ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ខ្ចីលុយពីធនាគារទៅទិញសម្ភារទំនើបគឺជាកំហុសធំណាស់

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

Business Networking

ការខ្ចីលុយធនាគារទៅទិញសម្ភារទំនើបគឺជាកំហុសធំណាស់ ព្រោះរបស់ទាំងនោះមិនបាននាំឲ្យអ្នក​កើនទ្រព្យនោះទេ ប៉ុន្តែវាបានធ្វើឲ្យយើងកាន់តែជាប់បំណុល។ នេះបើតាមការលើកឡើង របស់លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនគារអេស៊ីលីដា ភីអិលស៊ី​ ។

លោកបានពន្យល់ប្រាប់ទៅប្រជាពលរដ្ឋថា ត្រូវសិក្សាឲ្យបានច្បាស់លាស់ ក្នុងការប្រើប្រាស់ឥណទាន ប្រសិនបើមិនមានការចាំបាច់ មិនគួរខ្ចីលុយទៅទិញឧបករណ៍ ឬសម្ភារណា ដែលនាំឲ្យមានបំណុលជាប់ខ្លួននោះឡើយ។

អ្នកខ្ចីប្រាក់គួរយល់ដឹងឲ្យបានច្បាស់ ក្នុងការប្រើប្រាស់ឥណទានឲ្យបានត្រឹមត្រូវ ស្របទៅតាមតម្រូវការរៀងៗខ្លួន ដូចជាប្រើប្រាស់ក្នុងការពង្រីកមុខរបរ ពង្រីកអាជីវកម្មពីតូចទៅធំ និងប្រើប្រាស់ផ្សេងៗទៀត ឲ្យមានការរីកចម្រើន ក្នុងជីវភាពរស់សព្វថ្ងៃ ដោយមានគួរប្រើប្រាស់ឥណទានមកទិញឧបករណ៍ ឬសម្ភារប្រើប្រាស់ទំនើបៗ ដែលបង្កមិនមានការរីកចម្រើនដល់ខ្លួន ដូចជានាំឲ្យមានបំណុលជាប់ខ្លួនជាដើមផងដែរ។ នេះបើតាមការបញ្ជាក់យ៉ាងច្បាស់របស់សហគ្រិនចំណាស់ អ៊ិន ចាន់នី។

ការ ខ្ចីលុយពីធនាគារ អ្នកត្រូវ តែអ្នកមានផែនការច្បាស់លាស់ និងចេះវិនិយោគកែច្នៃយ៉ាងណា ដើម្បីបង្វែរលុយដែលអ្នកខ្ចី ទៅជាដើមទុនសម្រាប់លូតលាស់ទៅមុខ។

បើយោងតាមការសិក្សា របស់ក្រុម ការងារ Business Cambodia បានឃើញថា សម្រាប់មនុស្សមួយចំនួនតូច បានប្រើប្រាស់កម្ចី ដើម្បីបំពេញចំណង់របស់ខ្លួនប៉ុណ្ណោះ ទៅរបស់២យ៉ាង ក្នុងនោះរួមមាន៖

១. យាន្តជំនិះ

ខ្ចីលុយអ្នកដទៃ ដើម្បីល្អហឹរហារទិញឡាន ទិញម៉ូតូជិះអួតអ្នកស្រុក ប៉ុន្ដែតាមពិតខ្ចីលុយគេមកទិញសោះ។ ម្យ៉ាងទៀតរបស់ទាំងនេះ ទិញទុកយូរកាន់តែខាតបង់ច្រើន ព្រមទាំងត្រូវចំណាយលើវាជាប្រចាំផងដែរ។

៣. របស់របរប្រេនៗ

ភាពស៊ីវីល័យ ជាអ្វីដែលមនុស្សសម័យថ្មីកំពុងសម្លឹងមើល ដោយមើលរំលងការដែលអ្នកចំណាយលុយច្រើនៗ ទៅលើរបស់ក្រៅខ្លួន ដើម្បីដើរឱ្យទាន់គេ ជារឿងខ្ជះខ្ជាយ ។ អ្នកអាចសន្សំលុយជាជាងខ្ចីលុយគេ នៅពេលអ្នកទិញរបស់របរដូចជា សំលៀកបំពាក់ ស្បែកជើង ទូរស័ព្ទដៃ ដែលសមស្របទៅនឹងសមត្ថភាពហិរញ្ញវត្ថុរបស់អ្នក។ ដូចនេះ អ្នកគួរឈប់ទិញរបស់របរប្រេនៗណា ដែលមិនចាំបាច់សម្រាប់អ្នកទៀត ដើម្បីសន្សំលុយកាក់ខ្លះៗ។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ
ប្រភព៖ Business Cambodia

 

មតិយោបល់