ថ្ងៃ ពុធ ទី 13 ខែ ធ្នូ ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 13 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

មេដឹកនាំ​ហ្វីលីពីន​ប្រកាស​ប្ដឹង​មេអង្គភាព​ប្រឆាំង​អំពើ​​ពុក​រលួយ​ ក្រោយ​ស្ថាប័ន​នេះ​ស៊ើប​អង្កេត​លើ​ទ្រព្យ​សម្បត្តិ​លោក

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ប្ដេជ្ញា​ដាក់​ពាក្យ​បណ្ដឹង​ដក​ហូត​សេចក្ដី​ទុក​ចិត្ត ប្រឆាំង​នឹង​ប្រមុខ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ប្រទេស​នេះ ក្រោយ​ពី​មេ​ប្រឆាំង​ពុក​រលួយ​ប្រទេស​នេះ បាន​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ចោទ​ថា លោក ឌូទើតេ មាន​លុយ​រាប់​លាន​កោដិ​ប៉េសូ​នៅ​ក្នុង​ធនាគារ​ដោយ​មិន​បាន​ប្រកាស​ជា​សាធារណៈ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​រាយការណ៍​បន្ត​ថា មេដឹកនាំ​ឆេវឆាវ​រូប​នេះ​និយាយ​ថា លោក​ក៏​ចង់​ដក​ហូត​តំណែង​ប្រធាន​តុលាការ​កំពូល​ដែរ ដោយលោក​ចោទ​​មេស្ថាប័ន​​រូប​នេះ បាន​អនុញ្ញាត​ឲ្យ​ក្រុម​បក្ស​ប្រឆាំង​​ប្រើ​ប្រាស់​ធ្វើ​ជា​ឧបករណ៍ ជុំ​វិញ​ការ​ព្យាយាម​ដក​តំណែង​លោក។លោក ឌូទើតេ បាន​ខឹង​សម្បារ​យ៉ាង​ខ្លាំង នៅ​ពេល​ទីភ្នាក់ងារ​ប្រឆាំង​អំពើ​ពុក​រលួយ បាន​បញ្ជាក់​កាល​ពី​ខែ​មុន​ថា ស្ថាប័ន​នេះ​នឹង​បើក​ការ​ស៊ើប​អង្កេត​លើ​ការ​ចោទ​ថា លោក ឌូទើតេ មិន​បាន​បង្ហាញ​ទ្រព្យ​សម្បត្តិ​ទាំង​មូល​របស់​លោក នៅ​ក្នុង​សេចក្ដី​ប្រកាស​ទ្រព្យ​សម្បត្តិ នៅ​ពេល​លោក​នៅ​កាន់​តំណែង​ជា​ចៅហ្វាយ​ក្រុង​នៅ​ភាគ​ខាង​ត្បូង មុន​នឹង​លោក​ក្លាយ​ជា​ប្រធានាធិបតី។

លោក ឌូទើតេ បាន​ថ្លែង​ថា ទាំង​ប្រធាន​តុលាការ​កំពូល អ្នកស្រី Maria Lourdes Sereno និង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ អ្នកស្រី Carpio-Morales នឹង​ជួប​រឿង​ឈឺ​ចាប់ នៅ​ពេល​រក​មិន​ឃើញ​លុយ​នោះ។ លោក​បន្ថែម​ថា មេស្ថាប័ន​ទាំង​ពីរ នឹង​ត្រូវ​បង្ហាញ​សាធារណជន​អំពី​គណនី​ធនាគារ​ផ្ទាល់​ខ្លួន​ រួច​ហើយ​លា​លែង​ចេញ​ពី​តំណែង។

លោក ឌូទើតេ លើក​ឡើង​ថា អ្នកស្រី Sereno មិន​បាន​បង្ហាញ​រដ្ឋាភិបាល​អំពី​ទឹក​ប្រាក់​ជាង ៦០​ម៉ឺន​ដុល្លារ​ដែល​រក​បាន​អំឡុង​ពេល​ធ្វើ​ជា​មេធាវី​ឯកជន​នៅ​ក្នុង​សំណុំ​រឿង​ព្រលាន​យន្តហោះ​នោះ​ទេ។យ៉ាង​ណា អ្នកស្រី Sereno មិន​ត្រូវ​បាន​គេ​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ភ្លាមៗ​ទេ ប៉ុន្តែ មេធាវី​របស់​អ្នកស្រី​និយាយ​ថា ពួកគេ​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ឆ្លើយ​តប​នឹង​ពាក្យ​បណ្ដឹង​ពី​ប្រធានាធិបតី​ហ្វីលីពីន ហើយ​អ្នកស្រី​នឹង​បង្ហាញ​ថា អ្នកស្រី​មិន​បាន​ប្រព្រឹត្ត​ខុស​នោះ​ឡើយ៕

ផ្តល់សិទ្ធិដោយ៖ vodhotnews

ពាក្យទាក់ទង ៖
 

មតិយោបល់