ថ្ងៃ ច័ន្ទ ទី 28 ខែ កញ្ញា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 28 ខែ កញ្ញា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

Amazon ត្រៀមបង្កើតមុខរបរថ្មីទៅសងសឹកនៅចិនវិញ បន្ទាប់ពី Alibaba ចូលទីផ្សារនៅអាមេរិក

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
Image credit: 360b | Shutterstock.com

បន្ទាប់ពី Alibaba បានក្លាយជាក្រុមហ៊ុនដែលជោគជ័យលើទីផ្សារអាមេរិក ពេលនេះក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon កំពុងរៀបចំគម្រោងផ្តល់ប្រាក់កម្ចីសម្រាប់អាជីវកម្មតូច ដើម្បីដើម្បីវាយលុក Alibaba នៅចិនវិញ ។

តាមទស្សនាវដ្តី CNBC បានចុះផ្សាយថា កាលពីថ្ងៃ ១៩ កន្លងទៅនេះ Amazon បានប្រកាសរកអ្នកគ្រប់គ្រងថ្មីដើម្បីមើលការខុសត្រូវ ការងារនិងផ្តួចផ្តើមយុទ្ធសាស្ត្រអាជីវកម្មនៅចិន ។

ចិនគឺជាទីផ្សារអនឡាញដ៏ធំមួយនៅលើពិភពលោក ដែលធ្វើឲ្យប្រទេសនេះសម្បូរដោយការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ ខណៈដែលអតិថិជននៅចិនបានចំណាយលុយសរុប ១១០០ ពាន់លានដុល្លារ (១.១ទ្រីលានដុល្លារ) លើការទិញទំនិញអនឡាញកាលពីឆ្នាំមុន កើនឡើង ៣២% ធៀបនឹងឆ្នាំ២០១៦ ព្រមទាំងច្រើនជាងអាមេរិកទ្វេដង ។

ក្នុងនោះ Amazon បានរកឃើញថាចិនជាទីផ្សារដែលពិបាកវាយបំបែក ខណៈដែលគូប្រកួតដូចជា Alibaba និង JD.com បានឈរជើងជាង១ទស្សវត្សរួចមកហើយ ខណៈដែល Amazon មានចំណែកទីផ្សារមិនដល់២% ផង នេះបើតាមរបាយការណ៍ពីស្ថាប័ន iResearch ។

ដូចនេះសេវាកម្ចីសម្រាប់អាជីវកម្មខ្នាតតូចនៅចិនជាមធ្យោបាយតែមួយគត់ អាចទាក់ទាញអតិថិជនឲ្យប្រើប្រាស់ Platform របស់ Amazon ។ គួរបញ្ជាក់ថា Amazon បានផ្តល់ប្រាក់កម្ចីដល់ម្ចាស់អាជីវកម្មខ្នាតតូចតាំងពីឆ្នាំ ២០១១ មកម្លេះ ហើយក្រុមហ៊ុននេះបានសម្លឹងរកអ្នកលក់ទំនិញនៅចិនជាបន្ទាន់បន្ទាប់ពី Google បានប្រកាសថាវិនិយោគ ៥៥០ លានដុល្លារ ជាមួយ JD.com ក្នុងនាមជាដៃគូ ។

ស្របពេលដែល Amazon បានប្រកាសគម្រោងកម្ចីខ្នាតតូចនេះនៅចិន ត្រឡប់ទៅឆ្នាំ ២០១៥ វិញ Amazon ធ្លាប់បានបញ្ចេញកម្ចីនេះនៅអាមេរិក ជប៉ុន និងចក្រភពអង់គ្លេស ។ ពេលនោះ Amazon បានកើបលុយ ៣ ពាន់លានដុល្លារក្នុងរយៈពេលដ៏ខ្លី ពីកម្ចីទំហំ ១ ពាន់ដុល្លារ ដល់ ៧៥ ម៉ឺនដុល្លារ ។

ពេលនេះ Amazon កំពុងមមាញញឹកក្នុងការរើសអ្នកដែលមានសមត្ថភាពនៅចិន ខណៈដែលការងារ ៤៧៦ កន្លែងកំពុងរងចាំអ្នកមានសមត្ថភាពមកបំពេញ រាប់ចាប់ពីអ្នកលក់រហូតដល់ Software និង Hardware Development ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា
ប្រភព៖ Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់