ថ្ងៃ ច័ន្ទ ទី 28 ខែ កញ្ញា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 28 ខែ កញ្ញា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

រៀនចប់បរិញ្ញាប័ត្រមកពីថៃ មកចិញ្ជឹមបង្កងលក់នៅបាត់ដំបងរកចំនូលពាន់ដុល្លារក្នុងមួយខែ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

លោក ផល រដ្ឋា ជាកូនកូនអ្នកបាត់ដំបងដងស្ទឹងសង្កែ និងជាម្ចាស់កសិដ្ឋានចិញ្ជឹមបង្កង Crayfish មានមូលដ្ឋាននៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលកំពុងតែត្រូវប៉ាន់ខ្លាំងជាមួយនិងមុខរបរចិញ្ជឹមបង្កងលក់ដែលអាចរកចំណូលបាន ៨០០ ទៅ ១០០០ ដុល្លារក្នុងមួយខែៗ។

អតីតនិស្សិតសាកលវិទ្យាល័យជូឡាឡុងកនរូបនេះមានប្រសាសន៏ថា កាលពីឆ្នាំ ២០១៣ លោកមានឱកាសបានទៅសិក្សានៅប្រទេសថៃ ហើយមានឱកាសបានសិក្សារៀនសូត្រពីបច្ចេកទេសចិញ្ជឹមបង្កងពីប្រទេសថៃក្រោមជំនួយពីព្រះមហាក្សត្រថៃ ហើយមកទល់និងសព្វថ្ងៃនេះអាជីវកម្មលោកដំណើរការបាន ២ ឆ្នាំហើយ។

លោកបានបង្ហើបប្រាប់ Business Cambodia ថាសព្វថ្ងៃនេះកសិដ្ឋានរបស់លោកកំពុងតែដំណើរការល្អ ដោយមួយថ្ងៃៗលក់បង្កងសិងតែមិនទាន់ និយាយទៅមានប៉ុន្មានក៏លក់អស់ដែរ ទាំងបង្កងពូជ និងទាំងបង្កងយកសាច់ ដោយមានទាំងភ្ញៀវខ្មែរ និងបរទេសកម្មង់ទិញហូរហែររកតែបង្កងលក់មិនបាន។

លោកបានបន្ថែមថាបង្កងដែលលោកចិញ្ជឹមក្នុងកសិដ្ឋានសព្វថ្ងៃគឺពូជ ក្រេយហ្វីស Crayfish ដែលជាពូជបង្កងមានប្រភពមកពីប្រទេសថៃ ហើយជាពូជដែលធន់ ងាយស្រួលក្នុងការចិញ្ជឹម សមស្របជាមួយនិងអាកាសធាតុប្រទេសកម្ពុជា​ ថែមតាំងមានតម្លៃខ្ពស់នៅលើទីផ្សា​រដោយ ១ គីឡូតម្លៃ ៣០ ទៅ ៣៥ ដុល្លារ ។ ចំពោះកូនពូជដែលលក់អោយគេចិញ្ជឹមវិញកូនដែលមានប្រវែង ២.៥ សង់ទីម៉ែត្រ គឺ ១ពាន់ ទៅ ២ពាន់រៀល ហើយក្នុងមួយខែៗលោករកចំណូលបានប្រហែល ៨០០ ទៅ ១.០០០ដុល្លារឯណោះ។

លោកបានបន្ថែមទៀតថា នៅក្នុងកសិដ្ឋានរបស់លោកផលបង្កងត្រូវបានបែងចែកជាពី គឺបង្កងសម្រាប់លក់សាច់ដែលចិញ្ជឹមរយៈពេល ៣ ទៅ ៤ ខែ ទើបអាចចាប់លក់បានដោយក្នុងមួយគីឡូប្រហែលជា ១០ ទៅ ១៣ ក្បាលបង្កង រីឯបង្កងលក់ពូជគឺតាំងពីញាស់រហូតដល់ប្រមូលផលគឺរយៈពេលប្រហែល ៤៥ ថ្ងៃទៀបអាចលក់កូនបាន។

លោកបានបង្ហាញសុទិដ្ឋិនិយមថា លោកមានមហិច្ចិតានាំបង្កងCrayfishរបស់លោកទៅកាន់ទីផ្សាប្រទេសចិននាពេលអនាគតដ៏ខ្លីខាងមុខ ព្រោះសព្វថ្ងៃនេះមានអតិថិជនជនជាតិចិន ទាំងក្នុងនិងក្រៅស្រុក មានការគាំទ្ររបង្កងលោកខ្លាំង ។ ហើយលោកបន្ថែមថាអតិថិជនមកពីក្រប់ខេត្តក្រុង ដែលទិញបង្កងពីកសិដ្ឋានលោកទៅចិញ្ជឹម លោកនិងបណ្តុំបណ្តាលបច្ចេកតេសចិញ្ជឹមដោយឥតគិតថ្លៃផងដែ៕

ចាប់អារម្មណ៏ចង់ទិញពូជបង្កង Crayfish តាមទូរស័ព្ទលេខ ០៩៣ ៨០ ១៤ ៣៨

អត្ថបទដោយ៖ នេន សុធី
ប្រភព៖ Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់