ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

យក្ស​ព្រមាន​យក្ស ! ចិន​បញ្ជូន​នាវា​បំពាក់​មី​ស៊ី​ល និង​យន្តហោះ​ចម្បាំង​ទៅ​ទប់​ទល់នឹង​នាវាចម្បាំង​អាមេរិក ដែល​ចល័ត​ចូល​ដែនសមុទ្រ​ចិន​ខាងត្បូង

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

​គេហទំព័រ​សារព័ត៌មាន RT របស់​រុស្ស៊ី​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា ក្រៅពី​បាន​ចោទប្រកាន់​ទៅលើ​សហរដ្ឋអាមេរិក​ដែល​បញ្ជូន​នាវាចម្បាំង​បំពាក់​មី​ស៊ី​ល USS Chafee ចល័ត​ចូល​ក្បែរ​ប្រជុំ​កោះមាន​ជម្លោះ​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​ថា ជាការ​បំផ្លាញ​អធិបតេយ្យភាព និង​ផលប្រយោជន៍​សន្តិសុខរ​បស់​ចិន​នោះ គឺ​ក្រសួងការពារជាតិ​ចិន​ក៏បាន​ចាត់​បញ្ជូន​នាវា​ច្បាំង​បំពាក់​មី​ស៊ី​ល​មួយគ្រឿង យន្តហោះ​ចម្បាំង​ពីរ​គ្រឿង និង​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ទៅ​ព្រមាន​នាវាចម្បាំង​សហរដ្ឋអាមេរិក​ជាការ​ឆ្លើយតប​វិញ ។​

​ប្រតិកម្ម​របស់​ក្រសួងការពារជាតិ​ចិន​យ៉ាង​ម៉ឺងម៉ាត់​ដូចនេះ បាន​កើតមានឡើង​បន្ទាប់ពី​នាវាចម្បាំង​បំពាក់​មី​ស៊ី​ល​របស់​សហរដ្ឋអាមេរិក USS Chafee បាន​ចល័ត​ចូល​ក្បែរ​ប្រជុំ​កោះ Paracel ចម្ងាយ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ ។​​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការពារជាតិ​ចិន​បាន​លើកឡើងថា ប្រឈមមុខ​នឹង​សកម្មភាព​បង្ករឿង​ច្រំ​ដែល​ពី​សំណាក់​សហរដ្ឋអាមេរិក គឺ​យោធា​ចិន​នឹង​ពង្រឹង​ការត្រៀម​លក្ខណៈ​ប្រយុទ្ធ​នា​ថ្ងៃ​អនាគត​នៅឯ​តំបន់​សមុទ្រ អាកាស ក្នុងន័យ​លើកកម្ពស់​សមត្ថភាព​ការពារ​ដែន​អធិបតេយ្យភាព​ជាតិ និង​ផលប្រយោជន៍​សន្តិសុខ​ចិន​នៅក្នុង​តំបន់ ។

​លោកស្រី Hua Chunying មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​បាន​គូសបញ្ជាក់ថា ការធ្វើ​នាវាចរ​របស់​នាវាចម្បាំង​សហរដ្ឋអាមេរិក​នៅក្នុង​តំបន់​ដែនទឹក​មាន​ជម្លោះ គឺជា​ការរំលោភបំពាន់​លើ​ច្បាប់​របស់​ចិន និង​ច្បាប់​អន្តរជាតិ ព្រមទាំង​បំផ្លាញ​អធិបតេយ្យភាព ផលប្រយោជន៍​សន្តិសុខ និង​គំរាមកំហែង​ដល់​អាយុជីវិត​រវាង​យោធា​នៃ​ប្រទេស​ទាំងពីរ ។

ទោះយ៉ាងណា​ក៏ដោយ រាល់​សកម្មភាព​ធ្វើ​នាវាចរ​របស់​នាវាចម្បាំង​សហរដ្ឋអាមេរិក​ចូល​ដែនទឹក​មាន​ជម្លោះ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នោះ ត្រុ​វ​បាន​យោធា​សហរដ្ឋអាមេរិក​អះអាងថា ជា​ដំណើរការ​សកម្មភាព​បង្ហា្ញ​ញ​ពី​សេរីភាព​នាវាចរ​នៅក្នុង​តំបន់​ដែនទឹក​អន្តរជាតិ ស្របតាម​ច្បាប់​អន្តរជាតិ ។​​គួរបញ្ជាក់​ជូន​ថា នាវាចម្បាំង​សហរដ្ឋអាមេរិក USS Chafee មាន​បំពាក់​នូវ​អាវុធ​មី​ស៊ី​ល​វាយលុក​ដ៏​មាន​អានុភាព​ធុន Tomahawk ព្រមទាំង​មាន​ផ្ទុក​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ចំនួន​២​គ្រឿង​ទៀតផង ៕

ផ្តល់សិទ្ធិដោយ៖ dtn7

ពាក្យទាក់ទង ៖
 

មតិយោបល់