ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ព្រោះតែគ្មានលុយរៀននៅសាលា​លោក Jack Ma​ រៀនអង់គ្លេសពីភ្ញៀវទេសចរណ៍បរទេសដោយខ្លួនឯង

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
Alibaba billionaire founder Jack Ma gives $26m to University of Newcastle in memory of Australian mentor
The late Ken Morley with a young Jack Ma.

លោកមហាសេដ្ឋី​Jack Ma មានអតីតធ្លាប់ជាគ្រូបង្រៀន​ប្រាក់ខែតែ​១០ដុល្លារប៉ុណ្ណោះ ​មុនគាត់ចាប់ផ្តើមអាលីបាបា​​។​ស្លាប់ដូចវាសនារបស់មហាសេដ្ឋីរូបនេះដូចជាយ៉ាប់ណាស់។​តែពេលមើលជីវិតគាត់មុនក្លាយជាគ្រូបង្រៀន​រឹងតែយ៉ាប់ទៅទៀត​ព្រោះគាត់គ្មានលុយរៀនទេ​ហើយគាត់ត្រូវឆ្លៀតនាំភ្ញៀវដើរមើលក្រុងដើម្បីបានអនុវត្តន៍ភាសាអង់គ្លេសរបស់គាត់។

ដោយបានចាប់កំណើតក្នុងគ្រួសារក្រីក្រ សេដ្ឋីល្បីឈ្មោះ លោក Jack Ma មិនមានឱកាស ចូលរៀននៅសាលាថ្លៃៗទេ។ ភាសាអង់គ្លេសគាត់ កាលនៅក្មេងគឺអន់ណាស់ តែគាត់ បានតាំងចិត្តរៀនភាសាមួយនេះដោយខ្លួនឯង គ្មានគ្រូទេ។

ជារៀងរាល់ព្រឹក គាត់ជិះកង់ទៅសណ្ឋាគារដែលមានភ្ញៀវទេសចរណ៍បរទេស កំពុងស្នាក់នៅ។ គាត់បានផ្តល់សេវាកម្មមគ្គុទេសទេសចរណ៍ នាំភ្ញៀវដើរ ដោយមិនគិតកម្រៃអ្វីទ្បើយ ដើម្បីគាត់ មានឱកាសនិយាយអង់គ្លេសជាមួយនឹងជនបរទេស។ គាត់បានធ្វើបែបនេះ ក្នុងរយះពេលជាង ៩ឆ្នាំដើម្បីរៀនអង់គ្លេសដោយខ្លួនគាត់។

គាត់ក៏បានបន្តទំនាក់ទំនងជាមួយជនបរទេស តាមរយៈការសរសេរឲ្យគ្នាទៅវិញទៅមក។ នេះជាវិធីដែលគាត់បានធ្វើ ដើម្បីពង្រឹងជំនាញសរសេររបស់គាត់។ ការសរសេរទាក់ទង នេះហើយដែលបានផ្តល់កំណើតដល់ឈ្មោះ Jack ដែលត្រូវហៅដោយមិត្តគាត់ម្នាក់ ព្រោះតែឈ្មោះជាភាសាចិនរបស់ Jack Ma ពិបាកហៅខ្លាំងពេក។

ហើយដោយសារតែលោកមានឳកាសជួប​ជនបរទេស​ជនជាតិអូស្រ្តាលីនេះ​ហើយ​ដែលបាន​ធ្វើឲ្យគាត់មានឳកាសទៅទស្សនាប្រទេសអូស្រ្តាលី​​ប្រទេសដែលបានបើកជើងមេឃនៃក្តីស្រមៃ​របស់គាត់។​សូមអានបន្ថែម​​ Jack Ma ៖ ២៩ថ្ងៃនៅអូស្រ្តាលី ធ្វើឲ្យជីវិតខ្ញុំមានការផ្លាស់ប្តូរ មានការគិតខុសស្រទ្បះពីមុន។
នេះជាមេរៀនជីវិតមួយល្អណាស់ សម្រាប់យុវជនកម្ពុជា ដែលកំពុងខ្វះខាតខ្លាំងក្នុងជីវភាព រស់នៅ។ អ្នកកំពុងតែក្រ តែបើអ្នកមានការតាំងចិត្តគ្រប់គ្រាន់ដូច Jack Ma នោះភាពក្រីក្រនេះ មិនអាចរារាំងក្តីស្រមៃនៃការសិក្សាអ្នកបានទ្បើយ។​សូមនាំគ្នាជំនះនឹងវាសនា​របស់ខ្លួនឲ្យបានហើយនាំគ្នារស់នៅដោយមានគោលដៅ​ដោយមានក្តីសង្ឃឹមជាប់ជានិច្ច៕

អត្ថបទដោយ៖ សំ កុសល
ប្រភព៖ Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់