ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

នៅពេលដីឡើងថ្លៃពេក អ្នកអភិវឌ្ឍបុរីនឹងជួបបញ្ហា

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
នៅពេលដីឡើងថ្លៃពេក អ្នកអភិវឌ្ឍបុរីនឹងជួបបញ្ហា
រូបភាពសំណង់បុរីមានគុណភាព

នៅពេលដែលតម្លៃដីឡើងថ្លៃពេក វាជាបញ្ហាប្រឈមសម្រាប់អ្នកអភិវឌ្ឍន៍ បុរីឬលំនៅដ្ឋាននានា មិន​អាច​ធ្វើបានទេ ហើយការសាងសង់​មិនអាចរកផលចំណេញបាន។

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាធ្លាប់បានមានប្រសាសន៍ ថា ដីដែលមានតម្លៃចាប់ពី៤០០ទៅ៥០០ដុល្លារក្នុងមួយ​ម៉ែត្រការ៉េ មិនអាចសាងសង់​លំនៅដ្ឋាន​ឬបុរី​នានាបាននោះទេ ដោយសារវាចំណាយច្រើនទៅលើថ្លៃដី និងសម្ភារៈសំណង់ផ្សេងៗ។

លោកបន្តថា តម្លៃដីដែលបានដាក់លក់នៅលើទីផ្សារភាគច្រើន មានតម្លៃលើសទីផ្សារពិតប្រាក​ដ​ចន្លោះ​ពី៥០ ទៅ៨០ភាគរយនា​ពេលបច្ចុប្បន្ននេះ។

បញ្ហាដីឡើងថ្លៃ ហើយពិបាករកទិញដីដែលមា​នតម្លៃសមរម្យ សម្រាប់សាងសង់លំនៅ​ដ្ឋាន​ក្នុង​បុរី​បាន​។​ ការសាងសង់លំនៅដ្ឋានតម្លៃ៥ ទៅ៦ម៉ឺនដុល្លារមិនអាចធ្វើបាននោះទេ នៅពេលតម្លៃ​ដីកើនឡើង​ខ្ពស់​ពេក ព្រោះពេលតម្លៃដីកើនខ្ពស់ពេក គឺធ្វើឲ្យការសាងសង់​មិនអាចរកផលចំណេញបាន។

តួយ៉ាង តម្លៃដីកើនចន្លោះពី២៥០ទៅ៣០០ដុល្លារ មិនអាចសាងសង់បានទេ ដោយសារការ​ទូទាត់​លើសម្ភារៈសំណង់ តម្លៃដី និងការលក់ផ្ទះ​តម្លៃខាងលើមិនអាចកើតមាននោះទេ។

លោកបន្តថា តម្លៃដីពិតប្រាកដមិនមែនជាតម្លៃដែលអ្នកទិញទាមទារនោះទេ ប៉ុន្តែជាតម​្លៃដែល​បានលក់ចេញ។ដីមានតម្លៃខ្ពស់ មានតែសាងសង់ខុនដូឬអាផាតម៉ិន ដែលមានកំពស់ខ្ពស់ៗ ដើម្បីកាត់បន្ថយតម្លៃដើមនៃតម្លៃសំណង់ និងដីធ្លី”។

By: Srey Vann
ប្រភព៖​ Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់