មិនទាន់​កើត​ឡើយ ​ប៉ុន្តែ​មិនថា ​អ្វីជា​រយៈពេល ​និងអាំងតង់​ស៊ីតេទេ ​វាតែង​តែដាក់​កម្តៅ​សម្ពាធ​ទៅលើ​ទារក៕

ផ្តល់សិទ្ធិដោយ៖ khmerpropey

ពាក្យទាក់ទង ៖
 

មតិយោបល់