ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

បាញ់​ប្រហារ​យ៉ាង​រង្គាល​នៅ​ឡាសវេហ្កាស​ សម្លាប់​មនុស្ស​យ៉ាង​តិច​៥៩​នាក់

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

សេចក្ដី​រាយការណ៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ AFP បាន​ឲ្យ​ដឹង​ថា មនុស្ស​ដល់​ទៅ ៥៩​នាក់ ត្រូវ​បាន​សម្លាប់ នៅ​ក្នុង​អំពើ​ហិង្សា​បាញ់​ប្រហារ​ដ៏​រង្គាល​មួយ​កាល​ពី​​ថ្ងៃ​មិញ​នេះ នៅ​ឯ​ទីក្រុង​ឡាសវេហ្កាស​របស់​អាមេរិក។AFP បាន​រាយការណ៍​ថា វា​គឺ​ជា​ការ​បាញ់​ប្រហារ​ដ៏​បង្ហូរ​ឈាម​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ហើយ​ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​ប្រហារ​​នៅ​ឯ​ការ​ប្រគុំ​តន្ត្រី​មួយ ធ្វើ​ឡើង​នៅ​ឡាសវេហ្កាស​ស្ត្រីប។

ប៉ូលិស​អាមេរិក បាន​និយាយ​ថា បុរស​ឈ្មោះ Stephen Craig Paddock អាយុ៦៤​ឆ្នាំ បាន​បំបែក​បង្អួច​បន្ទប់​សណ្ឋាគារ​នៅ​ជាន់​ទី ៣២ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ឬ​ត្រូវ​នឹង​ថ្ងៃ​ចន្ទ​នៅ​កម្ពុជា ហើយ​ជន​នោះបាន​ប្រើ​ប្រាស់​កាំភ្លើង​យន្ត​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​អ្នក​ចូលរួម​ទស្សនា​ការ​ប្រគុំ​តន្ត្រី​នោះ។ ប៉ូលិស​អាមេរិក​ឲ្យ​ដឹង​ថា ខ្មាន់​កាំភ្លើង​រូប​នោះ គឺ​ជា​អតីត​គណនេយ្យករ​ដ៏​ស្តុកស្ដម​ម្នាក់។តារា​ចម្រៀង Jason Aldean បាន​រត់​ចោល​ឆាក​តន្ត្រី នៅ​ពេល​ការ​បាញ់​ប្រហារ​នោះ​ផ្ទុះ​ឡើង​នៅ​ប្រហែល​ម៉ោង ១០​យប់ ហើយ​អ្នក​គាំ​ទ្រ​បាន​រត់​គេច​ខ្លួន​ប្រសេច​ប្រសាច​ទាំង​ភ័យ​រន្ធត់ ដើម្បី​រក​កន្លែង​លាក់​ខ្លួន​ ខណៈ​ដែល​គ្រាប់​កាំភ្លើង​ត្រូវ​បាន​បាញ់​ស្រោច​ដូច​ទឹក​ភ្លៀង​ពី​ខាង​លើ​មក​នោះ។

AFP បាន​ផ្សាយ​ថា ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម ឬ IS នោះ បាន​ប្រកាស​ថា ខ្មាន់​កាំភ្លើង Paddock គឺ​ជា​ទាហាន​ម្នាក់​របស់​ក្រុម​នេះ ប៉ុន្តែប៉ូលិស FBI អាមេរិក​និយាយ​ថា ពុំ​បាន​រក​ឃើញ​ទំនាក់​ទំនង​បែប​នោះ​ទេ ហើយ​​ប៉ូលិស​នៅ​ទីក្រុង​ឡាសវេហ្កាស បាន​ហៅ​​ខ្មាន់​កាំភ្លើង​រូប​នោះ​ថា «ជន​វិកល​ចរិត»។ប៉ូលិស​អាមេរិក​និយាយ​ថា ខ្មាន់​កាំភ្លើង Paddock រូប​នេះ ពុំ​មាន​ប្រវត្តិ​ជាប់​ទោស​ឧក្រិដ្ឋ​នោះ​ឡើយ ហើយ​រូប​គេ​បាន​បាញ់​សម្លាប់​ខ្លួន​ឯង មុន​នឹង​កង​កម្លាំង​ពិសេស​សម្រុក​ចូល​ក្នុង​បន្ទប់​ស្នាក់នៅ​របស់​គេ ស្ថិត​នៅ​ក្នុង​សណ្ឋាគារ Mandalay Bay នោះ៕

ផ្តល់សិទ្ធិដោយ៖ vodhotnews

ពាក្យទាក់ទង ៖
 

មតិយោបល់