ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

អ្នកជំនាញថា អាចមានជនសង្ស័យផ្សេងទៀតបំពុលបងប្រុសមេដឹកនាំកូរ៉េខាងជើង

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ករណី​ឃាតកម្ម​លើ​បង​ប្អូន​ម្ដាយ​ទីដៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​នោះ បាន​ឈាន​ដល់​ភាព​ចម្រូង​ចម្រាស់​មួយ​កម្រិត​ទៀត​ហើយ ដោយ​មាន​មន្ទិល​សង្ស័យ​ថា ក្រៅ​ពី​ស្ត្រី ២​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ នៅ​មាន​ជន​សង្ស័យ​ផ្សេង​ទៀត។លោក គីម ជុងណាម ដែល​ជា​បង​ប្រុស​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន នោះ ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ​កន្លង​មក​នេះ នៅ​អំឡុង​ពេល​លោក​រង់​ចាំ​ឡើង​យន្តហោះ​នៅ​ទីក្រុង​គួឡាឡំពួ​ឆ្ពោះ​ទៅ​ទីក្រុង​ម៉ាកាវ។

ស្ត្រី​ជន​ជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ឈ្មោះ Siti Aisyah និង​នារី​ជន​ជាតិ​វៀតណាម​ម្នាក់​ឈ្មោះ Doan Thi Huong ត្រូវ​បាន​សមត្ថកិច្ច​ម៉ាឡេស៊ី​ចាប់​ខ្លួន​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ករណី​ឃាតកម្ម​នោះ និង​ត្រូវ​បាន​ចោទ​ថា ​បាន​ធ្វើ​ឃាត​បុរស​ម្នាក់​ឈ្មោះ គីម ឆុល ដែល​ក្រោយ​មក​គេ​ដឹង​ថា​ជា គីម ជុងណាម ដោយ​ប្រើ​ថ្នាំ​​គីមី​ពុល VX ខ្ទប់​មុខ​លើ​បុរស​ម្នាក់​នោះ។ ថ្នាំ​គីមី​ពុល​នោះ ជា​ប្រភេទ​ថ្នាំ​ដែល​ត្រូវ​បាន​អង្គការ​សហ​ប្រជាជាតិ​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​ប្រាស់។

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​រាយការណ៍​ថា អ្នក​ជំនាញ​ផ្នែក​រោគសាស្ត្រ វេជ្ជ​បណ្ឌិត ម៉ូហាម៉េដ សាហ៍ ម៉ះម៉ូដ បាន​និយាយ​ថា វា​អាច​មាន​ជន​សង្ស័យ​ ៤​នាក់​ទៀត ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​បញ្ជី​ចោទ​ប្រកាន់ ប៉ុន្តែ ជន​សង្ស័យ​ទាំង​នោះ មិន​ដឹង​ស្ថិត​នៅ​ទីណា​នោះ​ទេ។ វេជ្ជ​បណ្ឌិត​រូប​នេះ បាន​បញ្ជាក់​ថា ជន​សង្ស័យ ៤​នាក់​ទៀត អាច​ជា​អ្នក​ចែក​ចាយ​ថ្នាំ​គីមី​ពុល​នោះ មុន​នឹង​ស្ត្រី​ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់​នោះ យក​ទៅ​ប្រើ​សម្រាប់​សម្លាប់​លោក គីម ជុងណាម។

មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ​ទាំង​ពីរ ដែល​ស្ថិត​ក្នុង​វ័យ ២០​ឆ្នាំ​ជាង​នោះ បាន​និយាយ​ថា ពួកគេ​ត្រូវ​បាន​គេ​បោក​ឲ្យ​លង់​ជឿ​ថា ពួកគេ​កំពុង​ចូល​រួម​លេង​ក្នុង​កម្មវិធី​ពញាក់​អារម្មណ៍​សម្រាប់​ទូរទស្សន៍​មួយ ហើយ​ក្រុម​មេធាវី បាន​ដាក់​បន្ទុក​ករណី​នេះ​ទៅ​លើ​ភ្នាក់ងារ​ចារកម្ម​កូរ៉េ​ខាង​ជើង។ឃាតកម្ម​នេះ បាន​បង្ក​ជា​ជម្លោះ​កាទូត​​ដ៏​ស្រួច​ស្រាវ​រវាងប្រទេស​ម៉ាឡេស៊ី និង​កូរ៉េ​ខាង​ជើង ដែល​ត្រូវ​បាន​សង្ស័យ​ថា បញ្ជា​ឲ្យ​សម្លាប់​បង​ប្រុស​របស់​ខ្លួន​ឯង។ ប៉ុន្តែ ក្រុង​ព្យុងយ៉ាង​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ៕

ផ្តល់សិទ្ធិដោយ៖ vodhotnews

ពាក្យទាក់ទង ៖
 

មតិយោបល់