ថ្ងៃ ច័ន្ទ ទី 06 ខែ កក្កដា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 06 ខែ កក្កដា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ត្រូវដឹងបើចង់ខ្ចីលុយពីធនាគារ មកវិនិយោគលើអចលទ្រព្យ!

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ការរកស៊ី មិនអាចមានលុយខ្លួនឯង១០០ភាគរយ សម្រាប់ធ្វើដើមទុននោះទេ ច្បាស់ណាស់ អ្នកប្រាកដជាខ្ចីលុយពីមិត្តភក្តិ បងប្អូន ឬធនាគារជាដើម។តែការខ្ចីលុយធនាគារមក មិនមែនជារឿងងាយស្រួល​ឡើយ ទោះបីជាវាតម្រូវការរបស់យើងប៉ុណ្ណាក៏ដោយ។

ដោយឡែក លោកស្រី ហួន ច​ន្ទ្រា ភរិយាសហស្ថាបនិកភូមឋានធម្មជាតិបានប្រាប់ Business Cambodia ថា ការខ្ចីលុយធនាគារមករកស៊ីជារឿងដែលមិនពិបាកនោះទេ ប្រសិនបើយើង​ដឹងពីក្បួន ក្នុងការចរចារ។ ជាក់ស្តែង លោកស្រីតែងតែជាអ្នកចេញមុខ ខ្ចីលុយធនាគារ មកឲ្យស្វាមី យកទៅវិនិយោគអចលនទ្រព្យដោយប្រើក្បួនដូចខាងក្រោម៖​(Both)

១. មានគម្រោងអាជីវកម្មច្បាស់លាស់ (Specific Objective)

លោកស្រីបានពន្យល់ថា ខាងធនាគារ គេសប្បាយចិត្តនៅពេលដែលយើងទៅខ្ចីលុយគេ ព្រោះនឹងបានទទួលបានការប្រាក់ពីយើងត្រលប់ទៅវិញ ប៉ុន្តែគេមិនអាចឲ្យយើងខ្ចីងាយៗឡើយ ប្រសិនបើយើង មិនមានគោលដៅជាក់លាក់ ក្នុងការខ្ចីលុយទាំងនោះ ថាយកទៅធ្វើអ្វីឲ្យពិតប្រាកដ។

មួយវិញទៀត ទោះបីជាយើងមានគម្រោងផែនការអាជីវកម្មក៏ដោយ បើគេសិក្សាទៅ មិនអាចរីកចម្រើនទៅរួច ខាងធនាគារ ក៏គេមិនអាចឲ្យលុយមកយើងដែរ។

ជាក់ស្តែង នៅពេលដែលលោកស្រីទៅខ្ចីលុយសម្រាប់វិនិយោគគម្រោងរបស់ស្វាមី គឺលោកស្រីបាន រៀបចំពង្រៀងនូវគម្រោងអាជីវកម្ម បានយ៉ាងច្បាស់លាស់ ដើម្បីឲ្យខាងធនាគារ គេសិក្សាទៅ គម្រោងមួយនេះល្អ ទើបគេសម្រេចចិត្ត ថាយើងអាចខ្ចីបាន។

២. រៀបចំរបាយការណ៍ ហិរញ្ញវត្ថុ ឲ្យបានច្បាស់លាស់ (Budget plan​ )

កាលពីលោកស្រី និងស្វាមី ធ្វើជាបុគ្គលិក ឲ្យគេ គឺលោកស្រីត្រូវមានលិខិតប្រាក់ខែ កំណត់ត្រា ចំណូលចំណាយឲ្យបាន ច្បាស់លាស់ ដើម្បីឲ្យខាងធនាគារគេសិក្សាថា យើងអាចមានលទ្ធិភាពសងទៅធនាគារបានដែររទេ ហើយអាចឲ្យយើងខ្ចីបានប៉ុន្មាន?

តែយ៉ាងណា យើងត្រូវ កំណត់ទឹកលុយឲ្យបានសមស្របទៅនឹងលទ្ធភាពរបស់យើងផងដែរ ដើម្បីទទួលបានទំនុកចិត្តពីធនាគារ ។

៣. កសាងកេរ្តិ៍ឈ្មោះ​​ (Creditbility)

សំខាន់បំផុត គឺ ការកសាងកេរ្តិ៍ឈ្មោះខ្លួនឯង ។ លោកស្រីបានពន្យល់ថា ធនាគារគេប្រយត្ន័បំផុតចំពោះ ប្រវត្តិយើងពីមុនមក ថាតើ ធ្លាប់ខ្ចីលុយធនាគារ ហើយការសង មានការយឺតយ៉ាវធ្លាប់ខូចដែលទាំងអស់នេះ សុទ្ធតែជា ចំណុចដែលត្រូវកសាងខ្លួនឯងឲ្យបានល្អ។​​ដូច្នេះយើងត្រូវកសាងទំនុកចិត្ត​តាមរយះ​ការទទួលខុសត្រូវខ្ពស់ និងគោរពនូវគោលការរបស់​ធនាគារ។

៤. ស្វែងរកអ្នកធានា

លោកស្រីបានពន្យល់ថា អ្នកធានា ក៏រួមចំណែកសំខាន់ដើម្បីឲ្យដំណើរការនៃ ខ្ចីប្រាក់បានទៅលឿន យើងត្រូវស្វែងរកបុគ្គលណាម្នាក់ដែលជួយបន្ថែម ទំនុកចិត្តធនាគារ ព្រោះពួកគាត់ នឹងជួយស្នើសុំទៅកាន់ធនាគារបន្ថែម ដើម្បីជម្រុញឲ្យដំណើរនោះ ធ្វើដោយរលូននិងរហ័ស។

៥. អត្រាការប្រាក់

រឿងការចចារអត្រាការប្រាក់ជារឿងសំខាន់បំផុត ត្បិតតែយើង ទៅខ្ចីលុយគេទៅរកស៊ីក៏ដោយ ក៏មិនត្រូវឲ្យខាងធនាគារមានប្រៀបនលើយើង រឿងអត្រាការប្រាក់នោះដែរ។ អ្នកខ្ចីលុយធនាគារភាគច្រើន តែងគិតថា ឲ្យតែគេឲ្យខ្ចី ទោះខាងធនាគារកំណត់ អត្រាការប្រាក់ប៉ុន្មានក៏បាន ប៉ុន្តែយើងត្រូវ ប្រើភាពវ័យឆ្លាត ក្នុងការចរចារអំពីអត្រាការប្រាក់។

មុននឹងខ្ចីលុយធនាគារណាមួយ យើងត្រូវ ប្រមូលពត័មានឲ្យបានច្រើនបំផុត បើអាចទៅរួច ដើម្បីធ្វើការស្ទាបស្ទង់ថា តើធនាគារណា ដែលដែលនឹងផ្តល់អត្រាការប្រាក់ទាបសមរម្យដល់អ្នក ហើយនឹងផ្តល់នូវសេវាល្អ ងាយស្រួលដល់អ្នកផងដែរ។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ
ប្រភព៖ Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់