ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

បណ្តាក់​ទុន​ឱ្យ​ត្រូវ​មនុស្ស ទើបការរកស៊ីអាចជោគជ័យបាន

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

លោកស្រី Chryses ជា​កូន​ស្រី​របស់​មហា​សេដ្ឋី​ម៉ាឡេស៊ី​ឪពុក​របស់​នាង ​Tan ​Sri​ Vincent​ Tan ​ជា​មហា​សេដ្ឋី​ម៉ាឡេស៊ីដែលមានប្រាក់តម្កល់សរុប ៨២០ លានដុល្លារ។ លោក​ជា​ម្ចាស់​សម្ព័ន្ធ​ក្រុមហ៊ុន ​Berjaya ព្រម​ទាំង​ម្ចាស់​ក្រុម​កីឡា​បាល់​ទាត់ ​៣ ធំ​ៗ​ទៀត​នៅ​ជុំវិញ​ពិភពលោក។

ក្នុង​វ័យ​ ២៨​ ឆ្នាំ ​Chryse​ Tan ត្រូវ​បាន​ប្រជាជន​ម៉ាឡេស៊ី​ស្ញប់​ស្ញែង​យ៉ាង​ខ្លាំង​ក្នុង​នាម​ជា​សេដ្ឋី​នី​វ័យ​ក្មេង ​ព្រម​ជាមួយ​នឹង​ភាព​ជោគ​ជ័យ​ជា​ច្រើន​ផ្សេង​ទៀត​របស់​នាង​។

នៅក្នុងជីវិតរបស់លោកស្រី លោកស្រីមានគំនិតតាំងពីនៅក្មេងថា ការធ្វើជំនួញគឺដូចជាសសៃឈាមក្នុងខ្លួនខ្ញុំ។ សេដ្ឋីនីរូបនេះបានបង្ហើបឱ្យដឹងថា៖«អ្នកទាំងអស់គ្នាដឹងទេ ជីវិតខ្ញុំមិនអាចខ្វះជាដាច់ខាតរឿងរកស៊ី។ កាលពីនៅជាសិស្ស ឪពុករបស់ខ្ញុំបាននាំខ្ញុំទៅកន្លែងប្រជុំរឿងរកស៊ីមួយជាមួយខាងសាលា។ ខ្ញុំអង្គុយ ហើយព្យាយាមស្តាប់ដោយផ្ចិតផ្ចង់ជាទីបំផុត។ បើទោះជាខ្ញុំអត់បានចែករំលែក ប៉ុន្តែខ្ញុំកំពុងតែសំលៀងចិត្ត ឆន្ទៈ និងមហិច្ឆិតាដោយរៀនស្តាប់ពីប៉ា និងដៃគូរគាត់។ ហើយរាល់ពេលទៅជួបអ្នកជំនួញ គឺបានបង្រៀនខ្ញុំឱ្យចេះមើលមនុស្ស។ »

រហូតមានគ្រូសារ និងមានប្រាក់វាលលានដុល្លារមកដល់សព្វថ្ងៃនេះ លោកស្រីជាមនុស្សម្នាក់ដែលមនុស្សតិចនាក់ បំផុតបានដឹងរឿងរបស់លោកស្រី។ ឪពុកម្តាយរបស់លោកស្រីទាំងពីរគឺជាកំពូលអ្នកវិនិយោគមួយរូប បូកផ្សំជាមួយនឹងទេពកោសល្យផងនោះ ធ្វើឱ្យសេដ្ឋីនីវ័យក្មេងរូបនេះអាចមានសមត្ថភាពកាន់ក្រុមហ៊ុនធំៗជាច្រើនជាមួយដៃគូរនិយោគជាតិ និងអន្តរជាតិ។​

Chryseis Tan
Chryseis Tan

អ្នកទាំងអស់គ្នាមិនធ្លាប់ដឹងទេមើលទៅ? ម្តាយរបស់លោកស្រីឈ្មោះ Puan Sri Esther Tan ក៏ជាមនុស្សម្នាក់បជាអ្នកសំលៀងចិត្តរបស់សេដ្ឋីនីរូបនេះតាំងពីក្មេងមក។​

«ម្តាយខ្ញុំគាត់អាចដឹងថាម្នាក់ហ្នឹងចូលចិត្តអីពេលអនាគត ហើយភាគច្រើនគាត់មើលត្រូវមែន។ ជាក់ស្តែង កាលមុនបើកជំនួញរបស់នាង Berjaya​ ម្តាយខ្ញុំប្រាប់ថា កុំភ័យអី បើទោះជាកន្លែងហ្នឹង អាកាសធាតុត្រជាក់បន្តិចមែន តែមនុស្សនៅតែមកកម្សាន្ត និងញុំាអីទ្វេដង។ ពួកគាត់ទាំងពីរ ជាមនុស្សមានញាណមួយដឹងពិសេស។ ចឹងហើយ ប៉ាម៉ាកខ្ញុំ​ដឹងច្បាស់ថា​អនាគតខ្ញុំចូលចិត្តអី ហើយក្លាចជាមនុស្សបែបណានៅអនាគត។»

កាលពីក្មេងមិត្តភក្តិធ្លាប់ឱ្យលុយដល់នាង ហើយប្រាប់ថាឈប់គិតរឿងហ្នឹងទៅ។ តែកុមារីរូបនេះអត់យក ហើយមិនបោះបង់ការគិតរបស់ខ្លួនដែរ។

មិត្តភក្តិរបស់នាងឈ្មោះ Dr.Aliceបានប្រាប់ថា៖«មិត្តភក្តិខ្ញុំ Chrys មិនអនុញ្ញាតិឱ្យពាក្យសម្តីរបស់អ្នកណាម្នាក់ ធ្វើឱ្យនាងបោះបង់ ធ្វើនាងបាត់បងចំណង់បានឡើយ។ បាវចនាក្នុងជីវិតរបស់សេដ្ឋីនី Chryes គឹ ់​ជីវិតយើងខ្លីណាស់​ហើយមិនគួរណាត្រូវខ្ជះខ្ជាយពេលវេលាដើម្បីបង្ហាញអ្វីដែលយើងមាន យើងចង់ចេញពីក្នុងចិត្តប្រាប់គេទេ។ »

Dr.Alice បញ្ជាក់ថា៖«​នាងធ្លាប់ផ្តល់យោបល់ដ់ខ្ញុំថា ត្រូវតែធ្វើជាមនុស្សខ្លាំង ហើយត្រូវតែដើរចេញពីមនុស្សប្រភេទចឹងៗ​ ទើបយើងអាចរកសេចក្តីសុខ និងសុភមង្គលខ្លួនឯងបាន។»

សេដ្ឋីវ័យក្មេងរូបនេះជា​នាយក​ប្រតិបត្តិ​របស់​អាគារ​រេស៊ីដង់ ​BERJAYA​ TIMES ​SQUARE ​BERHAD រេស៊ីសង់​ Berjaya ​Times ​Square ​គឺ​ជា​អាគារ​ភ្លោះ​ពាណិជ្ជកម្ម​កម្ពស់​ ៤៨ ​ជាន់​ក្នុងទីក្រុង​ កូឡាឡាំពួរ ដែល​មាន​ដូច​ជា ​សណ្ឋាគារ ​ផ្សារ​ទំនើប ​ខន​ដូ ​ភោជនីយដ្ឋាន​ ព្រម​ទាំង​សេវាកម្ម​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។ ហើយក៏ជាCEO​ វ័យ​ក្មេង​រូប​នេះ​បាន​បង្កើត​ប្រេន​មួយ​ចំនួន​ទៀត​ដូច​ជា ​Goxip ដែល​ជា​កម្មវិធី​សម្រាប់​ទិញ​ទំនិញ​អន​ឡាញ​។ ​មិន​ត្រឹម​តែ​អាជីវកម្ម​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ​សេដ្ឋីនី​រូប​នេះ​ក៏​លេច​ធ្លោ​មិន​ធម្មតា​ដែរ​ជាមួយ​អាជីវកម្ម​ក្រៅ​ស្រុក ​នាង​បាន​បណ្តាក់​ទុន​ទៅ​លើ​សណ្ឋាគារ​ប្រណិត ​The ​Four​ Seasons​ នៅ​ឯ​ប្រទេស​ជប៉ុន​ទៀត​ផង​។

ហើយនេះដំបូន្មាន ​៣ ​យ៉ាង​ពី​ការ​គ្រប់​គ្រង​អាជីវកម្ម​របស់​នាង​៖

1-ដឹង​ពី​សក្តានុពល​របស់​ខ្លួន​សិន ​ចាំ​ឆ្ពោះ​ទៅ​រក​ជោគជ័យ​»

2-បណ្តាក់​ទុន​ឱ្យ​ត្រូវ​មនុស្ស​

3-ចេញ​ដើរ​កម្សាន្ត​ឱ្យ​ច្រើន ​គំនិត​អ្នក​នឹង​ទូលំ​ទូលាយ​ជាង​មុន​។

អត្ថបទ៖មាំ វិបុល,​ Leadership Editor, Business Cambodia
ប្រភព៖Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់