ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

មន្ទីរសាធារណៈការភ្នំពេញថាត្រូវការអណ្ដូងលូ៣ពាន់ទៀតទើបលែងលិចក្រុង

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

មន្ទីរសាធារណៈការរាជធានីភ្នំពេញបានឲ្យដឹងថាដើម្បីកាត់បន្ថយការលិចក្នុងទីក្រុង នោះមន្ទីរ​សាធារណៈ​ការ​ត្រូវការសាងសង​អណ្ដូងលូចំនួន ៣ពាន់បន្ថែមទៀត សម្រាប់រំដោះទឹកបានឆាប់រហ័ស។ថ្លែងនៅក្នុងបទសំភាសន៍ជាមួយទូរទស្សន៍បាយ័ន​កាលពីថ្ងៃទី ២៧ ខែកញ្ញា ប្រធានមន្ទីរសាធារណៈការ​រាជ​ធានីភ្នំពេញលោក សាំ ពិសិដ្ឋ បានឲ្យដឹងថាបញ្ហាលិចទឹកក្នុងទីក្រុង​សព្វថ្ងៃ​ដោយសារខ្វះខាត់នូវ​អណ្ដូងលូ​ដើម្បីទទួលទឹក​ ដូច្នេះលោកបានស្នើសុំគោលការណ៍ធ្វើបន្ថែមឲ្យបានចំនួន៣ពាន់ទៀត។

បើតាមការលើកឡើងលោក សាំ ពិសិដ្ឋ បច្ចុប្បន្នភ្នំពេញមានអណ្ដូងលូចំនួន ៤៤០០០ រួចមកហើយ តែ​នៅ​មិន​ទាន់​​គ្រប់គ្រាន់​ក្នុងការ​រំដោះ​ទឹក ដោយអណ្ដូងលូខ្លះ មានគម្លាតឆ្ងាយពីគ្នា និង ខ្លះទៀតត្រូវបាន​ពលរដ្ឋ​បិទជិត​ដើម្បី​ ប្រើជា​ប្រយោជន៍​ផ្ទាល់ខ្លួន។ កណ្តូងលូគឺជា ចន្លោះសម្រាប់ឲ្យទឹកហូរពីលើផ្លូវ ឬ លើដី ចូលក្នុងប្រព័ន្ធលូ ហើយហូរទៅកន្លែងអាងរំដោះទឹក។​លោក សាំ ពិសិដ្ឋបន្តថាករណីភ្លៀងខ្លាំងដែលបណ្ដាលឲ្យលិចតំបន់ខ្លះនៅ​​ភ្នំពេញប៉ុន្មានថ្ងៃនេះ គឺបណ្ដាល​មកពី​បម្រែ​បម្រួល​​អាកាសធាតុ ភ្លៀងក្នុងរយៈពេលខ្លី តែច្រើនលើសចំនុះ ៤០ មីលីម៉ែត្រក្នុងមួយម៉ោង។

លោកសាំ ពិសិដ្ឋបន្ថែមថាករណីលិចនេះក៏បណ្ដាលមកពីប្រទេស កម្ពុជាទទួយរងទឹកភ្លៀងច្រើនក្នុង ចំណោម ​ប្រទេស ៥ លើពិភពលោក ដែលមាន ភីលីពិន វៀតណាម ថៃ និង ប្រទេសជប៉ុន ទើបបណ្ដាលឲ្យលើស​សមត្ថភាព​ទ្រទ្រង់ទឹកភ្លៀង ។លោក សាំ ពិសិដ្ឋ ឲ្យដឹងដែរថាក្នុងចំណោមប្រទេសទាំង៥ ដែលទទួលរងទឹកភ្លៀងខ្លាំងនោះ កម្ពុជារំដោះទឹក​យឺត​យ៉ាវ​ជាងគេ ដោយសារការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជាមានភាពក្មេងខ្ចី ហើយបណ្ដាញលូ​មានភាពខ្វះខាត់​ច្រើនផងដែរ៕

ផ្តល់សិទ្ធិដោយ៖ vodhotnews

ពាក្យទាក់ទង ៖
 

មតិយោបល់