ថ្ងៃ ច័ន្ទ ទី 19 ខែ សីហា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 19 ខែ សីហា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

​ចុង​ភៅ​​គ្មាន​ស្រមោល​​លក់​បាយឆា​តាម​រទេះ​​​ ព្រឹក​២​ម៉ោង​ល្ងាច​២​ម៉ោង តែ​លុយ​​មួយ​ខែៗ​កន្លះ​ខ្ទាស់​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ម៉េច​បាន​​ហៅ​ថា​បាយ​ឆា​​គ្មាន​ស្រមោល? ​មែន​​ហើយ  គ្រាន់​តែ​និយាយ​ឲ្យ​កំប្លែង​បន្តិច​ទេ!​ ព្រោះ​ថា​បើ​ចង់​ភ្លក់​រសជាតិ​បាយ​ឆា​យ៉ាំង​ចូវ របស់​គាត់ ​គឺ​ប្រញាប់​​ឲ្យ​បាន​មុន​ម៉ោង​៨​ព្រឹក បើ​ទៅ​យឺត​មុខ​តែ​លក់​អស់​​​ រើ​រទេះ​ទៅ​ផ្ទះ​បាត់​មិន​ខាន។ គាត់​លក់​រ៉ិៗ​មួយ​​ភ្លែត​ៗ តែ​មួយ​ខែ​​ៗ​និយាយ​ពី​​​លុយ​ចូល​មិន​ក្រោម​កន្លះ​ពាន់​ដុល្លារ​ទេ។បាយ​​សម្រាប់​ឆា​មួយ​ធុង​ទឹក​កក​ ដាំ​អង្ករ​៤​គីឡូ និង​មី​​​​រាប់​ដុំ​​ ចុង​​ភៅ​​​ បញ្ញា​​  ចាប់​​ឆា​​លក់​​​នៅ​​​ម៉ោង​៦​​​ជិត​៧​ព្រឹក​​​​ ហើយ​ធម្មតា​ដល់​ម៉ោង​៨​ជាង​តិច​តួច​គឺ​អស់​គ្មាន​សល់​ទេ។

«អូ​! ​បើ​ថា​ម៉ោ​ម៉ោង​៨​អី មុខ​តែ​អត់​​ហើយ​ នេះ​គឺ​ចុង​ភៅ​​មីរហ័ន​អារហ័ន​​»។ ​បុរស​វ័យ​ជាង​៣០​ឆ្នាំ ដែល​​ថា​គាត់​​មក​ទិញ​បាយ​ឆា​​រទេះ​​នេះ​ស្ទើរ​មិន​លស់​ថ្ងៃ​ និយាយ​ទាំង​សំណើច នៅ​មុខ​រទេះ​បាយ​ឆា​​ម្ដុំ​ផ្សា​ ស៊ីលឹប​​។ឯ​​ចុង​ភៅ​លក់​លឿន​​ ​មាន​ប្រភព​ពី​ខេត្ត​ស្វាយ​រៀង​លោក បញ្ញា រំលឹក​​ថា​លោក​ចាប់​ផ្ដើម​លក់​បាយ​ឆា  មីឆា តាម​រទេះ​នេះ​ជិត​២​ឆ្នាំ​​​​មក​ហើយ។ ដើម​ឡើយ​​​លោក​​​រុញ​លក់​តាម​ផ្លូវ​ តែ​​សព្វ​ថ្ងៃ​នេះ​​បញ្ឈរ​រទេះ​លក់​មួយ​កន្លែង​នៅ​ផ្លូវ​ត្រសក់​ផ្អែក ​ម្ដុំ​ផ្សា​ស៊ីលឹប ព្រោះ​ថា​អតិថិជន​​​​គេ​ស្គាល់​ថ្វី​​​​ដៃ​លោក គេ​សម្រុក​មក​ទិញ​ មិន​ចាំ​បាច់​​រុញ​ហត់​ទៀត​ទេ។អ្នក​លក់​​សម្បុរ​​សណ្ដែក​បាយ​​ថា អតិ​ថិជន​លោក​មាន​ ទាំង​យុវវ័យ បុគ្គលិក​ក្រុមហ៊ុន​ និង​ពលរដ្ឋ​ទូទៅ​តែ​ម្ដង។ លោក​ថា​អ្នក​ញ៉ាំ​បាយ​លោក​ហើយ​​​ ភាគ​​តែង​មក​ទិញ​ទៀត​ជា​ប្រចាំ​ថ្ងៃ​តែ​ម្ដង រហូត​​ធ្វើ​ឲ្យ​​​លោក​​លក់​ដាច់​អស់​​​​លឿន​មែន​ទែន​​។

ចាប់​ផ្ដើម​​របរ​លក់​បាយ​ឆា ​​បែប​ណា? ​អ្នក​លក់​បាយ​ឆា​​ធូរ​ថ្លៃ​​១​ប្រអប់​​​៣៥០០៛ តែ​រសជាតិ​គេ​​ញ៉ាំ​ហើយ​ជាប់​មាត់មិន​ចាញ់​​ហាង​ ថា​លោក​ធ្លាប់​មាន​បទ​ពិសោធន៍​​ជា​ចុង​ភៅ ជាង​​១៥​ឆ្នាំ​​ឯណោះ​នៅ​ហាង​ទំនើប​មួយ​នៅ​ភ្នំពេញ​។ «​មក​ភ្នំពេញ​ដំបូង​ខ្ញុំ​ធ្វើ​កូន​កាំបិត​គេ​(​ជំនួយការ​ចុង​ភៅ​)។ ​បើ​គេ​មាន​លុយ​គេ​ទៅ​រៀន​​ តែ​​ខ្ញុំ​គឺ​ខ្ញុំ​មក​​​​លាង​ចាន ចិត​បន្លែ ខ្ញុំ​មើល​គេ​ រៀន​ពី​គេ ហើយ​ពីរ​បី​ឆ្នាំ​ខ្ញុំ​ឡើង​ចុង​ភៅ​។ ប៉ុន្តែ​ធ្វើ​​ការ​យូរ​ៗ​ខ្ញុំ​ធុញ​​»។ ថៅ​កែ​បាយ​ឆា​រទេះ​រុញ​រៀប​រាប់។

នៅ​​​២​ឆ្នាំ​កន្លង​ទៅ ​​​លោក​ក៏​សម្រេច​ចិត្ត​​ឈប់​​ធ្វើ​ចុង​ភៅ​នៅ​ហាង មក​រុញ​រទេះ​លក់​បាយ​​ឆា​​ខ្លួន​ឯង​ ព្រោះ​ថា​មាន​​សេរីភាព​ រក​ចំណូល​ក៏​គ្រាន់​ជាង​មុន។ សព្វ​ថ្ងៃ​នេះ​លោក​​លក់​ដាច់​ណាស់ ព្រោះ​ឡើង​ប្រហែល​២ម៉ោង​លក់​អស់​បាយ​អង្ករ​៤​គីឡូ ល្ងាច​ចាប់​លក់​ម៉ោង​២​ដល់​៤​ក៏​អស់​បាយ​អង្ករ​៤​គីឡូ​ទៀត ដែល​​ហោច​ណាស់​មួយ​ថ្ងៃ​ៗ​ចំណេញ​​៨​ម៉ឺន​រៀល​​ដែរ​​ ហើយ​សល់​ពេល​ទំនេរ​មិន​ខ្វះ​​៕

ផ្តល់សិទ្ធិដោយ៖ sabay

ពាក្យទាក់ទង ៖
 

មតិយោបល់