ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

បុរសលក់នំអាកោខ្ទិះម្នាក់ រកចំណូលបានខ្ទង់រយដុល្លារក្នុងមួយថ្ងៃ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ប្រសិបើអ្នកធ្វើដំណើរតាមបណ្ដោយផ្លូវ មហាថីប៉ែននុត ទល់មុខធនាគារ អេស៊ីលីដា ជិតអង់តែន ទួលគោក អ្នកនឹងឃើញ កន្លែងលក់នំអាកោឋ្ទិះមួយ​ដែលមានបុគ្គលិក២ឬ ៣នាក់កំពុងញាប់ដៃញាប់ជើងខ្ចប់នំអាកោលក់ឲ្យអតិថិចន។ កន្លែងលក់អាកោខ្ទិះនេះ គឺជានំអាកោរបស់លោក យឹម ជាតារា។

លោក យឹម ជាតារា ដែលជាអតីត អ្នកគ្រប់គ្រងនៅក្នុងហាងកាហ្វេមួយនៅទីក្រុងភ្នំពេញ តែមកប្រកបអាជីវកម្មខ្នាតតូច លក់នំអាកោ បានឲ្យដឹងថា ការធ្វើការឲ្យគេ លោកពិតបាកក្នុងការរកចំណូលមកផ្គត់ផ្គងជីវភាពគ្រួសាររបស់លោក ដូច្នេះលោក ក៏សម្រេចចិត្តធ្វើនំអាកោលក់ ដែលរូបមន្តនៃការធ្វើនំអាកោ លោកចេះពី លោកយាយរបស់លោកផ្ទាល់​ហើយការ ការប្រកបរបរលក់នំអាកោនេះ លោកអាចរកចំណូលបានច្រើនគួរសម។

កត្តាដែលធ្វើឲ្យនំអាកោខ្ទិៈ របស់លោក ជាតារា មានការគាំទ្រច្រើនពីអតិថិជន ចូលទិញបន្តកន្ទុយគ្នាគឺដោយសារតែ លោកធ្វើវាចេញពីធាតុផ្សំសុទ្ធៗ ពោលគឺទាំង អង្ករ ស្ករ ខ្ទិៈដូង សុទ្ធតែរបស់សុទ្ធៗទាំងអស់។

បុរសេវ័យ ២៧ឆ្នាំរូបនេះ បានបង្ហើបថា ចំពោះចំណូលពីការលក់នំអាកោខ្ទះវិញ ជាមធ្យមលោក រកចំណូលបាន ជិត១លានរៀល(២៥០$) ក្នុងមួយថ្ងៃ។ លោកចាប់ផ្ដើម លក់ចាប់ពី ម៉ោង ១រសៀក ដល់ ម៉ោង៦ល្ងាច ហើយក្នុងមួយថ្ងៃលក់បានជិត២ពាន់នំ។ នំអាកោខ្ទះរបស់លោក ក្នុងមួយប្រអប់ តម្លៃ ៣០០០រៀលដោយក្នុងមួប្រអប់មាន៦នំ។

ដោយសារ ទទួលបានការគាំទ្រច្រើនពីអតិថិជន លោកបានធ្វើការពង្រីកទីតាំងលក់ជាបន្តបន្ទាប់ រហូតបាន ៨ទីតាំង នៅទីក្រុងភ្នំពេញ ដោយឲ្យបងប្អូនជាអ្នកជួយធ្វើលក់។

លោកមិនមានហាងសម្រាប់លក់នោះទេ ពោលគឺ លោកមានរទេះសម្រាប់ដាក់ឆ្នាំចំហុយនំចំនួន២ បុគ្គលិកប្រហែល ៣នាក់ ហើយភរិយារបស់លោកក៏ជួយលក់ផងដែរ។ ទោះជាលោកមិនមានហាងលក់ប៉ុន្តែលោកជួយកន្លែងគេ ព្រោះកន្លែងលក់របស់លោកនៅខាងមុខហាងរបស់គេ​ ដូច្នេះបង់ថ្លៃ កន្លែង ចំនួន ១៧០ដុល្លារក្នុងមួយខែ។

អត្ថបទដោយ៖ ហុង
ប្រភព៖Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់