ថ្ងៃ ពុធ ទី 13 ខែ ធ្នូ ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 13 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

បញ្ចប់​នយោបាយ​ត្រកូល Shinawatra ! ថៃ​ត្រៀម​អនុម័ត​ច្បាប់​ថ្មី​បិទ​ច្រក​បណ្តឹងឧទ្ធរណ៍​ចំពោះ​លោកស្រី Yingluck Shinawatra និង​បញ្ចប់​ជីវភាព​នយោបាយ​ត្រកូល Shinawatra ទាំងស្រុង

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

លោក Meechai Ruchuphan អ្នកជំនាញ​ច្បាប់ និង​ជា​ប្រធាន​គណៈកម្មការ​រៀបរៀង​រដ្ឋធម្មនុញ្ញ​ថៃ (CDC) ដែល​ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន Bangkok Post របស់​ថៃ​ឲ្យ​ដឹងថា ប្រសិនបើ​លោកស្រី Yingluck Shinawatra ដែល​ជាប់​ឈ្មោះ​ជា​ជនជាប់ចោទ​ចង់​បន្ត​ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​ការសម្រេច​របស់​តុលា​ការដែល​វិនិច្ឆ័យ​សេចក្តី​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​៥​ឆ្នាំ​នោះ គឺ​លោកស្រី​ត្រូវតែ​មក​បង្ហាញខ្លួន​ដោយផ្ទាល់​នៅ​ចំពោះមុខ​តុលាការ ដោយ​អនុលោម​តាម​បញ្ញត្តិ​មាត្រា​៦១​នៃ​ច្បាប់​ថ្មី ហើយ​បើ​លោកស្រី​ចង់​វិលត្រឡប់​ចូលមកក្នុង​ប្រទេស​វិញ​នោះ ក៏​នឹងត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ដែរ ។​

​អ្នកជំនាញ​ច្បាប់​របស់​ថៃ​អាយុ​៧៩​ឆ្នាំ​រូបនេះ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា អនុលោម​តាម​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧​នេះ គឺ​បើ​លោកស្រី Yingluck Shinawatra សម្រេច​វិល​ត្រឡប់មក​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​កំណត់​៥​ឆ្នាំ​ក្តី ក៏​លោកស្រី​ត្រូវបាន​ហាមឃាត់​ការ​ប្រឡូក​ធ្វើ​នយោបាយ​អស់​មួយជីវិត ពីព្រោះ​លោកស្រី​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដោយយោង​តាមច្បាប់​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​អំពើពុករលួយ ។​​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ តុលាការ​ថៃ​បានប្រកាស​សាលដីកា​កំបាំងមុខ​ផ្តន្ទាទោស​លោកស្រី Yingluck Shinawatra ដាក់ពន្ធនាគារ​កំណត់​៥​ឆ្នាំ ពីបទ​ពុករលួយ​ក្នុង​កម្មវិធី​ទិញស្រូវ​ពី​ប្រជាកសិករ​ក្នុងតម្លៃ​ថ្លៃ​ធ្វើ​ឲ្យ​ខាតបង់​ថវិការដ្ឋ​ប្រមាណ​៨​ពាន់​លាន​ដុល្លារ​អាមេរិក ។​

ក្រុមអ្នកវិភាគ​នយោបាយ​នៅ​ប្រទេស​ថៃ​បាន​លើកឡើងថា ទោះយ៉ាងណា​ក៏ដោយ​ក៏​លោកស្រី Yingluck Shinawatra អតីត​នាយករដ្ឋមន្ត្រី​ថៃ​ទំនង​នឹងមិន​សម្រេចចិត្ត​វិលត្រឡប់​ចូលមកក្នុង​ប្រទេស​ថៃ​វិញ​ដើម្បី​អនុវត្ត​ទោស​តាម​ការសម្រេចសេចក្តីរ​បស់​តុលាការ​ថៃ​នោះឡើយ ហើយ​បើតាម​ប្រភពពី​គណបក្ស​ភឿ​ថៃ (Pheu Thai Party) បាន​បញ្ជាក់ដែរថា លោកស្រី​កំពុង​ស្វះស្វែង​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​អង់គ្លេស ។​​លោកស្រី Yingluck Shinawatra អាយុ​៥០​ឆ្នាំ ត្រូវជា​ប្អូនស្រី​បង្កើត​របស់លោក Thaksin Shinawatra អតីត​នាយករដ្ឋមន្ត្រី​ថៃ បាន​ជាប់ឆ្នោត​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ថៃ​ជា​ស្ត្រី​ដំបូង​គេ​បង្អស់​កាលពី​ឆ្នាំ​២០១១ ប៉ុន្តែ​ត្រូវបាន​រាជរដ្ឋាភិបាល​យោធា​ថៃ​សព្វថ្ងៃ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង​នា​ខែឧសភា ឆ្នាំ​២០១៤ ៕​

ផ្តល់សិទ្ធិដោយ៖ dtn7

ពាក្យទាក់ទង ៖
 

មតិយោបល់