ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

ចាស់​ខ្លឹម ! ចាន​បុរាណ​ចិន​មួយ​អាយុកាល​ប្រមាណ​៩០០​ឆ្នាំ លក់​ដេញថ្លៃ​បាន​តម្លៃ​ជិត​៤០​លាន​ដុល្លារ​

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

​គេហទំព័រ​សារព័ត៌មាន Telegraph របស់​អង់គ្លេស​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៧​ម្សិលមិញ​ឲ្យ​ដឹងថា ចាន​បុរាណ​ចិន​មួយ​ក្នុង​រជ្ជកាល​ស្តេច​សុង (Song dynasty) ដែលមាន​អាយុកាល​ប្រមាណ​៩០០​ឆ្នាំ​ត្រូវបាន​គេ​យកមក​ដាក់លក់​ដេញថ្លៃ​នៅ​ហាង​យីហោ «Sotheby´s» នាទី​ក្រុង​ហុងកុង ដោយ​លក់បាន​តម្លៃ​ខ្ពស់​រហូតដល់​៣៨​លាន​ដុល្លារ​អាមេរិក ។

​អ្នកគ្រប់គ្រង​ហាង​លក់​ដេញថ្លៃ​យីហោ «Sotheby´s» បានបញ្ជាក់​ឲ្យ​ដឹងថា ដំណើរ​ការលក់​ដេញថ្លៃ​ចាន​បុរាណ​ចិន​នេះ​បានចាប់ផ្តើម​ពី​តម្លៃ​មូលដ្ឋានចំនួន​១០,២​លាន​ដុល្លារ​អាមេរិក រហូត​រកឃើញ​អ្នក​ហ៊ានថ្លៃ​ខ្ពស់​ជាងគេ​ក្លាយជា​ម្ចាស់​ចាន​តាមរយៈ​ការដេញថ្លៃ​បាន​ក្នុងតម្លៃ​៣៨​លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​មានការ​ដេញថ្លៃ​យ៉ាង​តានតឹង​អស់​រយៈពេល​២០​នាទី ទាំង​តាម​ទូរស័ព្ទ ទាំង​នៅក្នុង​បន្ទប់​ដេញថ្លៃ​ផ្ទាល់ ខណៈ​អ្នកទិញ​ចាន​បុរាណ​ចិន​នោះបាន​សូម​រក្សា​សិទ្ធិ​លាក់​អត្តសញ្ញាណ​របស់ខ្លួន​មិន​បញ្ចេញ​ជា​សាធារណៈ​ឡើយ ។

​ចាន​បុរាណ​ចិន​នា​រជ្ជកាល​ស្តេច​សុង (៩៦០-១១២៧) មាន​អាយុកាល​ប្រមាណ​៩០០​ឆ្នាំ​ដែល​ដាក់លក់​ដេញថ្លៃ​បាន​តម្លៃ​៣៨​លាន​ដុល្លារ​អាមេរិក​នោះ​មាន​ប្រវែង​ត្រឹម​១៣​សង្ទីម៉ែត្រ និង​មាន​លាប​ពណ៌​ខៀវ​បៃតង ។​លោក Nicolas Chow នាយករង​គ្រប់គ្រង​ហាង​លក់​ដេញថ្លៃ​យីហោ «Sotheby´s» បាន​ថ្លែងថា ចាន​បុរាណ​ចិន​ដែល​លក់បាន​ក្នុងតម្លៃ​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​នេះ គឺជា​វត្ថុ​បុរាណ​ដ៏​កម្រ​មាន​បំផុត ៕​

ផ្តល់សិទ្ធិដោយ៖ dtn7

ពាក្យទាក់ទង ៖
 

មតិយោបល់