ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

អាជ្ញាធរកំពុងរំដោះទឹកចេញពីតំបន់ប្រាសាទ

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

អាជ្ញាធរជាតិអប្សរានៅថ្ងៃនេះ​ កំពុងដឹកនាំកម្លាំងចុះសិក្សា និង កាយប្រឡាយមួយចំនួន​ដើម្បីរំដោះទឹកចេញពីតំបន់ប្រាសាទនានាក្នុងឧទ្យានអង្គរ។​សេចក្តីប្រកាសរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃនេះ បានឲ្យដឹងថា ជំនន់ទឹកភ្លៀង​បានជន់លិចនៅតំបន់ខ្លះនៃប្រាសាទ ដោយសារតែមានការចោលសំរាមនៅតំបន់នោះនាំឲ្យកកស្ទះលូ បង្ហូរទឹក​។​ ទោះយ៉ាងណា សេចក្តីប្រកាសបញ្ជាក់ថា មន្ត្រីជំនាញបានរំដោះទឹកបានទាន់ពេល មិនប៉ះពាល់ដល់ប្រាសាទ និង ភ្ញៀវទេសចរទៅទស្សនានោះទេ។​

លោក ញ៉ែម រស្មី បុគ្គលិកជំនាញផ្នែកគ្រប់គ្រងទឹកបានឱ្យដឹងថា ទឹកដែលដក់នៅប្រាសាទអង្គរវត្ត ត្រូវបានក្រុមការងារនិងអ្នកលក់ដូរក្នុងប្រាសាទជួយគ្នាជីកស្តារប្រឡាយដែលជាប្រព័ន្ធផ្លូវទឹកចាស់ដើម្បីរំដោះទឹកឱ្យហូរចូលទៅស្រះទឹកក្នុងបរិវេណប្រាសាទ និងកសិន្ធុជុំវិញប្រាសាទ។

លោក​ ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹកបានឱ្យដឹងថា កន្លងមកអាជ្ញាធរជាតិអប្សរាមានប្រព័ន្ធគ្រប់គ្រងទឹកជំនន់ច្បាស់លាស់ណាស់ មិនឱ្យទឹកជន់លិចក្រុងសៀមរាបនិងតំបន់ឧទ្យានអង្គរឡើយ ប៉ុន្តែលោកថា នេះជាករណីជំនន់ទឹកភ្លៀង ទើបមិនអាចគ្រប់គ្រងនិងរំដោះទឹកចំនួនច្រើន​ចេញ​ភ្លាមៗ៕

ផ្តល់សិទ្ធិដោយ៖ vodhotnews

ពាក្យទាក់ទង ៖
 

មតិយោបល់