ថ្ងៃ អង្គារ ទី 18 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 18 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ចង់រកស៊ីជោគជ័យ អ្នកត្រូវរក្សាសម្តីរបស់អ្នកឲ្យថ្លៃ កុំនិយាយបាតដៃខ្នងដៃ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

Robert Budi Hartono

Robert Budi Hartono កើតនៅឆ្នាំ១៩៤០ ជាជនជាតិឥណ្ឌូនេស៊ីមានជាប់សែស្រឡាយចិន នៅភាគកណ្តាលកោះ Java ជាមហាសេដ្ឋីថ្នាំជក់ប្រាក់ពាន់លានដុល្លា។ បច្ចុប្បន្នមហាសសេដ្ឋីរូបនេះមានទឹកប្រាក់សរុបផ្ទាល់ខ្លួន ១២ពាន់លានដុល្លារអាមេរិក និងត្រូវបានចាត់ចំណាត់ថ្នាក់ជាមហាសេដ្ឋីមានបំផុតរបស់ឥណ្ឌូនេស៊ី។ លោក Robert Hartono ធ្លាប់បានលើកឡើងថា «បើអ្នកចង់រកស៊ីជោគជ័យ អ្នកត្រូវរក្សាសម្តីរបស់អ្នកឲ្យថ្លៃ កុំនិយាយបាតដៃខ្នងដៃ បើមិនដូច្នេះទេគ្មានអ្នកណាចង់ស៊ីជាមួយអ្នកនោះទេ»។

មហាសេដ្ឋីឥណ្ឌូណេស៊ីរូបនេះ បានមានប្រសាសន៍ថា លោកអាចកសាងភាពមានបានពីមុខរបរតូចមួយនៅតាមចិញ្ចឹមផ្លូវ រហូតក្លាយជាក្រុមហ៊ុនតម្លៃរាប់ពាន់លានដុល្លារក៏ដោយសារភាពទុកចិត្តនេះហើយ។ លោកបានបន្តទៀតថា នៅក្នុងកិច្ចការរកស៊ីដែលទាក់ទងនឹងប្រាក់ ការស្វែងរកមនុស្សដែលស្មោះត្រង់និងអាចទុកចិត្តបានមិនងាយនោះទេ ប៉ុន្តែប្រសិនបើអ្នកក្នុងនាមជាអ្នកជំនួញអាចរក្សាចំណុចនេះបាន ប្រាកដណាស់មនុស្សជាច្រើននឹងចង់បណ្តាក់ទុននិងរកស៊ីជាមួយអ្នកមិនខានឡើយ។ ទាក់ទងនឹងភាពស្មោះត្រង់នេះ មហាសេដ្ឋីមានបំផុតនៅហុងកុងលោក លី កាស៊ីង ក៏ធ្លាប់បានលើកឡើងផងដែរថា «សម្តីរបស់លោកគឺជាហត្ថលេខា បើលោកនិយាយជាមួយភ្ញៀវរួចហើយ ទោះបីជាត្រូវខាតបង់ ក៏លោកត្រូវតែធ្វើ» ហើយទាំងអស់នេះជាធាតុផ្សំដ៏សំខាន់បំផុតដែលធ្វើឲ្យលោកទទួលជោគជ័យ​មកដល់សព្វថ្ងៃ។

គួរជម្រាបជូនថា បច្ចុប្បន្នលោក Robert Hartono ជាម្ចាស់ក្រុមហ៊ុន Djarum Group ដែលជាក្រុមហ៊ុនមេធ្វើជំនួញលើវិស័យធំៗពីរ លើការនាំចេញថ្នាំជក់ និងវិស័យធនាគារ ហើយក៏នៅមានក្រុមហ៊ុនបុត្រសម្ព័នជាច្រើនទៀត កំពុងដំណើរការអាជីវកម្ម ដូចជា អចនទ្រព្យ កសិឧស្សាហកម្ម គ្រឿងអេឡិចត្រូនិច ផ្សារទំនើប និងប្រព័ន្ធផ្សព្វផ្សាយជាដើម។ ជាមួយនិងមុខរបរគ្រប់វិស័យ និងចំណូលដ៏ច្រើនមហាសាលនេះហើយ ធ្វើឲ្យ Robert Hartono អាចឈរជើងជាប់ជាមហាសេដ្ឋីលំដាប់ទី១របស់ឥណ្ឌូនេស៊ី៨ឆ្នាំជាប់ៗគ្នា៕

អត្ថបទដោយ៖ សេរីនរៈវុឌ្ឍិ
ប្រភព៖ Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់