ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

លោក ត្រាំ មិន​និយាយ​អ្វី​សោះ​រឿង​គ្រប់​គ្រង​អាវុធ ក្រោយ​អំពើ​បាញ់​ប្រហារ

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្កោល​ទោស​ការ​បាញ់​សម្លាប់​មនុស្ស​យ៉ាង​រង្គាល ៥៩​នាក់ នៅ​ឯ​កន្លែង​ប្រគុំ​តន្ត្រី​នៅ​ទីក្រុង​ឡាសវេហ្កាស កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​ចាត់​ទុក​ជា «ទង្វើ​បិសាច​ពិត​ប្រាកដ» ប៉ុន្តែ លោក​បែរ​ជា​រក្សា​ជំហរ​មិន​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវ​នាវ​ឲ្យ​មាន​ការ​គ្រប់​គ្រង​អាវុធ ឬ​ក៏​មូលហេតុ​នៃ​ការ​បាញ់​ប្រហារ​ដ៏​បង្ហូរ​ឈាម​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​នា​ពេល​ថ្មីៗ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ថ្លែង​តាម​ទូរទស្សន៍​ពី​សេតវិមាន​អាមេរិក​នោះ លោក ត្រាំ បាន​ព្យាយាម​ផ្ដល់​ការ​លួង​លោម និង​អំពាវ​នាវ​ឲ្យ​មាន​ឯកភាព​ជាតិ ដែល​នោះ​គឺ​ជា​សារ​សម្រាប់​ប្រធានាធិបតី​អាមេរិក​សម័យ​ទំនើប។

សម្រាប់​អតីត​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា វិញ លោក​បាន​យក​ដៃ​ជូត​ទឹក​ភ្នែក នៅ​ពេល​លោក​ព្យាយាម​​លួង​លោម​​ប្រជាជាតិ នៅ​ក្រោយ​ហេតុការណ៍​បាញ់​ប្រហារ​នៅ​សាលាបឋម​សិក្សា Sandy Hook កាល​ពី​ឆ្នាំ​២០១២។ អតីត​ប្រធានាធិបតី Goerge W. Bush បាន​ប្រាប់​ពលរដ្ឋ​អាមេរិក​ថា ប្រជាជាតិ​មាន​ភាព​តក់​ស្លុត បន្ទាប់​ពី​ការ​បាញ់​ប្រហារ​នៅ​សាកលវិទ្យាល័យ Virginia Tech។អំពើ​ហិង្សា​បាញ់​ប្រហារ​បែប​នេះ គឺ​ជា​ការ​ពិត​មួយ​នៅ​អាមេរិក និង​រឿង​ពិត​នៅ​ក្នុង​នយោបាយ​សម្រាប់​មេដឹកនាំ​អាមេរិក។

ជា​រួម​មក អំពើ​ហិង្សា​បាញ់​ប្រហារ​បែប​នេះ បាន​កើត​ឡើង​ជាង ២៧០​ករណី​រួច​មក​ហើយ​នៅ​អាមេរិក​គ្រាន់​តែ​នៅ​ក្នុង​ឆ្នាំ​នេះ​ប៉ុណ្ណោះ ប៉ុន្តែ អត្ថន័យ​ជាក់​លាក់​នៅ​តែ​មាន​ការ​ជជែក​គ្នា​ដដែល។សម្រាប់​លោក ត្រាំ វិញ នៅ​ចំពោះ​មុខ​សាធារណជន​ដែល​ពោរ​ពេញ​ទៅ​ដោយ​ទុក្ខ​សោក​នោះ លោក​បាន​បញ្ជា​ឲ្យ​បង្ហូត​ទង់​ជាតិ​ចុះ​ពាក់​កណ្ដាល​រហូត​ដល់​ល្ងាច​ថ្ងៃ​សុក្រ និង​បួង​សួង​ដល់​ជន​រង​គ្រោះ។ លោក​បាន​ប្រកាស​ថា លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ទីក្រុង​ឡាវេសហ្កាស នៅ​ថ្ងៃ​ពុធ។

ដោយ​បាន​ឱន​ក្បាល និង​ឈ្ងោក​មុខ​ចុះ លោក ត្រាំ បាន​ដឹកនាំ​ក្រុម​មន្ត្រី​សេតវិមាន ឈរ​ស្មឹង​ស្មាធ​មួយ​សន្ទុះ​ជា​ការ​គោរព​ដល់​អ្នក​ស្លាប់។ការ​បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៥៩​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស​ជាង ៥០០​នាក់​ទៀត​រង​របួស។ ខ្មាន់​កាំភ្លើង ត្រូវ​បាន​ប៉ូលិស​អាមេរិក​បញ្ជាក់​ថា ជា​អតីត​គណនេយ្យករ​អាយុ ៦៤​ឆ្នាំ​ឈ្មោះ Stephen Craig Paddock ដែល​បាន​បាញ់​សម្លាប់​ខ្លួន​ឯង មុន​នឹង​កម្លាំង​ពិសេស​ឆ្មក់​ចូល​ក្នុង​បន្ទប់​ស្នាក់នៅ​របស់​ខ្មាន់​កាំភ្លើង​រូប​នោះ៕

ផ្តល់សិទ្ធិដោយ៖ vodhotnews

ពាក្យទាក់ទង ៖
 

មតិយោបល់