ថ្ងៃ ពុធ ទី 13 ខែ ធ្នូ ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 13 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

ក្រសួងថាភ្លៀងនៅតែបន្តធ្លាក់ទូទាំងប្រទេសរហូតដល់សប្តាហ៍ក្រោយ

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ក្រសួងធនធានទឹក និងឧតុនិយម ​​អំពាវនាវទៅពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ពីអាកាសធាតុដោយថា ចាប់ពីថ្ងៃនេះរហូតដល់ដើមសប្តាហ៍ក្រោយ ភ្លៀងនៅតែបន្ត ធ្លាក់រាយប៉ាយទូទាំងប្រទេស ពិសេស នៅតំបន់ជាប់ព្រំដែនថៃ។តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃពុធម្សិលមិញ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី​០៥ដល់ថ្ងៃទី ០៦ ខែតុលា ស្ថានភាពភ្លៀងអាចនិងមានការថយចុះបន្តិច​ ប៉ុន្តែចាប់ពីថ្ងៃទី ០៧ខែតុលា តទៅ ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយនៅទូទាំងប្រទេសឡើងវិញ។

ក្រសួងបន្ថែមទៀតថា ភ្លៀងធ្លាក់រាយប៉ាយបែបនេះ គឺបណ្តាលមកពីកម្ពុជា ទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប នៅតែបន្តអូសបន្លាយ ចាប់ពីយប់ថ្ងៃទី ០៦ខែតុលាស្អែកនេះ នឹងមានសម្ពាធទាបថ្មី ១ទៀត ធ្វើដំណើរមកកាន់ឆ្នេរវៀតណាមភាគកណ្តាល ហើយបន្តរំកិលខ្លួនមកស្ថិតនៅលើកម្ពុជា។ក្រសួងបន្តថា ចាប់ពីថ្ងៃទី០៩ខែតុលា នឹងមានសម្ពាធទាបសកម្មមួយកើតឡើង នៅក្នុងសមុទ្រចិនខាងត្បូង ក្បែរកោះហៃណាំ៕

ផ្តល់សិទ្ធិដោយ៖ vodhotnews

ពាក្យទាក់ទង ៖
 

មតិយោបល់