ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

មេដឹកនាំហ្វីលីពីនផ្អាកសង្គ្រាមគ្រឿងញៀន​ដោយ​មិនប្រាប់មូលហេតុ

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

មេដឹកនាំហ្វីលីពីន ដែលល្បីខាងការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការឬគេស្គាល់ថា ជាមេដឹកនាំធ្វើសង្គ្រាមគ្រឿងញៀននោះបានប្រកាសចេញបញ្ជាឲ្យអ្នកនៅក្រោមបង្គាប់របស់ខ្លួនផ្អាក​ យុទ្ធនាការនេះ ដោយមិនបានប្រាប់មូលហេតុច្បាស់លាស់ទេ។​

ការិយាល័យរបស់លោក ឌូទើតេ បានប្រកាសជាសាធារណៈកាលពីម្សិលមិញ ដោយបញ្ជាទៅនគរបាល​ កម្លាំងយោធា និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមរដ្ឋផ្សេងៗទៀត ឲ្យព្យួរប្រតិបត្តិការបង្ហូរឈាមប្រឆាំងឧក្រិដ្ឋជនគ្រឿងញៀន។​ នេះបើតាមសារព័ត៌មាន​ South China Morning Post។​

ទោះយ៉ាងណាក្នុងសេចក្តីប្រកាសនោះមិនបានបញ្ជាក់មូលហេតុនៃការព្យួរបេសកកម្មនេះទេ។ ក្នុងយុទ្ធនាការ១៥ខែកន្លងទៅនេះ មនុស្សជាច្រើនត្រូវបានសមត្ថកិច្ចក្រោមការបញ្ជារបស់លោក​ឌូទើតេ បានសម្លាប់ និង ចាប់ឃុំខ្លួនករណីគ្រឿងញៀន។​អ្នកនាំពាក្យឲ្យការិយាល័យប្រធានាធិបតីមិនផ្តល់ការអត្ថាធិប្បាយបន្ថែម​ជាមួយសារព័ត៌មាន​ South China Morning Post នោះទេ បើទោះជាមានការស្នើសុំ​។​លោក​ឌូទើតេ បានចុះហត្ថលេខាលើបទបញ្ជានោះ កាលពីថ្ងៃអង្គារ ហើយបញ្ជានេះនឹងត្រូវអនុវត្តជាផ្លូវនៅក្នុងខែមករាខាងមុខ៕

ផ្តល់សិទ្ធិដោយ៖ vodhotnews

ពាក្យទាក់ទង ៖
 

មតិយោបល់