ថ្ងៃ ច័ន្ទ ទី 28 ខែ កញ្ញា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 28 ខែ កញ្ញា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

Jose Adolfo វ័យត្រឹមតែ ១៤ឆ្នាំ សោះក្លាយជាស្ថាបនិកធនាគារវ័យក្មេងបំផុត

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

La historia del niño arequipeño que dirige su propio banco

Conoce a José Quisocala, el banquero arequipeño de 13 años que acaba de ganar un premio mundial. Su historia te sorprenderá. ▶https://bit.ly/2ziSjO4

បាន​បង្ហោះ​ដោយ La República Sur នៅ ព្រហស្បតិ៍ 22 វិច្ឆិកា 2018

#LaContraSur Hoy conversamos con José Quisocala, el niño banquero que administra su propio banco.

បាន​បង្ហោះ​ដោយ La República Sur នៅ សុក្រ 7 ធ្នូ 2018

Jose Adolfo គឺជាក្មេងប្រុសជនជាតិប៉េរូម្នាក់ដែលមានសមត្ថភាពដ៏អស្ចារ្យ ដែលអាចបង្កើតធនាគារមួយដោយខ្លួនឯង នឹងត្រូវបានគេចាត់ទុកថាជាស្ថាបនិកវ័យក្មេងបំផុតនៅក្នុងពិភពលោកនិងប្រទេសប៉េរូផ្ទាល់់តែម្តង។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN America បានឲ្យដឹងថា ស្ថាបនិកវ័យក្មេងមួយរូបនេះបានបង្កើតធនាគារផ្ទាល់មួយដែលមានឈ្មោះថា​ The Bartselana Student Bank នៅក្នុងឆ្នាំ ២០១២ នៅពេលនោះ Jose មានវ័យទើបតែ ៧ឆ្នាំប៉ុណ្ណោះ។ធនាគារមួយនេះបង្កើតឡើងគឺដើម្បីសិស្សក្មេងៗនៅក្នុងប្រទេសប៉េរូ ជាពិសេសវាបានក្លាយជាធនាគារកិច្ចសហប្រតិបត្តិការដំបូងគេបង្អស់របស់ពិភពលោកសម្រាប់កុមារផងដែរ។

មូលហេតុដែលបណ្តាលឲ្យ Jose ក្លាយជាស្ថាបនិកធនាគារវ័យក្មេងជាងគេនៅក្នុងពិភពលោក ដោយសារតែគំនិតមួយនេះ​ Jose គឺជាក្មេងម្នាក់ដែលមានគំនិតឈ្លាសវៃ ជាមួយការចាយវាយនិងសន្សំសំចៃ។ខណៈក្មេងៗដទៃទៀតជាច្រើននៅក្នុងប្រទេសប៉េរូចំណាយលុយរបស់ពួកគេទៅលើរបស់មួយចំនួនដូចជា ការទិញស្ករគ្រាប់ របរផ្សេងៗនោះ Jose បានសន្សំលុយរបស់ខ្លួនដើម្បីធ្វើរឿងមួយដែលគ្រប់គ្នានឹកស្មានមិនដល់គឺការបង្កើតធនាគារនេះឯង។ធនាគាររបស់ Jose គឺជាធនាគារដែលបង្រៀនក្មេងៗនៅក្នុងប្រទេសប៉េរូរៀនពីរបៀបសន្សំប្រាក់របស់ពួកគេដោយបើកគណនីធនាគារ។

អ្វីដែលកាន់តែពិសេសទៀតនោះគឺ Jose បានបង្រៀនពួកគេនូវរបៀបសន្សំលុយមួយ នោះគឺការប្រមូលយកកាកសំណល់រឹងដូចជាដបប្លាស្ទិកឲ្យបាន៥គីឡូក្រាមជារៀងរាល់ខែ មកកាន់ធនាគារនោះពួកគេនិងទទួលបានប្រាក់បង្វិលចូលទៅកាន់កុងគណនីរបស់ពួកគេរៀងៗខ្លួន។ហើយរាល់ប្រាក់សន្សំរបស់ពួកគឺមានអ្នកណាអាចគ្រប់គ្រងបានក្រៅពីពួកគេខ្លួនឯង សូម្បីតែឱពុកម្តាយរបស់ពួកគេក៏ដោយ។

បច្ចុប្បន្ននេះធនាគាររបស់ស្ថាបនិកវ័យ១៤ឆ្នាំរូបនេះ មានសមាជិកកើនដល់ពី ២ពាន់នាក់ដែលមានអាយុចាប់ពី ១០ទៅដល់ ១៨ឆ្នាំ។ហើយថ្មីៗនេះ Jose បានស្នើរសុំទៅធនាគារជាតិធំៗទាំងអស់ជួយចូលរួមផ្តល់ការសហការជាមួយធនាគាររបស់ខ្លួន ដើម្បីបង្កើនក៏ដូចជាពង្រឹងគោលជំហរធ្វើឲ្យដំណើរការមួយនេះប្រព្រឹត្តទៅបានកាន់តែមានភាពល្អប្រសើរបន្ថែមទៀត៕

អត្ថបទដោយ​៖ សម្បតិ្ត សុខឡាង
ប្រភព៖ Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់