ថ្ងៃ ច័ន្ទ ទី 06 ខែ កក្កដា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 06 ខែ កក្កដា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

តើទឹកអំពៅខ្មែរក្លាយជាយីហោហ្រ្វេនឆាយបានទេ ខណៈមានអ្នកលក់ទឹកអំពៅដាច់រហូតរាប់រយកែវក្នុងមួយថ្ងៃ?

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
The FRESH Sugarcane Juice
The FRESH Sugarcane Juice

ទឹកអំពៅមិនសូវបានគេចាប់អារម្មណ៍ ខណៈអាជីវកម្មខ្នាតតូចមួយនេះ តែកើបចំណូលប្រចាំថ្ងៃគួរសម្យ និងមានអ្នករកស៊ីច្រើនមែនទែន ដោយគេចាប់អារម្មណ៍តែហាងកាហ្វេ និងតែគុជដែលថ្មីៗនេះ មានអ្នកសម្រុកបើកច្រើនមែនទែ។

ត្រឡប់មកនិយាយពីទឹកអំពៅវិញ ក្លាយជាយីហោហ្រ្វេនឆាយបានទេ? អាចសម្រេចបានទៅលើអ្នកកំពុងកសាងយីហោទឹកអំពៅប៉ុណ្ណោះ ថាពួកគាត់ត្រៀមខ្លួនហើយ ឬនៅ អាចពង្រីកខ្លួន និងចែកចាយសិទ្ធអាជីវកម្មបាន ឬនៅ ខណៈមានយីហោមួយចំនួនកំពុងលេចធ្លោ ដូចជា Cocane និង The Fresh Sugar cane ជាដើមដែលកំពុងលេចធ្លោនៅលើបណ្តាញសង្គម ជាទឹកអំពៅប្រ៊េនក្នុងស្រុក ហើយក៏កំពុងលក់ដាច់។

បច្ចុប្បន្នទឹកអំពៅប្រ៊េនមានតម្លៃចន្លោះពី២ពាន់រៀល រហូតដល់៥ពាន់រៀល ហើយកំពុងលក់ដាច់ខ្លាំង ដោយផ្តោតទៅលើគុណភាព និងអនាម័យ ដោយជ្រើសយកតែអំពៅដែលមានប្រភពច្បាស់លាស់ និងជាផលិតផលក្នុងស្រុកមកកិនជាមួយម៉ាស៊ីនស្តង់ដារ និងមានសង្វាក់ផលិតកម្មបែបទំនើប ដើម្បីទទួលបានទឹកអំពៅស្រស់ៗ។

សរុបមកវិញ នាថ្ងៃអនាគតទំនងជាមានហ្រ្វេនឆាយទឹកអំពៅក្នុងស្រុករំលេចខ្លួនឡើងមក និងចែកចាយសិទ្ធអាជីវកម្ម ខណៈអាជីវកម្មមួយនេះ ជាតម្រូវការអ្នកញាំភាគច្រើន ទាំងទីប្រជុំជន និងទីក្រុង ស្របពេលដែលអាជីវកម្មផ្នែកអាហារនេះកំពុងលូតលាស់ខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ៕

អត្ថបទដោយ៖ NOUN VANNAK
ប្រភព៖ Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់