ថ្ងៃ អង្គារ ទី 10 ខែ ធ្នូ ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 10 ខែ ធ្នូ ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

សិល្បៈ នៃការចាយលុយសម្រាប់អ្នកដែលមានប្រាក់ខែ២០០$អាចកំដរ រហូតដល់ដាច់ខែ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

សិល្បៈ នៃការចាយលុយសម្រាប់យុវជនដែលធ្វើឲ្យប្រាក់ខែ២០០$អាចកំដរ រហូតដល់ដាច់ខែ

បើនិយាយពីការចាយលុយ គឺជារឿងដែលមនុស្សម្នាក់ៗជៀសមិនផុតទេក្នុងឆាកជីវិតរបស់ពួកគេ ព្រោះការរស់នៅប្រចាំថ្ងៃ មនុស្សត្រូវការលុយសម្រាប់ត្រូវការប្រចាំថ្ងៃដូចជា អាហារហូបចុកនិងរបស់ផ្សេងៗជាំច្រើន។ មនុស្សមួយចំនួនរកលុយបានច្រើនតែចាយមិនចេះគិតរហូតដល់ជំពាក់គេក៏មាន តែមនុស្សមួយចំនួនមានចំណូលតិច តែចេះបែកចែកចំណូលចំណាយហើយចាយវាយរហូតដល់ចុងខែ។

សូមធ្វើការចែករំលែកនូវ សិល្បៈ នៃការចាយលុយមួយចំនួន សម្រាប់យុវជនដែលធ្វើឲ្យប្រាក់ខែ២០០$អាចកំដរ រហូតដល់ដាច់ខែ៖

១. ជៀសវាងទិញឬ ញ៉ាំអាហារ brand brand

ការទិញ ឬចូលចិត្តញ៉ាំអាហារ ថ្លៃៗ brand brand គឺគ្រោះថ្នាក់មួយសម្រាប់អ្នកដែលមានប្រាក់ខែ ២០០ ឬក្រោម២០០ដុល្លារ។អ្នកក៏គួរតែដឹងខ្លួនឯងដែរថា អ្នកមិនទាន់មានលទ្ធភាពក្នុងការទិញរបស់ brand brand ឬចូលហាងញ៉ាំអាហារថ្លៃៗឡើយ។ ក្នុងចំណូចនេះ អ្នកអាចទិញរបស់ថ្លៃទិញញ៉ាំអាហារថ្លៃៗយូរៗម្ដងបាន តែអ្នកទិញវាជាញឹកញាប់ច្បាស់ណាស់ថាអ្នកចុងខែអ្នកនឹងដាច់លុយចាយហើយដើរខ្ចីមិត្តភក្តិជាមិនខានឡើយ។

២. ធ្វើម្ហូបញ៉ាំដោយខ្លួនឯង

ការញ៉ាំអាហារក្រៅផ្ទះ ក៏ជាចំណែកមួយឲ្យអ្នកចំណាយលុយច្រើនផងដែរ ដូច្នេះ អ្នកគួរឆ្លៀតពេល ធ្វើម្ហូបអាហារនៅផ្ទះដោយខ្លួនឯងជាការល្អប្រសើរ។ វាអាចពិបាកបន្តិចខណៈ យុវជនមួយចំនួនមិនសូវមានពេលច្រើន តែអាចពួកគេអាចធ្វើបាននោះពួកគេសន្សំសំចៃលុយបានមួយកម្រិតដែរ ព្រោះម្ហួបខ្លះអាចបរិភោគបាន២ពេលឯណោះ។

៣. ពេលខ្លះគួរបដិសេធចំពោះមិត្តភក្តិបបួលទៅដើរលេង

មិត្តភាពពិតជាសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ព្រោះមនុស្សកើតមកតែងតែមានទំនាក់ទំនងជាមួយមនុស្សដទៃក្នុងសង្គម។ បើអ្នកមានចំណូលទាប ហើយទោទន់ទៅតាមការបបួលរបស់មិត្តភក្តិទៅលេងនោះ ចុងខែអ្នកអាចនឹងដើរខ្ចីលុយគេចាយជាមិនខានឡើយ។ មិត្តភក្តិខ្លះគេមានចំណូលច្រើនជាងយើង ដូច្នេះគេចាយវាមិនសូវចេះគិតនោះទេ។ ការដើរលេងជាមួយមិត្តភក្តិម្ដងៗអ្នកត្រូវចំណាយលុយ តិចឬ ច្រើនតាមកាលៈទេសៈ។ ពេលមានមិត្តភក្តិ បបួលដើរលេងជា ញឹកញាប់ អ្នកគួរបដិសេធខ្លះទៅ ព្រោះបើធ្វើដូច្នេះទេ អ្នកនឹងមិនមានលុយចាយគ្រប់គ្រាន់សម្រាប់ចំណាយប្រចាំខែឡើយ។

៤. ស្វែងរកការកម្សាន្តសប្បាយដែលចំណាយលុយតិច

យុវជនភាគច្រើន តែងតែចង់កម្សាន្ដសប្បាយ តាមអាមរ្មណ៍បែបយុវវ័យ តែបើអ្នកមានលុយតិច ហើយចង់រកកន្លែងសប្បាយ Brand Brand ថ្លៃៗ នោះភាពសប្បាយរបស់អ្នកនឹងប្រែក្លាយមកជាទុក្ខវិញ។ ដូច្នេះ ដើម្បី ឲ្យអាចរកឱកាសកម្សាន្តសប្បាយខណៈអ្នកមានលុយតិច អ្នកគួរស្វែងរការកម្សាន្តដែលចំណាយលុយតិច ដូច ការលេងកីឡាផ្សេងៗ ការអានសៀវភៅ ការជិះកង់កម្សាន្ត ជាដើម។

៥. ​បែកចែកឲ្យដាច់ រវាង “ការចង់បាន” និង “ភាពចាំបាច់”

“ការចង់បាន” និង “ភាពចាំបាច់” គឹជាក្បួនចាយលុយសម្រាប់អ្នកដែលចាយលុយបែបសន្សំសំចៃ។ យ៉ាងណមិញចំពោះយុវវ័យដែល ដែលមិនសូវរកចំណូលបានច្រើន​ គួរតែប្រើប្រាស់នូវក្បួនមួយនេះក្នុងការចាយវាយប្រចាំខែរបស់ខ្លួន។ មុនចំណាយទៅលើអ្វីមួយគួរសួរខ្លួនឯងជាមុនសិន ថាតើ របស់ដែលអ្នកនឹងចំណាយទៅលើវានោះជា របស់ដែលចាំបាច់ត្រូវតែមានឬ មួយវាគ្រាន់តែជា របស់ដែលអ្នកចង់បានវា សម្រាប់ភាពហ៊ឺហារបស់ខ្លួន។ ប្រសិនបើជារបស់ដែលអ្នកចង់បានចូរអ្នកទុកសិនចាំទិញពេលណាមួយដែលអ្នកមានលុយគ្រប់គ្រាន់ទៅ ខណៈដែលអ្នកមិនទាន់មានចំណូលគ្រប់គ្រាន់សម្រាប់ចំណាយលើសម្ភារនិយមទាំងនោះ។ ពោះភាពចាំបាច់ វិញ គឺសំដៅទៅការចំណាយដែលអ្នកត្រូវតែចំណាយទៅលើវាក្នុងមួយខែៗ ដូច ការចំណាយលើអាហារហូបចុកប្រចាំថ្ងៃ ចំណាយលើការស្នាក់នៅដូចជា បង់ថ្លៃផ្ទះជួល បង់ថ្ងៃទឹកភ្លើង​ និងចំណាយផ្សេងៗទៀតដែល អ្នកគិតថាវាចាំបាច់ក្នុងមួយខែៗ។ ការបែងចែក “ការចង់បាន” និង “ភាពចាំបាច់” នេះធ្វើឲ្យយុវវ័យអាចកាត់បន្ថយការចំណាយរបស់ពួកគេ ហើយជាក៏ជាទម្លាប់ចាយលុយមានប្រសិទ្ធភាពផងដែរ។

៦. ការញ៉ាំចំណីចំណុកផ្សេងៗក្នុងមួយថ្ងៃៗ

ការញ៉ាំចំណីក្រៅ ផ្ទះ ឬអាហារសម្រន់នេះ វាធ្វើឲ្យអ្នកចំណាយលុយអស់ច្រើនក្នុងមួយថ្ងៃទាំងមិនដឹងខ្លួននោះទេ។ ជាទូទៅយុវជនយើងចូលចិត្តចាយលើចំណីចំណុក ឬអាហារសម្រនផ្សេងៗ នៅកន្លែងនេះបន្តិច នៅកន្លែងនោះបន្តិច។ ប្រសិនបើអ្នក ព្យាយាមកត់ត្រានូវរាល់ការចំណាយលើចំណីទាំងនោះទើបអ្នកដឹងមួយថ្ងៃៗអ្នកចំណាយទៅលើវាច្រើន។ ដើម្បីចៀសវាងការចាយច្រើនលើចំណីចំណុកអ្នកគួរតែញាំអាហារណាដែលបំពេញភាពស្រេកឃ្លានរបស់អ្នកបានមួយថ្ងៃនោះទើបមិនចំណាយលុយច្រើន លើចំណី។

៧. ត្រូវចេះគ្រប់គ្រងអារម្មណ៍ហ៊ឺហាឲ្យបាន

ជាក់ស្ដែងយុវវ័យ តែងតែ​ចង់មានពេលវេលាសប្បាយ ហ៊ឺហា ខណៈដែលខ្លួនមិនទាន់មានគ្រួសារ។ តែយ៉ាងណាមិញ​ យុវ័យគួររៀនគ្រប់គ្រងអារម្មណ៍ហ៊ឺហារបស់ខ្លួនដើម្បីអាចកាត់បន្ថយការចំណាយទៅលើអ្វីដែលមិនសូវចាំបាច់។ ការគ្រប់គ្រងអារម្មណ៍ហ៊ឺហានេះគឺមានន័យថាពួកគេមិនគួរចំណាយលុយទៅលើសម្ភារៈនិយមដូចជា ទូរស័ព្ទដៃទំនើបថ្លៃ សំលៀកបំពាក់ថ្លៃៗ និងរបស់របរជាច្រើនទៀត។ជាការល្អពួកគេគួរតែ ចេះគិតចំណាយទៅតាមលទ្ធភាពដែលពួកគេរកបាន ដូចជាទិញសម្ភារៈ ណាដែលធូរថ្លៃល្មមតែប្រើប្រាស់បាន នោះទើបការចំណាយរបស់ពួកគេមានប្រសិទ្ធភាព ព្រមទាំងអាចចៀសវាងពីភាពដាច់យ៉ៃ មិនជំពាក់គេ៕

អត្ថបទដោយ៖ ហុង
ប្រភព៖ Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់