ថ្ងៃ ពុធ ទី 13 ខែ ធ្នូ ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 13 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

Jack Ma បេក្ខជនម្នាក់​ក្នុងចំណោម៥នាក់អាចក្លាយជាមេដឹកនាំថ្មីរបស់ចិននៅក្នុង​ខែតុលានេះ

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ចិនគឺជាប្រទេសដែលដឹកនាំដោយរបបកុម្មុយនីស្ត ដឹកនាំដោយគណបក្សតែមួយ ចំណែកមេដឹកនាំត្រូវផ្លាស់ប្តូរគ្នាដោយសមាជបក្សនៅថ្នាក់ជាតិ​៥ឆ្នាំម្តង។ មានន័យថា៥ឆ្នាំម្តងសមាជិកបក្សកុម្មុនីស្តនឹងបោះឆ្នោតសម្រេចថា ត្រូវឲ្យបុគ្គលម្នាក់នោះកាន់តំណែងជាប្រធានាធិបតីទៀតឬ យ៉ាងណា?

សម្រាប់បុគ្គលដែលមានលក្ខណៈ ដែលមានការវិនិច្ឆ័យថា ធ្វើឲ្យប្រទេសរីកចម្រើន និង មានឥទ្ធិពលលើពិភពលោកនោះសមាជិកបក្សអាចនឹងបោះឆ្នោតគាំទ្រឲ្យបន្តមួយអាណត្តិ​៥ឆ្នាំទៀត។ អាណត្តិប្រធានាធិបតីពីរអាណត្តិ​គឺ​១០ឆ្នាំ។​សម្រាប់សមាជបក្សថ្នាក់ជាតិ​លើកទី១៩ នឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី១៨ខែតុលាខាងមុខ ហើយនឹងមានការពិភាក្សាជ្រើសរើសមេដឹកនាំបន្ទាប់។ ក្នុងដំណាក់កាលនេះ ពិភពលោក​កំពុងតែយកចិត្តទុកដាក់តាមដានថា តើអ្នកណា ដែលសមាជបក្សជ្រើសរើសនៅថ្ងៃទី១៨ខែតុលា ឲ្យក្លាយជាប្រធានាធិបតី និង ជាមេបញ្ជាការបំពូលនៃកងទ័ពរបស់ជាតិ។​

អ្នកដែលអាចនឹងត្រូវសមាជបក្សកុម្មុយនីស្តចិនជ្រើសរើសមិនសំដៅតែអ្នកនយោបាយទេ គឺអ្នកជំនួញ ឬ សហគ្រិនល្បីឈ្មោះ​ ​ក៏អាចជ្រើសរើសដែរ ឲ្យតែអ្នកទាំងនោះជាបុគ្គលមានឥទ្ធិពល ហើយមានការវិនិច្ឆ័យថា អាចធ្វើឲ្យប្រទេសមានការរីកចម្រើន​។​សារព័ត៌មាន​CNN បានពិភាក្សាជាមួយអ្នកជំនាញ១០រូប ហើយធ្វើប៉ាន់ស្មានថា មានបុគ្គលម្នាក់ក្នុងចំណោម​៥នាក់អាចនឹងត្រូវបានជ្រើសរើសក្នុងនោះគឺ៖

ទី​៥លោកLi Keqiang:  បច្ចុប្បន្ន​លោកជានាយករដ្ឋមន្ត្រី ដែលគេស្គាល់ថា ជាបុគ្គលមានឥទ្ធិពលទី២បន្ទាប់ពីប្រធានាធិបតី។ អ្នកជំនាញបានពិពណ៌នាថា នាយករដ្ឋមន្ត្រីរូបនេះ ជាអ្នកគ្រប់គ្រងសេដ្ឋកិច្ចធំបំផុតលំដាប់ទី២នៅលើពិភពលោក​ដែលមានលក្ខណៈស្មុគស្មាញ។ ​លោកLiជាអតីតអភិបាលខេត្ត Henanគឺជាអ្នកដែលគេស្គាល់ថា ជាបុគ្គលសំខាន់ក្នុងការជួយជំរុញអតីតប្រធានាធិបតី Hu Jintao ឲ្យមានឥទ្ធិពលកាន់តែខ្លាំង។​​​លោកLi ជាបុគ្គលដែលមានសមត្ថភាព និង មានខ្សែបណ្តាញច្រើន​លើវិស័យផ្សេងៗនៅក្នុងសង្គម។

ទី៤លោក  Ma Huateng: នៅក្នុងសង្គមចិនមិនមានបណ្តាញទំនាក់ទំនងសង្គម ដែល​ពិភពលោកកំពុង ប្រើប្រាស់ដូចជា Facebook និង​Twitter នោះទេ គឺនៅក្នុងប្រទេសចិន​មានតែWeChat ជាបណ្តាញទំនាក់ទំនងសង្គមកំពុងពេញនិយមបំផុតនៅក្នុងប្រទេសកុម្មុនីស្តមួយនេះ។​ លោក  Ma Huateng គឺជាស្ថានិកក្រុមហ៊ុន Wechat ហើយត្រូវទស្សនាវដ្តីForbes ចុះផ្សាយជា ជាបុគ្គលដែលមានទ្រព្យសម្បត្តិ​ច្រើនលំដាប់ទី៣នៅក្នុងប្រទេសចិន​បន្ទាប់ពី​លោក​ Jack Ma និង Wang Jianlin។​លោក  Ma Huateng ឈ្មោះហៅក្រៅរបស់លោក​ Pony ជាអ្នកបង្កើតក្រុមTencent ​ជាក្រុមហ៊ុនបង្កើតបណ្តាញទំនាក់ទំនងសង្គម​Wechat តាំងពីឆ្នាំ ១៩៩៨ គឺជាការ​សហការបង្កើតជាមួយមិត្តភ័ក្តិរបស់លោករៀននៅមហាវិទ្យាល័យជាមួយគ្នា។​Wechat កំពុងតែពេញនិយមខ្លាំងក្នុងការប្រើប្រាស់ទំនាក់ទំនងផ្ញើសារផ្សេងៗ ដែលមានជាង ១ពាន់លាននៃការប្រើប្រាស់។​

ទី៣លោកWang Qishan: ជាបុគ្គលដែលមានឥទ្ធិពលខ្លាំងនៅក្នុងគណបក្សកុម្មុយនីស្តចិន​ចាប់ពីឆ្នាំ​២០១២។ លោកជា បុគ្គលម្នាក់ក្នុងចំណោម​៧នាក់​ដែលត្រូវជ្រើសរើសជាគណៈកម្មការកាន់កិច្ចការនៅការិយាល័យនយោបាយ​ ជាអ្នកដែលមានឥទ្ធិពលក្នុងការសម្រេចលើកិច្ចការសំខាន់នៅក្នុងបក្ស។​លោក Wang ជាបុគ្គលេចធ្លោរម្នាក់ដែលជាបេក្ខជនក្នុងការបោះឆ្នោតជ្រើសរើសក្នុងសមាជ ហើយអាចទទួលបានការគាំទ្រ។ ទោះយ៉ាងណា បញ្ហាអាយុជាចំណុចមួយដែលអាចរារាំងដល់ប្រជាប្រិយភាពរបស់លោក ព្រោះលោកមានអាយុ៦៩ឆ្នាំហើយ​ គិតត្រឹម​ការរៀបចំសមាជជាតិលើកទី១៩ នៅថ្ងៃទី១៨ខែតុលានេះ​។

ទី២ លោក Jack Ma:  ជាអតីតគ្រូបង្រៀនភាសាអង់គ្លេស ចូលចិត្ត រាំតាមចង្វាក់ភ្លេងរបស់តារាចម្រៀង Michael Jackson ។ លោកមានឈ្មោះជា ភាសាចិន​ Ma Yun ជានាយក និង ស្ថាបនិកក្រុមហ៊ុន Alibaba​ ជាក្រុមហ៊ុន​ដែលប្រជាប្រិយភាពនៅចិន និង លើពិភពលោក​ក្នុងការលក់ផលិតផលលើបណ្តាញអ៊ិនធើណែត។​ លោកជា បុរសដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងប្រទេសចិន។​​លោក Jack Ma ជាអ្នកជំនួញចិនធ្លាប់មានជំនួបផ្ទាល់ មួយទល់និងមួយជាមួយប្រធានាធិបតីអាមេរិក​ រួម​ទាំងលោក​បារ៉ាក់​អូបាម៉ា និង លោក​ដូណល ត្រាំ ដើម្បីជជែកពីការវិនិយោគនិងការបង្កើតការងារ។​

ទី១ លោក Xi Jinping: បច្ចុប្បន្នលោកជាប្រធានាធិបតីចិន។ លោក​ត្រូវបាន​សមាជបក្សបោះឆ្នោតជ្រើសរើសជា ប្រធានាធិបតីកាលពីឆ្នាំ២០១២។ លោកស្ថិតនៅក្នុងតំណែងបាន៥ឆ្នាំ ដូច្នេះលោកនៅតែមានឱកាសកាន់តំណែងនេះរយៈពេល៥ឆ្នាំទៀត បើសិនជាបក្សបោះឆ្នោតជ្រើសរើសជាថ្មី។​លោក​Xi កាន់តំណែងបាន៥ឆ្នាំកន្លងមក ធ្វើឲ្យឥទ្ធិពលរបស់លោកកាន់តែខ្លាំងនៅក្នុងសង្គមចិន ដោយមានស្នាដៃក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ពង្រឹងការងាររបស់រដ្ឋ និង ពង្រីកឥទ្ធិពលរបស់ប្រទេស នៅលើពិភពលោក។​ក្រុមអ្នកតាមដានលើកឡើងថា អ្នកដែលអាចនឹងត្រូវសមាជបក្សជ្រើសរើសនៅក្នុងថ្ងៃទី១៨តុលាការនេះ លោកXi នៅតែមានក្តីសង្ឃឹមច្រើនជាងគេ។​

ដោយសារតែការដឹកនាំរបស់លោកXi បានបង្ហាញពីភាពខ្លាំងក្លានៃប្រទេស មន្ត្រីមួយចំនួនលើកឡើងពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេសនេះ ដើម្បីផ្តល់អំណាចដល់មេដឹកនាំរូបនេះ អាចគ្រប់គ្រងប្រទេសចិនបាន៣អាណត្តិឬ ស្មើនឹង១៥ឆ្នាំ។ ទោះយ៉ាងណាមិនទាន់មានការលើកឡើងជជែកជាផ្លូវការពីបញ្ហានេះនៅឡើយទេ។នៅរដ្ឋធម្មនុញ្ញរបស់ចិន បានកំណត់ថា អាណត្តិប្រធានាធិបតី កំណត់​ដូចការធ្វើសមាជគណបក្សថ្នាក់ជាតិគឺ៥ឆ្នាំម្តង។ អាណត្តិប្រធានាធិបតីដែលមានរយៈពេល៥ឆ្នាំនេះ គឺអាចបន្តបានតែម្តងគត់​គឺ៥ឆ្នាំទៀត ហើយរាល់ការបញ្ចប់ឬ តែងតាំងប្រធានាធិបតីថ្មីធ្វើឡើងដោយសមាជបក្សកុម្មុយនីស្តថ្នាក់ជាតិ៕

ផ្តល់សិទ្ធិដោយ៖ vodhotnews

ពាក្យទាក់ទង ៖
 

មតិយោបល់