ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ទោះលោកមានលុយរាប់ពាន់លាន$ក៏ដោយក៏ Bill Gates បដិសេធមិនចំណាយច្រើនលើរបស់ដ៏ពេញនិយម២ នេះដែរ!

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

Bill Gates — Watch, jewelry, style & fashion Watch, jewelry, style & fashion of celebrities

មានមនុស្សជាច្រើនតែងតែចង់ឡូយឆាយ មិនថាអ្នកដែលមិនសូវមានលុយ ឬអ្នកមានលុយ ភាគច្រើ​នចង់បានរបស់របរដែលមនុស្សភាគច្រើនពេញនិយមប្រើប្រាស់។ យ៉ាងណាមិញក៏មានមនុស្សមួយចំនួន ទោះជាពួកគេមានលុយច្រើនក៏គេមិនចំណាយលុយច្រើនលើសលុបទៅលើរបស់របរ ពេញនិយមទាំងនោះដែរ ពោលគឺទោះពួកមានលុយក៏ដោយក៏ពួកគេរស់នៅក្នុងភាពសាមញ្ញធម្មតា។

ជាក់ស្ដែង មហាសេដ្ឋីចិត្តធម៌ Bill Gates ទោះពេលនេះលោក មានទ្រព្យ ប្រមាណ ៩០ពាន់លានដុល្លារក៏ដោយ តែមានរបស់២យ៉ាងដែលលោក មិនព្រមចំណាយលុយច្រើនទៅលើវាឡើយ។ របស់២យ៉ាងដែល Bill Gates មិនចំណាយលុយច្រើនលើវាគឺ សំលៀកបំពាក់ និងគ្រឿងអលង្ការ។

សេដ្ឋីរូបនេះ បានលើកឡើងថា លោកមិនចូលចិត្ត ចំណាយលុយច្រើនលើ លៀកបំពាក់ និងគ្រឿងអលង្ការទេ ហើយលោកធ្លាប់ពាក់នាឡិកាដៃ តម្លៃត្រឹមតែ១០ដុល្លារប៉ុណ្ណោះលោកមានលុយរាប់ពាន់លានដុល្លារក្នុងដៃ

សេដ្ឋីលំដាប់ជួរមុខក្នុងលោករូបនេះ បានបង្ហើបផងដែរថា ទោះជាលោកស្លៀកសំលៀកបំពាក់សាមញ្ញា គ្មានពាក់គ្រឿងអលង្ការជាប់នឹងខ្លួនក៏ដោយក៏លោក នៅតែជាមនុស្សម្នាក់ដែលមានគេគោរពស្រលាញ់និង មានកេរ្តិ៍ឈ្មោះដោយសារទង្វើសប្បុរសធម៌របស់លោក មិនមែនដោយសារភាពហ៊ឺហាឡើយ។

មិនមែនមានតែ Bill Gates ទេដែលចូលចិត្តស្លៀក សំលៀកបំពាក់សាមញ្ញា ចំណែក មហាសេដ្ឋី Warren Buffett ដែលជាមិត្តសម្លាញរបស់ Bill Gates ក៏ដូច្នេះដែរ។

មហាសេដ្ឋី Warren Buffett បានឲ្យដឹងថា លោកមិនចូលចិត្តសំលៀកបំពាក់ ឡូយឆាយនោះទេ ពោលគឺលោកពេញចិត្ត ស្លៀក ខោគគីមួយ និងអាឈឺដៃវែងដែលសំលៀកបំពាក់នេះ លោកស្លៀកវាភាគច្រើន។

តាមពិតទៅ បណ្ដាមហាសេដ្ឋីមួយចំនួន ចូលចិត្តស្លៀកពាក់សំលៀកបំពាក់ដដែលៗ ព្រោះវាជាយុទ្ធសាស្រ្តមួយក្នុងការកាត់បន្ថយពេលវេលាគិតគូទៅរឿងស្លៀកពាក់ខណៈពួកគាត់មានកិច្ចការសំខាន់ៗជាច្រើនត្រូវធ្វើ។ ជាក់ស្ដែងលោក លោក Mark Zuckerberg ស្ថាបនិក Facebook ចូលចិត្តស្លៀកពាក់អាវយឺតដដែលៗព្រោះអាចកាត់បន្ថយពេលវេលាបានមួយកម្រិតដែរ៕

អត្ថបទដោយ៖ ហុង​
ប្រភព៖ Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់