ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

យោធាថៃរៀបចំការបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំ២០១៨

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

រដ្ឋាភិបាលយោធាថៃនៅថ្ងៃអង្គារនេះ បាន​ប្រកាសរៀបចំការបោះឆ្នោតជាសកលនៅខែវិច្ឆិកាឆ្នាំ២០១៨ ប៉ុន្តែនៅមិនទាន់ប្រកាសពីថ្ងៃណាមួយនៅឡើយ។​ប្រមុខរដ្ឋាភិបាល ឬជា​ប្រធានក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ ថ្លែងនៅវិមានរដ្ឋាភិបាល​ក្នុងទីក្រុងបាងកកថា ថ្ងៃទីប៉ុន្មានជាក់លាក់ នឹងប្រកាសនៅក្នុងខែមិថុនាឆ្នាំ២០១៨។

កន្លងមករដ្ឋាភិបាលប្រកាសពន្យារពេលបោះឆ្នោតដោយបញ្ជាក់មូលហេតុថា បារម្ភពីបញ្ហានៃការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ និង សន្តិសុខ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​លោក​ ប្រាយុទ្ធ ចាន់អូចា មេដឹកនាំយោធា បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល ដឹកនាំដោយលោកស្រី យីង ឡាក់ កាលពីខែឧសភាឆ្នាំ២០១៤ បន្ទាប់ពីប្រទេសនេះមានវិបត្តិនយោបាយ៕

ផ្តល់សិទ្ធិដោយ៖ vodhotnews

ពាក្យទាក់ទង ៖
 

មតិយោបល់