ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

ទួរគី​ ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ និង​បង់​ប្រាក់​កក់​ ដឹកជញ្ជូន​ប្រព័ន្ធ​ការពារ​ដែន​អាកាស​រុស្ស៊ី​!

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ប្រធានាធិបតី​ទួរគី​លោក​ Recep Tayyip Erdogan​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ និង​បង់​ប្រាក់​កក់​ លើ​ការ​ដឹកជញ្ជូន​ប្រព័ន្ធ​ការពារ​ដែន​អាកាស​រុស្ស៊ី​ S-400 ទៅ​កាន់​សម​ភាគី​ក្រុង​ម៉ូស្គូ​ រួច​រាល់​នា​ពេល​ថ្មី​ៗ​នេះ​។ បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Sputnik​ បាន​ចុះ​ផ្សាយ​នា​រសៀល​ថ្ងៃ​អង្គារ​ ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧។

លោក​ Erdogan​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទិញ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​រុស្ស៊ី​ S-400​ និង​
បាន​បង់​ប្រាក់​កក់​ តាម​រយៈ​ការ​ផ្ទេរ​ឥណទាន​ពី​ប្រទេស​ទួរគី​ ទៅ​ឲ្យ​ប្រទេស​រុស្ស៊ី​ បន្ថែម​ទៀត​។ ប្រធានាធិបតី​រុស្ស៊ី​លោក​ វ្ល៉ាឌីមៀរ​ ពូទីន​ បាន​និយាយ​ថា​ ប្រព័ន្ធ​ការពារ​ដែន​អាកាស​ជំនាន់​ចុង​ក្រោយ​នេះ​ វា​មាន​សមត្ថភាព​ប្រើប្រាស់​មីស៊ីល​ ០៣​ប្រភេទ​ខុស​ៗ​គ្នា​ ដែល​អាច​បំផ្លាញ​គោលដៅ​ហោះ​ហើរ​ក្នុង​រយៈ​ចម្ងាយ​ខ្លី​។គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ទួរគី​លោក​ Fikri Isik​ បាន​ចរចា​លើ​ការ​ដឹកជញ្ជូន​ប្រព័ន្ធ​ការពារ​នេះ​ តាម​រយៈ​អាកាស​ ហើយ​វា​ជា​ដំណាក់​កាល​លើក​ដំបូង​នៃ​កិច្ច​ព្រមព្រៀង​ក្នុង​ការ​ទិញ​ផង​ដែរ​៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់