ថ្ងៃ សៅរ៍ ទី 18 ខែ សីហា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 18 ខែ សីហា ឆ្នាំ 2018
ទំនាក់ទំនង ៖ 077662291 - 015769791

Donald Trump៖ ប្រសិនបើអាជីវកម្មរបស់អ្នកគ្មានយីហោ អាជីវកម្មនោះគ្រាន់តែជាទំនិញប៉ុណ្ណោះ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

If your business is not a brand, it is a commodity.

ប្រធានាធិបតី Donald Trump មិនមែនត្រឹមតែជាអ្នកនយោបាយដ៏មានប្រជាប្រិយម្នាក់ប៉ុណ្ណោះទេ គាត់ក៏ជាអ្នកវិនិយោគអចលនទ្រព្យ ដែលទទួលបានជោគជ័យ​ច្រើនផងដែរ។ ចំណែករឿងអាជីវកម្មវិញ លោកប្រធានាធិបតីអាមេរិករូបនេះ​ បានលើកឡើងថា ប្រសិនបើអាជីវកម្មមួយ​ដំណើការដោយ​គ្មានយីហោច្បាស់លាស់ ត្រឹមត្រូវទេ អាជីវកម្មនោះ​គ្រាន់តែជាទំនិញ សម្រាប់អ្នកទិញ ទិញយកទៅ​ប្រើប្រាស់ប៉ុណ្ណោះ។

លោកចង់សង្កត់ធ្ងន់ថា បើអ្នកបង្កើតអាជីវកម្មមួយពិតប្រាកដ មិនមែននាំមក​ ឬបង្កើតនូវផលិតផល ណាមួយ មកដាក់លើទីផ្សារ រួចពពាយនាយលក់នោះទេ។ យ៉ាងណាមិញ អាជីវកម្មមួយ​ពិតប្រាកដ​ត្រូវការធាតុផ្សំសំខាន់ៗជាច្រើន រួមមាន ផលិតផល ឬសេវាកម្ម ក្តីស្រមៃ គោលបំណង យីហោ គុណតម្លៃ និងការឆ្លើយតបចំពោះតម្រូវការទីផ្សារ។

បន្ថែមពីនេះ វាជារឿងផុយស្រួយបំផុតក្នុងការបិទទ្វារអាជីវកម្មគ្មានយីហោរបស់អ្នកចោល ត្បិដថា អាជីវកម្មនោះមិនមែនកើតពីការដាក់ចិត្តដាក់កាយសាងកេរ្តិ៍ឈ្មោះរបស់អ្នក ជាមួយនឹងអាជីវកម្ម​របស់ខ្លួនឡើយ។ និយាយផ្ទុយពីនេះ ប្រសិនបើអ្នកលក់ទំនិញ ដោយគ្មានយីហោខ្លួនឯង មានន័យថា អ្នកកំពុងរកស៊ីបំពេញក្តីស្រមៃឲ្យអ្នកដទៃទៅវិញ ព្រោះផលិតផលរបស់គេ កំពុងស្ថិតនៅក្នុងការជួយ​ជ្រោមជ្រែងពីអ្នក។

លើសពីនេះទៅទៀត អាជីវកម្មគ្មានស្លាកគ្រាន់តែជាទំនិញ ព្រោះថា គេស្គាល់តែអ្វីដែលគេទិញ គេមិនបានខ្វល់ថា ប្រភពមកពីណា មានអ្វីពិសេស និងទាក់ទាញប៉ុណ្ណានោះទេ ហើយថ្ងៃមួយដែល​កន្លែង​ផ្សេងមានផលិតផល ឬសេវាកម្មដូចអ្នក វាមិនចម្លែកទេ ដែលអ្នកទិញជ្រើសយកទីតាំង​ដែលជិតជាង ឬរកអ្វីដែលងាយស្រួលជាង។

ដំបូន្មានពីប្រធានាធិបតីអាមេរិកនៅថ្ងៃនេះគឺ មុនចេញរកស៊ីអ្នកត្រូវ គិតពីយីហោអាជីវកម្មឲ្យ​បានច្បាស់​លាស់ ចៀសវាងបើកអាជីវកម្មមួយ ប្រៀបបាននឹងទំនិញ ដែលមិនមែនជាអាជីវកម្ម​សាងកេរ្តិ៍ឈ្មោះ​ និងគុណតម្លៃរបស់អ្នក៕

អត្ថបទដោយ ៖​នួន វណ្ណៈ
ប្រភព៖ Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់