ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

សៀវភៅ១ក្បាលសោះធ្វើឲ្យលោក យ៉េន សាវី ហ៊ានបោះចោលការងារជិត១0ឆ្នាំដើម្បីចេញរកស៊ី

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

Rich Dad Poor Dad is a 1997 book written by Robert Kiyosaki and Sharon Lechter.

លោក យ៉េន សាវី បច្ចុប្បន្ន ជានាយកប្រតិបត្តិក្រុមហ៊ុនចំនួន៣ មានដូចជា ហាងបញ្ចំ CFEO Pawnshop Co.Ltd, គ្រឹៈស្ថានហិរញ្ញវត្ថុ CFEO Plc. និង ក្រុមហ៊ុន Palm Technology ធ្លាប់ឆ្លងកាត់ជីវិតដ៏ជូរចត់ និងភាពបរាជ័យច្រើនលើកច្រើនសារ មុនពេលលោកក្លាយជាCEO ៣ក្រុមហ៊ុនដូចសព្វថ្ងៃនេះ។

សហគ្រិនដ៏ឆ្នើមរូបនេះ ជាអតីតនិសិ្សតសិក្សាផ្នែក សេដ្ឋកិច្ច និងសង្គមវិទ្យា ហើយក៏ធ្លាប់បំពេញការងារជា សវនករ នៅធនាគារអេស៊ីលី ជាច្រើនឆ្នាំ មុនពេលលោកសម្រេចចិត្តលាឈប់ពីការងារ ដើម្បីចាប់ផ្តើមប្រឡូកក្នុងមុខរបរអាជីវកម្មផ្ទាល់ខ្លួន ដោយសារតែសៀវភៅមួយក្បាលរបស់លោក Robert Kiyosaki ដែលមានចំណងជើងថា «Rich Dad Poor Dad» ឬ «ឪពុកអ្នកមាន បង្រៀនកូនអ្នកក្រ»។

លោក យ៉េន សាវី បានរំលឹកថា ពេលនៅធ្វើការជាបុគ្គលិករបស់ក្រុមហ៊ុន លោកតែងឃើញសៀវភៅមួយក្បាលរបស់លោក Robert Kiyosaki នៅលើតុមិត្តរួមការងារ ពេលនោះហើយធ្វើឲ្យលោកចាប់អារម្មណ៍នឹងសៀវភៅមួយក្បាលនោះ។ បន្ទាប់ពីបានអានសៀវភៅមួយក្បាលរបស់អ្នកនិពន្ធល្បី Robert ធ្វើឲ្យគំនិតជាសហគ្រិនរបស់គាត់កាន់តែពុះកញ្ច្រោលខ្លាំងឡើង និងចាប់ផ្តើមចូលចិត្តអាចសៀវភៅផ្នែកសហគ្រិនល្បីៗជាច្រើនទៀត ដូចជា Think and Grow Rich ជាដើម។

អតីតបុគ្គលិកសវនកររូបនេះបានបន្ថែមទៀតថា ដោយសារឪពុកម្តាយរបស់លោកបម្រើការងារជាមន្ត្រីរាជការ ដូច្នេះហើយលោកមិនសូវមានគំនិតជាអ្នករកស៊ីឡើយ ហើយថែមទាំងខ្វះបទពិសោធន៍ប្រកបអាជីវកម្មថែមទៀតផង។ គំនិតផ្តួចផ្តើមចង់ចេញរកស៊ីតែងតែមានជានិច្ច ប៉ុន្តែលោកតែងមានភាពភ័យខ្លាចក្នុងការចាប់ផ្តើម ព្រោះគិតថាខ្លួនគ្មានគំនិតនិងសមត្ថភាពគ្រប់គ្រាន់ដើម្បីក្លាយសហគ្រិន។ ផ្ទុយមកវិញ ក្រោយលោកអានសៀភៅសហគ្រិនជាច្រើនក្បាលរួចមក ធ្វើឲ្យលោកហ៊ានជម្នះចិត្តខ្លួនឯងដើម្បីចេញរកស៊ី។ អាជីវកម្មដំបូងៗ លោកតែងតែស្រមើរស្រមៃចង់ ចិញ្ចឹមក្រពើបន្តិច ចិញ្ចឹមជ្រូកបន្តិច ចង់បើកកសិដ្ឋានបន្តិច ប៉ុន្តែវាគ្រាន់តែជាចំណង់ដែលគ្មានសកម្មភាពប៉ុណ្ណោះ។

លោក យ៉េន សាវី បានមានប្រសាសន៏ផងដែរថា ដោយចង់ក្លាយជាសហគ្រិនជោគជ័យមួយរូប ទោះបីលោកជួបការបរាជ័យក្នុងមុខជំនួញ ច្រើនដងយ៉ាងណាក៏ដោយ ក៏លោកនៅតែមានការតាំងចិត្ត និងមានមហិច្ឆតាជាប់ជានិច្ច ដើម្បីសម្រេចក្តីស្រមៃរបស់លោក។ លោក យ៉េន សាវី តែងតែរំលឹកខ្លួនឯងថា “បើលោករកស៊ីខាត លោកនឹងរកស៊ីបន្តទៀត បើទោះបីជារត់ម៉ូតូឌុប ក៏លោកមានឈ្មោះជាអ្នករកស៊ីដែរ”។

ចិត្តចង់រកស៊ីបានរុញច្រានលោកកាន់តែខ្លាំងឲ្យសម្រេចចិត្តលាឈប់ពីការងារទាំងស្រុង ងាកមកប្រឡុកក្នុងរបររកស៊ី ដោយមានដើមទុនផ្ទាល់ខ្លួនខ្លះ និងប្រមូលបានទុនចំនួនពីគ្រួសារខ្លះ ទើបលោកចាប់ផ្តើមសាកល្បងបើកកសិដ្ឋានត្រី នៅលើផ្ទៃដីផ្ទាល់ខ្លួនជិត៥ហិចតា។ លោកបានបញ្ជាក់ថា “ចង់ចេះរកស៊ី ដំបូងកុំគិតតែពីផលចំណេញ តែត្រូវរៀនពីបទពិសោធន៍ និងការចាប់ផ្តើមអាជីវកម្ម”។

ក្រោយពីទទួលបានបទពិសោធន៍បរាជ័យជាបន្តបន្ទាប់ ធ្វើឲ្យលោកកាន់តែមាននការតាំងចិត្តខ្ពស់ និងលែងខ្លាចការបរាជ័យដូចមុនទៀត លោកក៏សម្រេចចិត្តមកទីក្រុងភ្នំពេញ ដោយចាប់ផ្តើមបើក “អង្គការសេដ្ឋកិច្ចគ្រួសារកម្ពុជា” ដែលជាមីក្រូហិរញ្ញវត្ថុតូចមួយ ទាំងដែលខ្លួនគ្មានដើមទុនសោះឡើយ។ ជាសំណាងល្អ បន្ទាប់ពីប្រកាសបើកក្រុមហ៊ុន ក៏មានអ្នកចូលហ៊ុនជាបន្តបន្ទាប់់ រហូតអាចប្រមូលបានដើមទុនជាង១០មឺុនដុល្លារ ធ្វើឲ្យក្រុមហ៊ុនលោកអាចធ្វើដំណើរទៅមុខបានដោយរលូន។

លោកបានផ្តល់ជាបទពិសោធន៍ថា៖ “គ្រប់អាជីវកម្មតូច ឬធំតែងមានបញ្ហាចៀសមិនផុតឡើយ តែអ្វីដែលសហគ្រិនគ្រប់រូបត្រូវប្រឈមនោះគឺ ត្រូវហ៊ានដោះស្រាយបញ្ហាដែលកើតឡើង និងមិនត្រូវគេចវេសឡើយ”៕

អត្ថបទដោយ៖ SOY-VUTHEA
ប្រភព៖Business Cambodia

 

មតិយោបល់