ថ្ងៃ ច័ន្ទ ទី 28 ខែ កញ្ញា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 28 ខែ កញ្ញា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

បើធ្វើការ ឬរកស៊ីមិនគិតពីសុខភាព នោះរកលុយមកទុកគ្រាន់តែមើលជម្ងឺប៉ុណ្ណោះ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
លោក អៀង សុធារ៉ា៖ បើធ្វើការ ឬរកស៊ីមិនគិតពីសុខភាព នោះរកលុយមកទុកគ្រាន់តែមើលជម្ងឺប៉ុណ្ណោះ
លោក អៀង សុធារ៉ា

មនុស្សគ្រប់រូបកើតមក សុទ្ធតែចង់មានចង់បាន ចង់បានសេចក្តីសុខ សុភមង្គលក្នុងជីវិត ហើយក៏គ្មាននរណាម្នាក់ កើតមកចង់ក្រដែរ។

មិនថាអ្នកជំនួញ ឬជាបុគ្គលិកធ្វើការ ពួកគេបានកំពុងតែខិតខំ ទាំងយប់ទាំងថ្ងៃ ដើម្បីស្វែងប្រាក់ចំណូល ក៏ដូចជាស្វែងរកនូវសេចក្តីសុខរៀងៗខ្លួន។ តែស្របពេលនឹងការប្រឹងប្រែងទាំងអស់នោះដែរ មនុស្សភាគច្រើនតែងតែមើលរំលងនូវរឿងមួយដ៏សំខាន់គឺការថែទាំសុខភាព ជាពិសេសពាក់ព័ន្ធនឹងការបរិភោគប្រចាំថ្ងៃតែម្តង។

ទាក់ទិនជាមួយនឹងបញ្ហាសុខភាព ដែលកំពុងតែទទួលរងការគម្រាមកំហែងដល់មនុស្សទូទៅនាសម័យកាលបច្ចុប្បន្ន ដែលជាសម័យកាលនៃភាពជឿនលឿននៃវិទ្យា ដោយអាហារ ឬបន្លែផ្លែឈើភាគច្រើនត្រូវបានប្រើប្រាស់ដោយសារធាតុគីមី ដែលទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពនោះ លោក អៀង សុធារ៉ា ស្ថាបនិក​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ ក្រុមហ៊ុនអៀងគ្រុប ​រមណីយដ្ឋាន​ពិ​កនិក(Picnic Resort) និងជាសហស្ថាបនិក​នៃ​ក្រុមហ៊ុន​សំណង់​ជប៉ុន​ អារ៉ាខាវ៉ា​ បានលើកឡើងថា បើសិនជាមនុស្សម្នាក់ៗ មិនបានយកចិត្តទុកដាក់ ក៏ដូចជាមានការប្រុងប្រយ័ត្នចំពោះការទទួលទានអាហារ ឬបន្លែផ្លែឈើឲ្យបានត្រឹមត្រូវទេនោះ វានឹងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព។

របបអាហារប្រចាំថ្ងៃ វាពិតជាមានសារសំខាន់ខ្លាំងបំផុតចំពោះសុខភាពរបស់មនុស្សទូទៅ។ មនុស្សភាគច្រើនគិតតែខំប្រឹងប្រែងធ្វើការងារ ឬធ្វើជំនួញដើម្បីរកប្រាក់ចំណូលឲ្យបានច្រើន តែពួកគេមិនសូវដែលយកចិត្តទុកដាក់ទៅលើ ការបរិភោគអាហារ ឬបន្លែផ្លែឈើ ដែលមានគុណភាព​ ដើម្បីទទួលបានសុខភាពល្អ ព្រោះវាជាជម្រើសតែមួយគត់ក្នុងការទទួលបាននូវសុខសុភមង្គល។

លោក អៀង សុធារ៉ា មានប្រសាសន៍ថា៖ « ហូបអាហារ ត្រូវគិតពីសុខភាពជាចម្បង មិនត្រូវហូបឲ្យតែបានឆ្អែតនោះទេ បើមិនចង់ឲ្យខ្លួនឯពិបាកទៅថ្ងៃក្រោយ »។

វាពិតជារឿងមួយដ៏ល្អ នៅពេលដែលអ្នកខិតខំប្រឹងប្រែងធ្វើការងារ ឬធ្វើជំនួញដើម្បីរកប្រាក់ចំណូលបានច្រើននោះ ក៏ប៉ុន្តែអ្នកក៏ត្រូវគិតផងដែរថា អ្នកខំរកប្រាក់ដើម្បីសេចក្តីសុខសុភមង្គល ឬក៏ខំរកប្រាក់ដើម្បីទុកមើលជម្ងឺនៅថ្ងៃក្រោយ។

ទោះបីជាមុខជំនួញ ឬការងាររបស់អ្នកមានភាពមមាញឹកបែបណាក៏ដោយ អ្នកត្រូវតែយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតទៅលើបញ្ហាថែទាំសុខភាព ជាពិសេសគឺការប​រិភាគអាហារ ឬបន្លែផ្លែឈើប្រចាំថ្ងៃនេះតែម្តង។ ត្រូវប្រាកដថាអាហារទាំងនោះវាគ្មានសារធាតុគីមី ដែលវាអាចបំផ្លាញសុខភាពអ្នកបាន៕

អត្ថបទ៖ វ៉ាត វឌ្ឍនា
ប្រភព៖Business Cambodia

 

មតិយោបល់