ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

ប្រាយុទ្ធ សន្យាជាមួយ ត្រាំ ថានឹងរៀបចំបោះឆ្នោតត្រឹមត្រូវមួយនៅឆ្នាំក្រោយ

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

មេដឹកនាំថៃ លោក ​ប្រាយុទ្ធ ចាន់អូចា ថ្លែងប្រាប់មេដឹកនាំសហរដ្ឋអាមេរិក​នៅថ្ងៃនេះថា លោក​នឹងរៀបចំការបោះឆ្នោត​ឲ្យមានភាពសេរី ត្រឹមត្រូវ និង​យុត្តិធម៌មួយតាមការកំណត់របស់រដ្ឋធម្មនុញ្ញនៃប្រទេសនេះ នៅឆ្នាំក្រោយ។​

មេដឹកនាំថៃលោក ប្រាយុទ្ធ ចាន់អូចា ថ្លែងថា ការកំណត់អំពីការបោះឆ្នោតនេះ គឺលោកលើកឡើងដោយខ្លួនឯង នៅការិយាល័យប្រធានាធិបតីអាមេរិក ​Oval Office ដោយថា មិនមានការជំរុញពីលោក ត្រាំ នោះទេ។ លោកថា ការបោះឆ្នោតនឹងប្រកាសនៅឆ្នាំក្រោយ គឺចាប់ផ្តើម​១៥០ថ្ងៃ ក្រោយការប្រកាសដែលមានកំណត់នៅក្នុងច្បាប់។​ នេះបើតាមសារព័ត៌មានរបស់ថៃ The Nation។​

ចំណែកមេដឹកនាំសហរដ្ឋអាមេរិក​ លោកត្រាំ ប្រកាសស្វាគមន៍ ចំពោះការប្តេជ្ញារបស់មេដឹកនាំយោធាថៃនេះ​  ហើយលោក​បង្ហាញ​ក្តី​សង្ឃឹមថា ការបោះឆ្នោតនឹងរៀបចំដោយត្រឹមត្រូវយុត្តិធម៌។​មេដឹកនាំយោធាថៃ លោក ប្រាយុទ្ធ ចាន់អូចា ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក​ចំនួ​ន៣ថ្ងៃគឺចាប់ផ្តើមពីថ្ងៃចន្ទ។​ដំណើរទស្សនកិច្ចនេះ ក្រៅពីការជជែកជុំវិញស្ថានភាពនយោបាយភាគីទាំងពីរក៏បានជជែក​លើគម្រោងមួយចំនួនទៀត​ក្នុងការទំនាក់ទំនងសេដ្ឋកិច្ច៕

ផ្តល់សិទ្ធិដោយ៖ vodhotnews

ពាក្យទាក់ទង ៖
 

មតិយោបល់