ថ្ងៃ ពុធ ទី 13 ខែ ធ្នូ ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 13 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

អាជ្ញាធរម៉ាឡេស៊ី​ស្រាវជ្រាវក្រុមហ៊ុន​ចំនួន១០ករណីពុករលួយ

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

អាជ្ញាធរម៉ាឡេស៊ី​កំពុងតែបើកការស៊ើបអង្កេតលើក្រុមហ៊ុនចំនួន១០ ដែលសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ លើទឹកប្រាក់ជាង​២៣លានដុល្លារអាមេរិក ហើយមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីរដ្ឋាភិបាលនៅតាមក្រសួងមួយចំនួនទៀត។​

តាមសារព័ត៌មាន​ New Straits Time ចុះផ្សាយថា ក្រុមគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើពុករលួយនៃប្រទេសម៉ាឡេស៊ី​បាន​ស្រាវជ្រាវលើករណីនេះជាង ១ឆ្នាំហើយ ដែលរកឃើញថា មានជាប់ពាក់ព័ន្ធជាមួយមន្ត្រីនៅក្នុងក្រសួងចំនួន​៥។ ប៉ុន្តែថា នៅខ្វះឯកសារមួយចំនួនទៀត។​ក្នុងចំណោមក្រុមហ៊ុន​ចំនួន​១០ដែលស្ថិតនៅក្នុងការស៊ើបអង្កេតនេះ ក៏មានធនាគារមួយឈ្មោះ Nagara Malaysiaដែរ។​ ក្រុមអ្នកស្រាវជ្រាវបានថ្លែងថា វាជារឿងអាម៉ាសរបស់រដ្ឋាភិបាល​ ដែលមានករណីពុករលួយទ្រង់ទ្រាយធំបែបនេះ ហើយបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ជាតិ​៕

ផ្តល់សិទ្ធិដោយ៖ vodhotnews

ពាក្យទាក់ទង ៖
 

មតិយោបល់