ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

សម្ពាធរបស់ត្រាំរដ្ឋមន្ត្រីក្រសួងសុខាភិបាលលាលែងតំណែង

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង សេវាធនធានមនុស្សរបស់សហរដ្ឋអាមេរិក​លោក​Tom Price បាន​ប្រកាសលាលែងចេញពីតំណែង ក្រោយពេលមានសម្ពាធពីប្រធានាធិបតីត្រាំ ជុំវិញករណី​ប្រើប្រាស់​យន្តហោះឯកជនដែលមានតម្លៃខ្ពស់ពេកប្រើពេលបំពេញការងាររដ្ឋ។​

ការប្រកាសលាលែងចេញពីតំណែងរបស់លោកគឺធ្វើឡើងតែប៉ុន្មានម៉ោងក្រោយពី លោក ដូណល ត្រាំថ្លែងប្រាប់អ្នកសារព័ត៌មានថា លោក មិនពេញចិត្តទាល់តែសោះ ចំពោះករណី លោក​ Tom Price ប្រើប្រាស់យន្តហោះថ្លៃខ្ពស់ក្នុងធ្វើការងាររដ្ឋដែលថា មិនឆ្លុះបញ្ចាំងពីរដ្ឋការរបស់លោកទេ។​ នេះ បើតាមទីភ្នាក់ព័ត៌មានរ៉យទ័រ។

តាមការប្រកាសរបស់សេតវិមានបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះ បានដាក់លិខិតរួចហើយ ចំណែកលោកត្រាំក៏ទទួលយកលិខិតសុំលាលែងនោះ។​ភ្លាមនោះលោកត្រាំបានតែងតាំងលោក Don Wright ជាអនុរដ្ឋមន្ត្រីក្រសួងនេះ ឲ្យបំពេញការងារជាបណ្តោះអាសន្ននៅក្នុងក្រសួងសុខាភិបាល​ និង សេវាធនធានមនុស្ស៕

ផ្តល់សិទ្ធិដោយ៖ vodhotnews

ពាក្យទាក់ទង ៖
 

មតិយោបល់