ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

អដ្ឋិធាតុខ្លះនៃសព លោក វណ្ណ ម៉ូលីវណ្ណ បាចចូលទឹកកស្សិណអង្គរ

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

មន្ដ្រីព្រះបរមរាជរាំងឲ្យដឹងថា អដ្ឋិធាតុមួយចំណែករបស់សព លោក វណ្ណ ម៉ូលីវណ្ណ នឹងតម្កល់នៅចេតីយរបស់លោក និងមួយចំណែកទៀត បាចនៅទឹកកស្សិណអង្គរ ដោយថាការធ្វើរបៀបនេះ ទៅតាមបណ្ដាំរបស់លោក ​មុនពេលទទួលមរណភាព ខណៈបុណ្យគំរបខួប៧ថ្ងៃ នឹងប្រព្រឹត្តិទៅថ្ងៃទី៣ខែតុលាស្អែកនេះ។

ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង​ លោក គុយ សុផល ថ្លែងពីជីវប្រវត្ដិរបស់ស្ថាបត្យករដ៏ល្បីនៅកម្ពុជា លោក វណ្ណ ម៉ូលីវណ្ណ មុនពេលបូជាសព កាលពីថ្ងៃរសៀលទី១ខែតុលា ម្សិលមិញនេះថា ការបូជាសពរបស់លោក វណ្ណ ម៉ូលីវណ្ណ គឺធ្វើឡើងនៅក្នុងវត្ដ ព្រះឥន្ទកោសីយ៍ ទៅតាមបណ្ដាំរបស់លោក មុនពេលទទួលមរណភាព។ លោក សុផល មានប្រសាសន៍បន្ដថា អដ្ឋិធាតុមួយចំណែក តម្កល់នៅចេតិយរបស់លោកក្នុងនៅវត្ដព្រះឥន្ទកោសីយ៍ ស្ថិតនៅក្នុងសង្កាត់​ស្លក្រាម ក្រុងសៀមរាប និងមួយចំណែកទៀត បាចក្នុងទឹកកស្សិណអង្គរ​ពីខាងកើត។ ហើយបុណ្យសព គឺធ្វើឡើងតាមប្រពៃណីខ្មែរ ខណៈដែលសមាជិកគ្រួសាររបស់លោកភាគច្រើន ជាសញ្ជាតិស្វិស។

លោក វណ្ណ ម៉ូលីវណ្ណ​ កើតនៅថ្ងៃ​ទី២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅក្នុងខេត្តកំពត។ លោក វណ្ណ ម៉ូលីវណ្ណ ជា​ស្ថាបត្យករ​ល្បីឈ្មោះ ក្នុងសម័យសង្គមរាស្ត្រនិយម ដោយ​លោកបានចូល​រួមកសាងសំណង់ជា​ច្រើន នៅ​អំឡុង​ពេល​នោះ ហើយ​បានបន្សល់ទុកដល់បច្ចុប្បន្ន។បន្ទាប់ពីទទួលមរណភាព សពស្ថាបត្យករ​ល្បី​ឈ្មោះ​រូប​នេះ ត្រូវ​បាន​ព្រះមហាក្សត្រប្រទានគ្រឿងឥស្សរិយយសចំនួន៥ មាន គ្រឿង​​ឥស្សរិយយសជាតូបការ មុនីសារាភ័ណ្ឌ​ថ្នាក់​មហាសេរីវឌ្ឍន៍ សុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍ ​និងគ្រឿង​​ឥស្សរិយយស​សម្ដេចព្រះមហាសត្រីយានី ព្រះសីសុវត្ថ មុនីវង្ស កុសុមៈនារីរ័ត្នថ្នាក់មហាសេរីវឌ្ឍន៍៕

ផ្តល់សិទ្ធិដោយ៖ vodhotnews

ពាក្យទាក់ទង ៖
 

មតិយោបល់