ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

ត្រាំទស្សនកិច្ចនៅអាស៊ីលើកដំបូងក្នុងប្រទេសចំនួន៥

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណល ត្រាំ ​នឹង​បំពេញ​ទស្សន​កិច្ច​នៅ​អាស៊ី​ ក្នុង​ខែ​វិច្ឆិកា​ចុង​ឆ្នាំ​នេះ​ ដែល​ជា​លើក​ទី១​ ចាប់​តាំង​ពី​លោក​ចូល​កាន់​តំណែង​ ហើយ​នឹង​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ចំនួន​៥ រួម​មាន​ ជប៉ុន​ កូរ៉េខាងត្បូង​ ចិន​ វៀតណាម​ និង​ ប្រទេសហ្វីលីពីន​។​

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃទី៣ដល់ថ្ងៃទី១៤ខែវិច្ឆិកា ​ដែល​ត្រូវ​ចូល​រួម​កម្មវិធី​ចំនួន​២ រួម​មាន​វេទិកា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ប្រទេស​វៀតណាម​ និង​ មួយ​ទៀត​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​មាន​ប្រទេស​ហ្វីលីពីន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។​នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​។​

មាន​ការ​អះអាង​ថា​ ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ​ លោកត្រាំ​ នឹង​មាន​ការ​ជជែក​ផ្តោត​ខ្លាំង​លើ​កម្មវិធី​អាវុធនុយក្លេអ៊ែ​របស់​កូរ៉េ​ខាងជើង​ដែល​លោក​ថា​ កំពុង​តែ​គំរាម​កំហែង​ដល់​ពិភពលោក​។​មន្ត្រី​របស់​អាមេរិក​ម្នាក់​បាន​ថ្លែង​ថា​ នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក​ ជា​ផ្នែក​មួយ​ដែល​ជំរុញ​ឲ្យ​លោក​ចង់​បំពេញ​ទស្សនកិច្ច​នៅ​អាស៊ី​បន្ត​ទៀត​៕

ផ្តល់សិទ្ធិដោយ៖ vodhotnews

ពាក្យទាក់ទង ៖
 

មតិយោបល់