ថ្ងៃ ច័ន្ទ ទី 28 ខែ កញ្ញា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 28 ខែ កញ្ញា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ច្នៃអាជីវកម្មតាមរទះ មកជាហាងចំនួន១០ ក្លាយជាស្ថាបនិក QueenBee ដ៏ឆ្នើមទាំងវ័យក្មេង

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ស្ថាបនិក​ QueenBee

QueenBee Cambodia

QueenBee Cambodia

QueenBee Cambodia

QueenBee Cambodia

អ្នកស្រី ញៀវ យិនហ្គេច បានផ្តើមអាជីវកម្មជាលើកដំបូង នៅក្នុងឆ្នាំ២០១៥ ដោយចំណាយដើមទុនប្រមាណ ១៥០០ដុល្លារអាមេរិក សរុបទាំងការចំណាយលើថ្លៃសិក្សាវគ្គធ្វើភេសជ្ជៈ និងសម្រាប់ធ្វើរទះលក់កាហ្វេតាមចិញ្ចើមផ្លូវ ផងដែរ។ រយៈពេល ៣ខែដំបូង អាជីវកម្មលក់កាហ្វេមួយនេះ បានខាតជាប់ៗគ្នា រហូតដល់ចូលខែទី៤ ទើបអាចរកប្រាកចំណេញបានមកវិញ។ បច្ចុប្បន្នយីហោតែគុជនិងកាហ្វេ QueenBee Coffee មានសាខាសរុបចំនួន១០ ហើយត្រៀមនឹងពង្រីកសាខាទី១១ ក្នុងពេលឆាប់ៗ។

ទន្ទឹមនឹងភាពជោគជ័យទាំងវ័យក្មេងបែបនេះ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ នៅសណ្ឋាគារសុខាភ្នំពេញ អ្នកស្រី ញៀវ យិនហ្គេច បានទទួលពានរង្វាន់រហូតដល់ទៅ ២ និងមេដៃ១ បន្ថែមទៀត។ ដោយពានរង្វាន់ទីមួយ មានឈ្មោះថា CEO Master Award សម្រាប់ការទទួលស្គាល់ជាសមាជិកដែលបានបញ្ចប់វគ្គសិក្សាចាប់ពី ​៨វគ្គឡើងទៅ នៅក្នុង​ CEO Master Club។

ចំណែកឯ ពានរង្វាន់ទី២ ហើយជាពាន់រង្វាន់ធំជាងគេ នៅក្នុងកម្មវិធីទទួលពាន់រង្វាន់នោះ មានឈ្មោះថា Outstanding CEO Awards ដែលត្រូវបានគណៈកម្មការវាយតម្លៃដោយឆ្លងកាត់ការទៅធ្វើបទបង្ហាញរបស់សហគ្រិន២០រូប ហើយគណៈកម្មការបានសម្រេចជ្រើសរើសយកតែ ១០នាក់ប៉ុណ្ណោះ។

ដោយឡែក សម្រាប់រង្វាន់មេដាយ មានឈ្មោះថា Outstanding Entrepreneur Medal ជារង្វាន់មេដៃសហគ្រិនឆ្នើម​ ដែលទទួលស្គាល់ថាជាសហគ្រិនលេចធ្លោចំនួន២០​រូប​ ដោយ CEO Master Club បានជ្រើសរើសដើម្បីបង្ហាញពីភាពរីកចម្រើនរយៈពេល ១ឆ្នាំក្រោយ ពីបានចូលរៀននៅ​ CEO Master Club​ ដើម្បីជម្រុះយកសហគ្រិនចំនួន១០រូប ទៅទទួលយកពាន​ Outstanding CEO Award ។

បើតាមការបញ្ជាក់របស់អ្នកស្រី ញៀវ យិនហ្គេច បានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យគាត់អាចរីកចម្រើនបានមកដល់ពេលបច្ចុប្បន្ននេះ គឺដោយសារគាត់តែងតែមានអ្វីប្លែកជានិច្ចសម្រាប់អតិថិជន និងការជ្រើសរើសទីតាំង ព្រមទាំងសេវាកម្មលឿនរហ័សផ្សេងៗ សម្រាប់ផ្គាប់ចិត្តអតិថិជន ឱ្យដកចិត្តមិនរួច ៕

អត្ថបទដោយ៖ Meng Songly
ប្រភព៖ Business Cambodia

 

មតិយោបល់