ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ថៅកែ​​​ប៉ះ​កង់​ឡាន​ចល័ត ២៤ ម៉ោង រក​ស៊ី​អត់​ខ្លាច​រឿង​បោក

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ថៅកែ​រថយន្ត​ប៉ះ​កង់​ចល័ត​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍ បាន​អះអាង​ថា លោក​អាច​ឲ្យ​ម្ចាស់​រថយន្ត​បែកកង់​ឬ​ត្រូវ​កូវ​អាគុយ​ ផ្ញើ​ប្រាក់​ឲ្យ​លោក​តាម​ក្រោយ​ បើ​ពួកគេ​អត់​មាន​ប្រាក់​គ្រប់​ជាប់​ខ្លួន ដោយ​មិន​ខ្លាច​គេ​បោក​ឡើយ។“ខ្ញុំ​និយាយ​មែន​បង បើ​ពួកគាត់​អត់​បាន​ជាប់​លុយ​មក​ជាមួយ ឬ​លុយ​អត់​គ្រប់​​ឲ្យ​ខាង​ខ្ញុំ​អី​ហ្នឹង​ អាច​ផ្ញើ​លុយ​មក​តាម​ក្រោយ​បាន”។ ដល់​ពេល​ Sabay សួរ​ “ចុះ​បើ​​គេ​បោក អត់​ផ្ញើ​លុយ​ឲ្យ គិត​ម៉េច​វិញ? លោក ជា ​ថៅកែ​រថយន្ត​ប៉ះ​កង់វ័យ​ក្មេង​​ចល័ត​​រូប​នេះ​ឆ្លើយ​ថា “អា​រឿង​ហ្នឹង បើ​គាត់​មាន​ដល់​ឡាន​ជិះ​ហើយ​គាត់​ធ្វើ​អ៊ីចឹង​​​ដាក់​យើង ​ក៏​ខ្ញុំ​អត់​​ដឹង​ថា​ម៉េចដែរ​ ហាហា…”។ តែយ៉ាង​ណា​លោក ជឿ​ថា​​កម្លាំង​​ញើស​ឈាម​​​​​ដែល​ខាង​លោក​ខំ​ជួយ​​អតិថិជន​ទាំង​យប់ ប្រហែល​​មិន​មាន​រឿង​បែប​នេះ​ទេ។

ថៅកែ​វ័យ​ក្មេង​រូប​នេះ បន្ថែម​ថា ការ​រក​ស៊ី​ដំបូង​វា​លំបាក តែ​បើ​យើង​អាច​ផ្ដល់​ភាព​ងាយ​ស្រួល សេវាកម្ម​រហ័ស និង​ទំនុក​ចិត្ត​ដល់​អតិថិជន​ នោះ​ជំនួញ​នឹង​រីក​ចម្រើន​ទៅ​មុខ​រហូត។ ខាង​លោក​ផ្តល់​សេវាកម្ម ២៤ ម៉ោង ទោះ​បី​កណ្តាល​យប់​ ក៏​ក្រុមការងារ​លោក​ទៅ​​​ប៉ះ​កង់​ឡាន​និង​កូវ​អាគុយ​ឡានដល់​កន្លែង​ដែរ។ចំពោះ​តម្លៃ​ ​លោក​គិត​ជា​ជើង​ឡាន​។ ចាប់​ពី​ម៉ោង ៧ ព្រឹក​ លោក​យក​ថ្លៃ ២៨ ០០០ រៀល ឯ​ពេល​យប់​ចាប់​ពី​ម៉ោង ៦ គិត​ថ្លៃ ៣៥ ០០០ រៀល តែ​បើ​កាន់​តែ​យប់​ជ្រៅ​អាច​ថ្លៃ​ជាង​នេះ​បន្តិច។ក្នុង​មួយ​ថ្ងៃ ម្ចាស់​ឡាន​​​ប៉ះ​កង់​ចល័ត​រូប​នេះ អាច​រក​បាន​ប្រហែល​ខ្ទង់ ២០ ដុល្លារ​ ហើយ​​​បើ​រីក​ចម្រើន អនាគត​លោក​គ្រោង​​ទិញ​ឡាន​ ៤ គ្រឿង​បន្ថែម​​ ដើម្បី​ផ្ដល់​សេវា​ប៉ះ​​កង់​ឡាន​និង​កូវ​អាគុយ​ឡាន​ដល់​​ភ្ញៀវ៕

ផ្តល់សិទ្ធិដោយ៖ sabay

ពាក្យទាក់ទង ៖
 

មតិយោបល់