ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

ល្បីឈ្មោះ​ដល់​សម្លៀកបំពាក់ ! ខោខ្លី​របស់​មេដឹកនាំរ​បប​ណា​ហ្ស៊ី Adolf Hitler ត្រូវបាន​ដាក់លក់​ដេញថ្លៃ

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

គេហទំព័រ Ibtimes បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​ឲ្យ​ដឹងថា ខោខ្លី​ពណ៌​ស​មួយ​របស់​មេដឹកនាំ​រប​ប​ណា​ហ្ស៊ី (Nazi) គឺ​លោក Adolf Hitler ត្រូវបាន​គេ​យកមក​ដាក់លក់​ដេញថ្លៃ​នា​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧​ក្នុងតម្លៃ​៥ ៥០០​ដុល្លារ​អាមេរិក នៅ​ហាង Alexander Historical Auctions ក្នុង​ទីក្រុង Chesapeake រដ្ឋ Maryland សហរដ្ឋអាមេរិក ។​

ខោខ្លី​របស់​Adolf Hitler ដែល​ត្រូវបាន​គេ​យកមក​ដាក់លក់​ដេញថ្លៃ​នោះ មាន​ពណ៌​ស រួមជាមួយ​ឆ្នូត​ពណ៌​ស ធ្វើ​ពី​កំណាត់​ប្រភេទ Linen មើលទៅ​ហាក់ដូចជា​នៅ​ថ្មី​នៅឡើយ និង​វា​មាន​ទំហំ​ធំ​ចម្លែក គឺ​ទំហំ​ចង្កេះ៤៨សង្ទីម៉ែត្រ និង​សម្រុង​៩៩សង្ទីម៉ែត្រ ។ ខោខ្លី​នេះ ត្រូវបាន​គ្រួសារ​ជនជាតិ​អូទ្រីស​មួយ​ជា​អ្នកគ្រប់គ្រង​សណ្ឋាគារ​ទំនើប Parkhotel Graz នៅ​ប្រទេស​អូទ្រីស​រក្សាទុក​ដាក់តាំង​ពី​អំឡុង​ខែមេសា ឆ្នាំ​១៩៣៨ ពោល​មាន​រយៈពេល​៧៩​ឆ្នាំ ០៥​ខែ​មកហើយ ។​

​ដោយឡែក កាលពី​ឆ្នាំមុន​ខោ​ទ្រនាប់​របស់លោក​ស្រី Eva Braun ជា​ភរិយា​របស់លោក Adolf Hitler ក៏ត្រូវ​បាន​គេ​យកមក​ដាក់លក់​ដេញថ្លៃ​ផងដែរ​នៅ​ប្រទេស​អង់គ្លេស ដែល​លក់បាន​តម្លៃ​៣ ៨២៨​ដុល្លារ​អាមេរិក ។លោក Adolf Hitler គឺជា​អតីត​មេដឹកនាំ​របប Nazi នៃ​ប្រទេស​អាល្លឺម៉ង់​ចាប់ពី​អំឡុង​ឆ្នាំ​១៩៣៤ ដល់​ឆ្នាំ​១៩៤៥ (​សម័យ​សង្គ្រាមលោកលើកទី​២) ។ មេដឹកនាំ​របប Nazi រូបនេះ​បានទទួល​មរណភាព​នា​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៤៥ ក្នុង​ជន្មាយុ​៥៦​ឆ្នាំ នៅ​ទីក្រុង Berlin ប្រទេស​អាល្លឺម៉ង់ ៕​

ផ្តល់សិទ្ធិដោយ៖ dtn7

ពាក្យទាក់ទង ៖
 

មតិយោបល់